វត្តព្រែកពិន្ទង ស្ថិតនៅឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង តែងសកម្មឃោសនា កៀរគរជនរួមជាតិខ្មែរចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ឆ្លងតាមរយៈនោះ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនបទ។
រដ្ឋអំណាចភូមិភាគ និងព្រះចៅអធិការវត្តព្រែកពិន្ទង សហការស្អិតល្មួតក្នុងការឃោសនា។
តាមប្រសាសន៍អនុសេនីយ៍ឯក ត្រឹងវ៉ាន់ធ្វឹង ប្រធាននគរបាលឃុំភូមី ឆ្នាំ ២០២២ ឃុំបានជ្រើសរើសវត្តព្រែកពិន្ទង ធ្វើជាទម្រង់គំរូអំពីចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ នគរបាលឃុំ បានសហការជាមួយនឹងរណសិរ្ស អង្គការមហាជននិងវត្ត បង្ហាញមុខទម្រង់ “ព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមបង្ការប្រឆាំងបទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់” ដោយមានសមាជិក ២០ រូប។ បង្កើតទម្រង់នេះ ដើម្បីផ្សព្វផ្សាយពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដល់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ចលនាជនរួមជាតិខ្មែរ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ប្រុងប្រយ័ត្ន សកម្មចូលរួមបង្ការ តស៊ូទប់ស្កាត់រាល់សកម្មភាព ប្រព្រឹត្តល្មើសច្បាប់ លុបបំបាត់នូវបាបគ្រោះសង្គម ធ្វើឱ្យភូមិសាស្រ្តមានភាពស្អាតស្អំ។ មកទល់ពេលនេះ ទម្រង់បានពង្រីកប្រសិទ្ធភាព មាមីងខ្មែរមិនញញើតក្នុងការថ្កោលទោសពេលឃើញជនប្រព្រឹត្តល្មើសច្បាប់ ម្ចាស់ការផ្តល់ប្រភពដំណឹងសំខាន់ៗជាច្រើន ដើម្បីកម្លាំងនគរបាលវិនិច្ឆ័យបានទាន់ពេល រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
វត្តព្រែកពិន្ទង បង្ហាញមុខទម្រង់ “ព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់ និងសំឡេងឧគ្ឃោសនាសព្ទសន្តិសុខសណ្តាប់ធ្នាប់។
ពេលមាមីងខ្មែរមកវត្ត ឬក្នុងឱកាសថ្ងៃបុណ្យទាន ព្រះចៅអធិការវត្ត សម្តែងធម៌ទេសនាតែងផ្គួបបញ្ចូលឃោសនា កៀរគរពុទ្ធបរិស័ទមិនប្រព្រឹត្តល្មើសច្បាប់; សកម្មចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ មោះមុតក្នុងការចូលរួមបង្ការប្រឆាំងបទល្មើស; ប្រុងប្រយ័ត្ន មិនបិទបាំងឱ្យអានុភាពខាងក្រៅឆក់ឱកាសពីបញ្ហាជនជាតិ សាសនា ដើម្បីញុះញង់ បំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ ព្រះតេជព្រះគុណ ឡឹមញ៉ាង ព្រះចៅអធិការវត្តព្រែកពិន្ទង មានថេរដីកា៖ “វត្តជាទីបង្អែក ផ្នែកខាងស្មារតីរបស់មាមីងពុទ្ធបរិស័ទ ម្ល៉ោះហើយអាត្មាភាពតែងដាស់តឿនពុទ្ធបរិស័ទ អប់រំដឹកនាំកូនចៅត្រូវតែគោរពតាមច្បាប់ ដូចជា៖ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព កុំឌុប ៣ នាក់ កុំជល់មាន់ លួចប្លន់ និងកុំសេពគ្រឿងញៀនជាដើម។ ជាសន្សឹមៗ មាមីងពុទ្ធបរិស័ទមានការយល់ដឹង និងគោរពម៉ឺងម៉ាត់តាមសេចក្តីកំណត់របស់ច្បាប់ ម្ល៉ោះហើយឥឡូវភូមិស្រុកមានភាពសុខសាន្ត។ ពិសេស ក្នុងថ្ងៃបុណ្យទាន គណៈកម្មការវត្តតែងសហការជាមួយនឹងកម្លាំងសមត្ថកិច្ច កសាងផែនការការពារសន្តិសុខ ដើម្បីពុទ្ធបរិស័ទស្ងប់ចិត្តមកវត្តកម្សាន្តសប្បាយ និងធ្វើបុណ្យសុន្ទរ៍ទាន”។
ជាមួយនឹងការចូលរួមយ៉ាងសកម្មពីសំណាក់ ព្រះសង្ឃ និងពុទ្ធបរិស័ទវត្តព្រែកពិន្ទង ឃើញថាប្រជាជនបានព្រួតដៃអនុវត្តល្អនូវការងារការពារសន្តិសុខមាតុភូមិ មោះមុតក្នុងការថ្កោលទោសបទល្មើសគ្រប់ប្រភេទ អនុវត្តល្អផ្នត់រស់នៅស៊ីវិល័យ ពូនជ្រំចំណងមិត្តភាពភូមិផងរបងជាមួយ ម្ល៉ោះហើយស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តត្រូវបានធានា រួមចំណែកធ្វើឱ្យឃុំភូមីសម្រេចផែនការប្តូរភូមិសាស្រ្តដែលជាចំណុចសំខាន់ ស្មុគស្មាញខាងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឆ្នាំ ២០២២៕
យ្វីអាញ-វិមាន