កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានចេញសេចក្ដីសម្រេច ១៧៤/QĐ-TTg ផ្ដល់សច្ចាប័នលើផែនការមេអាងទន្លេគឺវឡុង ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៥០។
ផែនការមេអាងទន្លេគឺវឡុង ដំណាក់កាល ២០២១-២០៣០ (រូបថតជាឧទាហរណ៍)។
ផែនការខិតខំសម្រេចបានភាគកម្រិតជាមូលដ្ឋានមួយចំនួនៈ
- ១០០% ទីតាំងត្រួតពិនិត្យចរន្តទឹកហូរតាមបណ្ដោយព្រំដែន ត្រូវបានឃ្លាំមើលស្វ័យប្រវត្តិលើប្រព័ន្ធ។
- ១០០% ប្រភពទឹកអន្តរខេត្ត ត្រូវបានប្រកាសពីលទ្ធភាពទទួលទឹកកខ្វក់ កម្លាំងទ្រាំទ្រចំណុះទឹក។
- ១០០% សំណង់ទាញយក ប្រើប្រាស់ទឹក បង្ហូតទឹកកខ្វក់ទៅក្នុងប្រភពទឹក ត្រូវបានឃ្លាំមើល ដំណើរការនិងភ្ជាប់ប្រព័ន្ធតាមសេចក្ដីកំណត់។
- ៥០% ប្រភពទឹកជាមុខសញ្ញាត្រូវបង្កើតប្រព័ន្ធការពារប្រភពទឹក បានបោះបង្គោលតាមសេចក្ដីកំណត់។
- ១០០% ទឹកកខ្វក់ទីក្រុង ត្រូវបានប្រព្រឹត្តិកម្មសម្រេចតាមស្ដង់ដារជាតិ មុននឹងបង្ហូតទៅក្នុងប្រភពទឹក ឬប្រព័ន្ធរំដោះទឹករួម។
ខិតខំដល់ឆ្នាំ ២០៥០ រក្សាបន្តអភិវឌ្ឍន៍ធនធានទឹក សម្រួលចែកចាយប្រភពទឹកដើម្បីធានាសន្តិសុខប្រភពទឹកសុាំនឹងការប្រែប្រួល អាកាសធាតុ ហើយសមស្របនឹងសន្ធិសញ្ញាអន្តរជាតិកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ពាក់ព័ន្ធដល់ធនធានទឹកដែលវៀតណាមចូលរួម។
ខ្លឹមសារនៃផែនការមេ រួមមានៈតួនាទីប្រភពទឹក; ការគ្រប់គ្រង សម្រួលចែកចាយ ប្រភពទឹក; សំណង់ទាញយកប្រើប្រាស់ប្រភពទឹកក្នុងទន្លេ ព្រែកប្រឡាយ អាងស្ដុកទឹក សំណង់សម្រួលលំហូរទឹក ទាញយកប្រើប្រាស់ទឹក អភិវឌ្ឍន៍ធនធានទឹកជាដើម៕
ប្រភពៈ luatvietnam.vn - ប្រែសម្រួលៈ ពេជ្រសឿន