រយៈពេលកន្លង ទន្ទឹមនឹងការអនុវត្តនូវកម្មវិធីគោលនយោបាយជនជាតិ អាស្រ័យគណៈកម្មាធិការជនជាតិដឹកនាំគ្រប់គ្រង ចង្អុលការ ខេត្តអាងយ៉ាងក៏អនុវត្តល្អនូវកម្មវិធីគោលនយោបាយជនជាតិ ពិសេសដោយឡែករបស់ភូមិភាគផងដែរ។
ជូនអំណោយដល់គ្រួសារខ្មែរក្រីក្រនៅឃុំអូរឡឹម។
គណៈជនជាតិខេត្តអាងយ៉ាង ទើបដឹកនាំ សហការជាមួយនឹងនាយកដ្ឋាន ការងារជនជាតិភូមិភាគ (ផ្នែកប្រចាំការនៅក្រុងកឹងធើ) ចំណុះគណៈកម្មាធិការជនជាតិ និងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ក្រុងកឹងធើ បានអញ្ជើញទៅពិនិត្យជំងឺ ផ្តល់ឱសថនិងជូនអំណោយដោយឥតគិតថ្លៃ នៅឃុំអូរឡឹម ស្រុកទ្រីតូង។ លោកម៉ែនផល្លី ប្រធានគណៈជនជាតិខេត្តអាងយ៉ាង ឱ្យដឹង៖ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាប្រចាំចំណុះកម្មវិធី គោលនយោបាយជនជាតិពិសេសដោយឡែករបស់ភូមិភាគ ឆ្ពោះទៅរកជនរួមជាតិដែលមានជីវភាពក្រីក្រ មានស្ថានភាពលំបាក។ លោកចៅភិរម្យ នៅភូមិភឿកឡឹប ឃុំអូរឡឹម ស្រុកទ្រីតូង ជាជនជាតិខ្មែរ ១ រូបក្នុងចំណោមជនជាតិខ្មែរ ៣០០ រូប ទើបពិនិត្យជំងឺ និងបានផ្តល់ឱសថដោយឥតគិតថ្លៃ។ គាត់ឱ្យដឹង៖ “ឆ្នាំនេះ ខ្ញុំមានអាយុ ៦៩ ឆ្នាំហើយ។ វេជ្ជបណ្ឌិតបានពិនិត្យជំងឺ ផ្តល់ឱសថ ព្រមទាំងណែនាំឱ្យខ្ញុំធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានបន្លែបៃតងឱ្យបានច្រើន។ល។ ដើម្បីកែលម្អសុខភាព។ ទន្ទឹមនឹងផ្តល់ឱសថដោយឥតគិតថ្លៃ ខ្ញុំក៏ទទួលបានអំណោយ មានអង្ករ មី ស្ករ ប៊ីចេងផងដែរ។ល។ នៅទីនេះ មិនត្រឹមតែមានផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាល។ល។ បានកសាងសមរម្យប៉ុណ្ណោះទេ មាមីងក៏បានពិនិត្យព្យាបាលជំងឺ បានរដ្ឋអំណាចសួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយទៀតផង”។
វេជ្ជបណ្ឌិតកំពុងពិនិត្យវេជ្ជបញ្ជា ត្រៀមផ្តល់ឱសថដល់ប្រជាជន។
យោងតាមគណៈជនជាតិខេត្តអាងយ៉ាង ឆ្នាំកន្លងហើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា ឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នគរបាល បញ្ជាការដ្ឋានយោធា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន។ល។ បានអញ្ជើញមកសួរសុខទុក្ខ ប្រសិទ្ធពរ ព្រមទាំងប្រគេននិងជូនទេយ្យវត្ថុដល់វត្តខ្មែរ មន្ត្រីសង្ឃ អ្នកមានប្រជាប្រិយ និងគ្រួសារគោលនយោបាយជាជនជាតិខ្មែរ សាលាជនជាតិអន្តេវាសិក កម្មាភិបាល អ្នករដ្ឋការយុទ្ធជន នគរបាល និងបុគ្គលគំរូជាជនជាតិខ្មែរ។ល។ នៅលើភូមិសាស្រ្តខេត្ត។ នៅខែហូបសាប Ramadan បុណ្យ HaJi របស់ជនរួមជាតិចាម គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងភូមិភាគនានា ក៏បានចាត់គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ អបអរសាទរដល់វិហារកាតូលិកតូចធំទាំងអស់ គ្រួសារកម្មាភិបាល គោលនយោបាយគំរូជាជនរួមជាតិចាមនៅលើភូមិសាស្រ្តខេត្តផងដែរ។ ពិសេស ឆ្នាំកន្លង បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ បុណ្យចូលឆ្នាំ HaJi របស់ជនរួមជាតិចាម ខេត្តអាងយ៉ាង បានឧបត្ថម្ភគ្រួសារក្រីក្រចំនួន ៣.៧៦៨ និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ១.៦៥៥ (គ្រួសារនីមួយៗ បានឧបត្ថម្ភ ៣០០.០០០ ដុង) គិតជាទឹកប្រាក់សរុបជាង ១,៦ ពាន់លានដុង។
ប្រជាជននៅខេត្តអាងយ៉ាងមានប្រមាណ ២ លាននាក់។ ក្នុងនោះ ជនរួមជាតិភាគតិចស្រូបអត្រា៩,៤៩%នៃចំនួនប្រជាជនរួម។ “ស្ថានភាពផលិតកម្ម និងជីវភាពរបស់ជនរួមជាតិភាគតិច នៅលើភូមិសាស្រ្តខេត្ត ជាសារវន្តបានលំនឹង។ ជីវភាពជនរួមជាតិភាគតិចត្រូវបានធានា ការងារសុខុមាលភាពសង្គមត្រូវបានយកចិត្តទុកដាក់អនុវត្ត។ លទ្ធផលនេះ មួយចំណែកអាស្រ័យខេត្តអាងយ៉ាងបានអនុវត្តល្អនូវកម្មវិធី គោលនយោបាយជនជាតិពិសេសដោយឡែករបស់ភូមិភាគ ទន្ទឹមនឹងអនុវត្តល្អនូវកម្មវិធី គោលនយោបាយជនជាតិ អាស្រ័យគណៈកម្មាធិការជនជាតិដឹកនាំគ្រប់គ្រង ចង្អុលការ” - លោកម៉ែនផល្លី បានឱ្យដឹងដូច្នេះ៕
ថាញឡុង-វិមាន