ខេត្តសុកត្រាំងបានផ្សព្វផ្សាយយ៉ាងប្តូរផ្តាច់ ព្រមៗគ្នានូវគោលនយោបាយជនជាតិដែលវិនិយោគដល់តំបន់ជនរួមជាតិភាគតិច។ ដើម្បីស្វែងយល់ពីលទ្ធផលដែលសម្រេចបាន អ្នកយកព័ត៌មានកាសែតកឹងធើ-ភាសាខ្មែរ បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកលីរដ្ឋា ប្រធានគណៈជនជាតិខេត្តសុកត្រាំង។
លោកលីរដ្ឋា ប្រធានគណៈជនជាតិខេត្តសុកត្រាំង។
* ជម្រាបប្រសាសន៍លោក សូមលោកឱ្យដឹងពីលទ្ធផលក្រោយរយៈពេល ១ ឆ្នាំ ផ្សព្វផ្សាយគោលនយោបាយជនជាតិលើភូមិសាស្រ្តខេត្តបាទ?
- ឆ្នាំ ២០២២ គឺជាឆ្នាំដំបូងដែលរៀបចំផ្សព្វផ្សាយកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (ហៅកាត់ថា កម្មវិធី); ដំណាក់កាល ១ គឺ៖ ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៥ សរុបថវិកាជាង ៧៩០,៤ ពាន់លានដុង ក្នុងនោះ ឆ្នាំ ២០២២ គឺថវិកាជិត ២៤៣ ពាន់លានដុង។ ខេត្តមាន ៦៣ ឃុំ សង្កាត់ ទីប្រជុំជន ស្ថិតនៅតំបន់ជនរួមជាតិភាគតិច និងមានភូមិលំបាកខ្លាំងចំនួន ១២៨ ភូមិ។ មកទល់ពេលនេះ ខេត្តបានផ្សព្វផ្សាយអនុវត្តកសាង ៦៣ សំណង់ រួមមាន៖ ផ្លូវគមនាគមន៍ជនបទ ស្ពានគមនាគមន៍ជនបទ អគារប្រជុំជីវភាពសហគមន៍ និងសំណង់ប្រព័ន្ធរោងផ្សារ; សំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំចំនួន ៤ ឧបត្ថម្ភផ្លាស់ប្ដូរមុខរបរជូន ១៩៧ គ្រួសារ ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ដល់ប្រជាជនរស់នៅរាត់រាយ ២៦៧ គ្រួសារ ហើយកំពុងបន្តឧបត្ថម្ភដល់គ្រួសារដែលនៅសេសសល់។ ខណៈនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានចេញសេចក្តីកំណត់កម្រិតឧបត្ថម្ភ គឺភូមិភាគនីមួយៗនឹងធ្វើការឧបត្ថម្ភដីសង់ផ្ទះជូន ២១៣ គ្រួសារ ឧបត្ថម្ភលំនៅឋានជូន ៦២៣ គ្រួសារ និងឧបត្ថម្ភដីបង្កបង្កើនផលជូន ២៣០ គ្រួសារ។
ជនបទតំបន់ជនរួមជាតិខ្មែរខេត្តសុកត្រាំង មានភាពផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រៅពីនេះ ខេត្តថែមទាំងផ្សព្វផ្សាយមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិដាច់ដោយឡែក ដូចជា៖ គោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិច; គម្រោង “កាត់បន្ថយស្ថានភាពបង្ខំរៀបការ និងរៀបការជាប់ក្រសែលោហិតក្នុងតំបន់ជនរួមជាតិភាគតិច ដំណាក់កាល២០១៥-២០២៥”; គម្រោង“បង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ឧបត្ថម្ភជនរួមជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់ជនរួមជាតិភាគតិចវៀតណាម ដំណាក់កាល ២០២០-២០២៥”; គម្រោង “បំប៉នចំណេះដឹងជនជាតិចំពោះកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ដំណាក់កាល ២០១៨-២០២៥” ។ល។ ឆ្លងតាមរយៈនោះ បង្កបានការយល់ស្រប ក្តីរីករាយក្នុងតំបន់ជនរួមជាតិភាគតិច។ ឆ្នាំ ២០២២ ចំនួនគ្រួសារក្រីក្រសរុបក្នុងទូទាំងខេត្តនៅ ៤,៥៤% កាត់បន្ថយ ២,១៩% បើប្រៀបធៀបនឹងឆ្នាំ ២០២១; អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរនៅតែ ៧% កាត់បន្ថយ ៣% បើប្រៀបធៀបនឹងឆ្នាំ ២០២១។
* ជម្រាបប្រសាសន៍លោក ដើម្បីផ្សព្វផ្សាយកម្មវិធីមានប្រសិទ្ធភាព តើខេត្តត្រូវមានដំណោះស្រាយយ៉ាងដូចម្តេច?
- ឆ្នាំ ២០២៣ អនុវត្តកម្មវិធី ខេត្តសុកត្រាំង ត្រូវបានមជ្ឈិមរំសាយដើមទុនជិត ៤១៧ ពាន់លានដុង ម្ល៉ោះហើយខេត្តផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយ ដូចតទៅ៖ បង្កើនការផ្សព្វផ្សាយព័ត៌មានអំពីអត្ថន័យនិងសារៈសំខាន់នៃកម្មវិធី គោលនយោបាយជនជាតិរបស់មជ្ឈិម ខេត្តដល់គណៈកម្មាធិការបក្ស គ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចនិងប្រជាជន ពិសេសគឺជនរួមជាតិភាគតិច; គ្រប់គ្រងម៉ត់ចត់ ការប្រើប្រាស់ប្រភពកម្លាំងអនុវត្ត; វាយតម្លៃប្រសិទ្ធភាពអនុវត្តរាល់គម្រោងសមាសភាព។ ជាពិសេស ត្រូវពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងការផ្សព្វផ្សាយ ចលនាអនុវត្តគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ៕
សូមអរគុណលោក !
លីធាន-លីសៀ