នាយកដ្ឋានការងារជនជាតិភូមិភាគ (ផ្នែក ក្រុងកឹងធើ) ចំណុះគណៈកម្មាធិការជនជាតិ និងគណៈជនជាតិខេត្តអាងយ៉ាង សហការជាមួយក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតក្រុងកឹងធើ បានពិនិត្យជំងឺ ផ្ដល់ថ្នាំដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារខ្មែរក្រីក្រនៅឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង។
![មាមីងជនរួមជាតិខ្មែរជាង ៣០០ នាក់ បានពិនិត្យជំងឺ ផ្តល់ថ្នាំនិងជូនអំណោយ](https://baocantho.com.vn/image/fckeditor/upload/2023/20230306/images/khmer/21.jpg)
លោក ង្វៀងហ្វាងហាញ អនុប្រធាននាយកដ្ឋានការងារជនជាតិភូមិភាគ (ផ្នែកក្រុងកឹងធើ) ជូនអំណោយដល់មាមីងជនរួមជាតិខ្មែរ។
ក្នុងឱកាសនេះ មានមាមីងប្រមាណជាង ៣០០ នាក់ បានវេជ្ជបណ្ឌិតពិនិត្យជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងពិគ្រោះសុខភាព។ ក្រោយពីបានពិនិត្យជំងឺ និងផ្តល់ថ្នាំ ពួកគាត់នៅទាំងបានទទួលអំណោយម្នាក់មួយចំណែក រួមមាន៖ អង្ករ មី សម្លៀកបំពាក់ចាស់ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត។
វេជ្ជបណ្ឌិត ផាមគឹមដង កម្មាភិបាលចូលនិវត្តន៍ ចំណុះគណៈកម្មការគាំពារ ថែទាំសុខភាព កម្មាភិបាលនៃគណៈកម្មាធិការបក្សក្រុងកឹងធើ ជាប្រធានក្រុមពិនិត្យ ព្យាបាលជំងឺ កត់សម្គាល់៖ ប្រជាជនមកពិនិត្យ ព្យាបាលជំងឺភាគច្រើនគឺមនុស្សចាស់ ហើយខ្វះចំណេះដឹងអំពីការថែទាំសុខភាព ដូច្នេះនៅពេលឈឺ មិនដឹងពីស្ថានភាព កម្រិតធ្ងន់ស្រាលនៃជំងឺ... ក្រៅពីការពិនិត្យ ផ្ដល់ថ្នាំដោយឥតគិតថ្លៃ វេជ្ជបណ្ឌិតនៅទាំងណែនាំមាមីងពីរបៀបហូបចុក ថែទាំនិងលើកកម្ពស់សុខភាព ផ្ទាល់ខ្លួននិងគ្រួសារ៕
ថាញ់ឡុង-ទីទុយ