រយៈពេលកន្លង ក្រុងកឹងធើអនុវត្តមានប្រសិទ្ធភាពនូវដំណោះស្រាយជាច្រើនក្នុងការជំរុញការអភិវឌ្ឍប្រភពធនធានមនុស្សក្នុងជនជាតិភាគតិចលើភូមិសាស្ត្រក្រុង។
សប្បុរសជនជូនអាហារូបករណ៍ជំរុញដំណើរទៅសាលារៀនដល់
សិស្សវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ។
ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៦ រដ្ឋាភិបាល បានដាក់ចេញសេចក្តីសម្រេចលេខ ៥២/NQ-CP ស្តីពីជំរុញការអភិវឌ្ឍប្រភពធនធានមនុស្សក្នុងជនជាតិភាគតិច ដំណាក់កាល ២០១៦-២០២០ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចនេះរយៈពេលកន្លង ក្រុងកឹងធើសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
តាមរយៈនោះ ភាគកម្រិតពីការលើកកម្ពស់ កាយសម្បទាជនជាតិភាគតិច ក្រុងបានបង្កើនមូលដ្ឋានសម្ភារៈ បំពាក់បរិក្ខារពេទ្យ រៀបចំ ចាត់បញ្ជូនក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតបម្រើការនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ។ រហូតមកទល់នឹងបច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំ ៨៣/៨៣ លើភូមិសាស្ត្រក្រុង មានវេជ្ជបណ្ឌិតបម្រើការ វិសេសដំណាក់សុខាភិបាលទាំងនេះសម្រេចបទដ្ឋានជាតិស្ដីពីសុខាភិបាល ១០០%; ភូមិមណ្ឌលទាំងអស់របស់ឃុំនៅតំបន់ជនរួមជាតិភាគតិច តែងមានសហការីសុខាភិបាលប្រចាំការ។ រៀងរាល់ឆ្នាំ អត្រានៃការចាក់ថ្នាំបង្ការជំងឺ ៨ យ៉ាងដល់កុមារជនជាតិភាគតិច អាយុក្រោម ១ ឆ្នាំបានសម្រេចតាមផែនការ។ល។ លទ្ធផលនេះ អាស្រ័យមន្ទីរសុខាភិបាលក្រុង ចង្អុលការដល់គ្រប់អង្គភាពសុខាភិបាល មជ្ឈមណ្ឌលសុខាភិបាលខណ្ឌ ស្រុក ដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជន អនុវត្តជាប្រចាំការងារលើកកម្ពស់គុណភាពសេវាកម្មសុខាភិបាល ថែទាំសុខភាពប្រជាជន គួបផ្សំនឹងការផ្សព្វផ្សាយអនុវត្តទិសដៅ ភារកិច្ចរួមរបស់ផ្នែកសុខាភិបាល។
លោកង្វៀងទ្រុងកៀង ប្រធានគណៈជនជាតិក្រុងកឹងធើ ចែករំលែក៖ “មូលដ្ឋានសម្ភារៈ សាលារៀននៅតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រក្រុង ត្រូវបានវិនិយោគអភិវឌ្ឍតាមទិសដៅរឹងមាំ សម្រេចបទដ្ឋាន។ កងជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងផ្នែកអប់រំ គុណភាពបង្រៀន និងរៀនត្រូវបានលើកកម្ពស់ជាលំដាប់; ការកៀរគរកុមារមត្តេយ្យចូលរៀនត្រូវបានយកចិត្តទុកដាក់អនុវត្តល្អ។ បណ្តាភាគកម្រិតនៃការអភិវឌ្ឍចំណេះដឹងក្នុងជនជាតិភាគតិច មានដូច៖ អត្រាកុមារជនជាតិភាគតិចក្នុងអាយុចូលរៀននៅតាមទារកដ្ឋាន សាលាមត្តេយ្យ ត្រូវបានយកចិត្តទុកដាក់ថែទាំ អប់រំនៅតាមគ្រឹះស្ថានអប់រំមេត្តយ្យ; អត្រាកុមារជនជាតិភាគតិចចូលរៀនត្រូវតាមអាយុកម្រិតបឋមសិក្សា; អត្រាសិស្សជនជាតិភាគតិចចូលរៀនត្រូវតាមអាយុកម្រិតអនុវិទ្យាល័យ; អត្រាសិស្សជនជាតិភាគតិចចូលរៀនត្រូវតាមអាយុកម្រិតវិទ្យាល័យ។ល។ សុទ្ធសឹងសម្រេចនិងសម្រេចលើសភាគកម្រិតនៃផែនការឆ្នាំ២០២៥ ។ល។ ទន្ទឹមនឹងនោះ ក្រុងក៏បានផ្តោតការយកចិត្តទុក ដាក់ដល់ការងារលើកកម្ពស់គុណភាពអប់រំ នយោបាយ សតិអារម្មណ៍ សីលធម៌ លត់ដំបំណិនជីវិត មានលទ្ធភាពក្នុងការធ្វើសមាហរណកម្មអន្តរជាតិសម្រាប់សិស្ស និស្សិតជាជនជាតិភាគតិច; អនុវត្តនូវវិធានការជាច្រើនក្នុងការជ្រើសរើសសិស្ស បណ្តុះបណ្តាល ដោះស្រាយការងារធ្វើ។ល។ នៅតំបន់ជនជាតិភាគតិច។ ផ្តើមពីនោះ ជំរុញការអភិវឌ្ឍប្រភពធនធានមនុស្សបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកសាងជនបទថ្មីនៅតំបន់ជនជាតិភាគតិច។
ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានដាក់ចេញផែនការលេខ ២៩/KH-UBND ស្តីពីជំរុញការអភិវឌ្ឍប្រភពធនធានមនុស្សក្នុងជនជាតិភាគតិច ដំណាក់កាល ២០២២-២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០ លើភូមិសាស្ត្រក្រុងកឹងធើ។ ជាមួយនឹងលទ្ធផលដែលសម្រេចបាន ក៏ដូចជាការយកចិត្តទុកដាក់ផ្សព្វផ្សាយផែនការនេះ នឹងរួមចំណែកបន្ថែមក្នុងការលើកកម្ពស់ស្មារតី ជូនកម្មាភិបាល អ្នករដ្ឋការ និងជនរួមជាតិភាគតិច បង្កើតការឯកភាពខ្ពស់ក្នុងការអនុវត្តនូវភាគកម្រិតជំរុញការអភិវឌ្ឍប្រភពធនធានមនុស្សក្នុងជនជាតិភាគតិចលើភូមិសាស្ត្រក្រុង៕
ហាត្រេវ-មុនី