ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងលឺវក្វាង ទើបដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយនឹងខេត្ត ក្រុងទាំង ១៣ នៅតំបន់វាលរាបទន្លេគឺវឡុង អំពីស្ថានភាពនៃការអនុវត្តកម្មវិធីទិសដៅជាតិ។
ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងលឺវក្វាង ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយនឹងខេត្ត ក្រុងទាំង ១៣ តំបន់វាលរាបទន្លេគឺវឡុង
ឆ្នាំ ២០២២ ថវិកាមជ្ឈិមឧបត្ថម្ភអនុវត្ត ៣ កម្មវិធីទិសដៅជាតិសម្រាប់ភូមិភាគ ចំនួន ១៤ គឺ ៣.២៧៩,៥៩៨ ពាន់លានដុង (រួមទាំងទុនឆ្នាំ ២០២១ ត្រូវបានផ្ទេរទៅឆ្នាំ ២០២២) ស្រូបអត្រា ៩,៦៣% នៃថវិកាសរុបដែលមជ្ឈិមឧបត្ថម្ភសម្រាប់ទូទាំងប្រទេស; ក្នុងនោះ ដើមទុនសម្រាប់វិនិយោគក្នុងការអភិវឌ្ឍគឺ ២.២៨៥,៨៩៤ ពាន់លានដុង ដើមទុនបុព្វហេតុ ១.០៧៧,៤៨៤ ពាន់លានដុង។ គិតមកដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ភូមិភាគទាំង ១៣ បានរំសាយថវិកាប៉ាន់ស្មានសម្រេចចំនួន ១.៦២៣,៩០២ ពាន់លានដុងនៃដើមទុន ថវិកាមជ្ឈិម សម្រេច ៧០,៧២% នៃផែនការដែលថ្នាក់មានសមត្ថកិច្ចប្រគល់ខ្ពស់ជាង ១៣,៥១% បើប្រៀបធៀបជាមួយនឹងមធ្យមភាគរួមទូទាំងប្រទេស (៥៧,២១%)។ ល្បឿនរំសាយទុនថវិកាភូមិភាគរបស់តំបន់គឺខ្ពស់ណាស់ សម្រេចជិត ១០០%។
ឆ្នាំ ២០២៣ សរុបថវិកាមជ្ឈិមប្រគល់សម្រាប់ភូមិភាគនានាក្នុងតំបន់វាលរាបទន្លេគឺវឡុងគឺ ២.២៣២,៩២០ ពាន់លានដុង ប៉ុន្តែដល់ថ្ងៃទី ៣១ ខែមករា នៅ៥/១៣ ភូមិភាគពុំទាន់សម្រេចរួចរាល់ការបែងចែកទុន។
មានប្រសាសន៍បញ្ជាក់ក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ត្រឹងលឺវក្វាង វាយតម្លៃខ្ពស់និងស្ងើចសរសើរចំពោះខេត្តនានាក្នុងតំបន់ បានខិតខំប្រឹងប្រែងនិងមានការទទួលខុសត្រូវក្នុងការរៀបចំផ្សព្វផ្សាយកម្មវិធីទិសដៅជាតិ សម្រេចអត្រា រំសាយថវិកាមធ្យមភាគខ្ពស់ជាង បើប្រៀបធៀបនឹងកម្រិតមធ្យមរួមទូទាំងប្រទេស ក្នុងនោះ អត្រារំសាយទុនភូមិភាគធំជាងទុនមជ្ឈិមប្រគល់។ ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យភូមិភាគនានា គប្បីប្រញឹកក្នុងការដាក់ឱ្យប្រើប្រាស់ឯកសារ អភិបាលកិច្ច ប្រតិបត្តិការ; បង្ហើយការបែងចែកដើមទុនឆ្នាំ ២០២៣ ដែលបានមជ្ឈិមប្រគល់; ធ្វើការថ្លឹងថ្លែងទុនបដិភាគរបស់ភូមិភាគសម្រាប់កម្មវិធីទិសដៅជាតិ។
ចំពោះក្រសួង ផ្នែកមជ្ឈិម ឧបនាយករដ្ឋមន្ត្រី សំណូមពរ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ដាច់ខាតត្រូវបង្ហើយការដាក់ឱ្យប្រើប្រាស់ឯកសារណែនាំដែលនៅសល់; បន្តការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវឯកសារដែលបានដាក់ចេញ ដើម្បីធ្វើវិសោធនកម្ម បំពេញបន្ថែមបទប្បញ្ញត្តិដែលខ្វែងលើគ្នាស្ថិតក្រោមយុត្តាធិការ ដើម្បីដោះស្រាយបញ្ហាជាប់ជំពាក់របស់ភូមិភាគនានា ឈរលើគោលការណ៍វិមជ្ឈការខ្លាំងក្លាដល់ភូមិភាគនានា ខ្លឹមសារត្រូវកំណត់ជាក់ច្បាស់ ងាយយល់ ងាយអនុវត្ត និងកាត់បន្ថយបែបបទ។
ឧបនាយករដ្ឋមន្ត្រី ប្រគល់ឱ្យក្រសួង ផែនការនិងវិនិយោគ ស្ថាប័នប្រចាំការនៃគណៈចង្អុលការមជ្ឈិមនូវកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥ ធ្វើសេនាធិការជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដាក់ចេញឯកសារចង្អុលការ រំលឹករាល់ខ្លឹមសារលម្អិតដល់គ្រប់ក្រសួង ស្ថាប័ន ភូមិភាគ ត្រូវបង្ហើយទៅតាមកម្រិតពេលវេលាដែលបានកំណត់ច្បាស់លាស់; ត្រៀមសម្រាប់កិច្ចប្រជុំរបស់គណៈចង្អុលការលើកទី ៣ ក្នុងសប្តាហ៍ក្រោយ៕
យោង៖ chinhphu.vn - មុនី