ខុទ្ទកាល័យប្រធានរដ្ឋ ទើបរៀបចំសន្និសីទសារព័ត៌មាន ប្រកាសបទបញ្ជារបស់ប្រធានរដ្ឋស្តីទី ប្រកាសជាសារធារណៈច្បាប់ស្តីពីការពិនិត្យ ព្យាបាលជំងឺ ទើបបានរដ្ឋសភានីតិកាល XV អនុម័តនៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី២។
ខុទ្ទកាល័យប្រធានរដ្ឋ ទើបរៀបចំសន្និសីទសារព័ត៌មាន ប្រកាសបទបញ្ជារបស់ប្រធានរដ្ឋស្តីទី ប្រកាសជាសារធារណៈច្បាប់ស្តីពីការពិនិត្យ ព្យាបាលជំងឺ ទើបបានរដ្ឋសភានីតិកាល XV អនុម័តនៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី ២។
ច្បាប់ស្តីពីការពិនិត្យ ព្យាបាលជំងឺលេខ ១៥/២០២៣/QĐ១៥ រួមមាន ១២ ជំពូក និង ១២១ មាត្រា មានចំណុចថ្មីៗមួយចំនួនជាមូលដ្ឋាន ដូចជា៖ លើកកម្ពស់បំណិនប្រកបវិជ្ជាជីវៈ បង្កើនការគ្រប់គ្រងសកម្មភាពរបស់អ្នកប្រកបវិជ្ជាជីវៈ; លើកកម្ពស់គុណភាពផ្គត់ផ្គង់សេវាកម្មរបស់គ្រឹះស្ថានពិនិត្យ ព្យាបាលជំងឺ បង្កើនលទ្ធភាពកៀកជិតសេវាកម្មរបស់ប្រជាជនជាមួយនឹងសេវាកម្មពិនិត្យ ព្យាបាលជំងឺ; ផ្លាស់ថ្មីសេចក្តីកំណត់មួយចំនួនដែលជាប់ពាក់ព័ន្ធនឹងលក្ខណៈធានាអនុវត្តនូវសកម្មភាព ពិនិត្យ ព្យាបាលជំងឺជាដើម។
គប្បីយកចិត្តទុកដាក់ ដើម្បីបង្កើនការគ្រប់គ្រងគុណភាពផ្គត់ផ្គង់សេវាកម្មពិនិត្យព្យាបាលជំងឺរបស់អ្នកប្រកបវិជ្ជាជីវៈ និងបង្កើតជាច្បាប់ចំពោះទស្សនៈរបស់បក្សអំពីការពិនិត្យ ព្យាបាលជំងឺ ច្បាប់បានកំណត់បើកទូលាយមុខសញ្ញា ប្រកបវិជ្ជាជីវៈ; ផ្លាស់ប្តូរតាំងពីការផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈតាមសញ្ញាបត្រឯកទេស ប្តូរមកកំណត់ផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈតាមមុខតំណែងឯកទេសវិញ។ ទន្ទឹមនឹងនោះ លើកកម្ពស់ធ្វើវិក្រឹតការបំណិនរបស់អ្នកប្រកបវិជ្ជាជីវៈ ដូចជា៖ ផ្លាស់ប្តូរបែបបទផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈដោយការផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈពិនិត្យឯកសារ ប្តូរមកសេចក្តីកំណត់ត្រូវមានការត្រួតពិនិត្យវាយតម្លៃសមត្ថភាពប្រកបវិជ្ជាជីវៈ មុនពេលផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវវិញ; សេចក្តីកំណត់ផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមានសុពលភាពក្នុង ៥ ឆ្នាំ ហើយសេចក្តីកំណត់ធ្វើបច្ចុប្បន្នភាពចំណេះដឹងវេជ្ជសាស្រ្ត គឺជាលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំងឡាយដើម្បីពន្យារពេលអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ។
ច្បាប់បានធ្វើវិសោធនកម្មកំណត់ចាប់បង្ខំ គ្រឹះស្ថានពិនិត្យព្យាបាលជំងឺ ត្រូវវាយតម្លៃពីគុណភាពពិនិត្យព្យាបាលជំងឺដោយខ្លួនឯង តាមក្រមបទដ្ឋានគុណភាពជាមូលដ្ឋាន អាស្រ័យដោយក្រសួងសុខាភិបាលប្រកាសឱ្យប្រើតាមកាលកំណត់រៀងរាល់ឆ្នាំ និងត្រូវធ្វើបច្ចុប្បន្នភាពលទ្ធផលវាយតម្លៃដោយខ្លួនឯងឡើងប្រព័ន្ធព័ត៌មានអំពីការគ្រប់គ្រងសកម្មភាព ពិនិត្យព្យាបាលជំងឺ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការត្រួតពិនិត្យ វាយតម្លៃ ក៏ដូចជាប្រកាសឱ្យដឹងជាសាធារណៈអំពីគុណភាពរបស់គ្រឹះស្ថាន ពិនិត្យ ព្យាបាលជំងឺ។ ធ្វើវិសោធនកម្មលើសេចក្តីកំណត់គ្រឹះស្ថានពិនិត្យព្យាបាលជំងឺ ត្រូវអនុវត្តបច្ចេកវិទ្យាព័ត៌មានសំដៅជាសន្សឹមៗតភ្ជាប់លទ្ធផលនៃការពិនិត្យព្យាបាលជំងឺ បង្កភាពងាយស្រួលដល់អ្នកជំងឺ ទន្ទឹមនឹងនោះ ក៏ជាវិធានការដើម្បីគ្រប់គ្រងសកម្មភាពប្រកបវិជ្ជាជីវៈរបស់អង្គការបុគ្គលផងដែរ។
ដើម្បីបង្កើនលទ្ធភាពកៀកជិតនឹងសេវាកម្មរបស់ប្រជាជន ជាមួយនឹងសេវាកម្មពិនិត្យព្យាបាលជំងឺ ច្បាប់បានផ្លាស់ប្តូរពី ៤ ប្រព័ន្ធជំនាញឯកទេស ទៅជា ៣ កម្រិតជំនាញឯកទេស; អនុញ្ញាតឱ្យមន្ទីរពហុព្យាបាលជំងឺឯកជន នៅតាមតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គម លំបាកខ្លាំង មានសិទ្ធិរៀបចំគ្រែសម្រាកព្យាបាល ដើម្បីតាមដាននិងពិនិត្យព្យាបាលអ្នកជំងឺ ប៉ុន្តែយ៉ាងយូរបំផុតមិនលើសពី ៧២ ម៉ោង។ អភិវឌ្ឍន៍សកម្មភាពពិនិត្យព្យាបាលជំងឺពីចម្ងាយ ដើម្បីរួមចំណែកសម្រេចការគ្របដណ្តប់សុខភាពទូទាំងប្រជាជន ដោយវិធីកែលម្អលទ្ធភាព កៀកជិតរបស់អ្នកជំងឺជាមួយនឹងសេវាកម្មសុខាភិបាលមានគុណភាព ប្រសិទ្ធភាពអំពីការបង់កម្រៃ គ្រប់ពេលគ្រប់កន្លែង ពិសេសចំពោះជំងឺមិនមានអាការៈធ្ងន់ធ្ងរ រុាំរ៉ៃ គប្បីបានថែទាំយូរអង្វែងនិងជាប្រចាំ៕
យោង៖ TTXVN-វិមាន