មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

31/01/2023 - 08:46

ប្រធាន​សាខា​សមាគមនារី​សកម្ម​ ពូកែ​ធ្វើ​សេដ្ឋ​កិច្ច​

មិន​ត្រឹម​តែ​ពូកែ​ធ្វើ​សេដ្ឋ​កិច្ច​នោះ​ទេ បង​ស្រី​គឹម​ធីង៉ុក​ហាញ​ ប្រធាន​សាខា​សមា​គមនារី​ភូមិ​កោះ​សាន្ត ឃុំ​ហ៊ីប​ហ្វា ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ​ នៅ​ទាំង​សកម្ម​ចូល​រួម​រាល់​ការ​ចលនារបស់​ភូមិ​ភាគ​ទៀត​ផង​។

បង​ស្រី​គឹម​ធី​ង៉ុក​ហាញ​ កំ​ពុង​ថែ​ដំ​ណាំ​ប៉េង​ប៉ោះ ដើម្បី​ត្រៀម​បម្រុង​ប្រ​មូល​ផល​លក់​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី​វៀត​ណាម​។

បង​ស្រី​គឹម​ធីង៉ុក​ហាញ​ ឱ្យ​ដឹង​៖ កាល​ពី​ ១៥ ឆ្នាំ​មុន​ ពេល​ទើប​រៀប​ការ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មាន​ដី​ត្រឹម​តែ​កន្លះ​កុង​ដែល​ឪពុក​ម្ដាយ​ចែក​ឱ្យ​។ ហេតុ​នោះ​ ពីរ​នាក់​ប្ដីប្រពន្ធ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ឈ្នួលផ្គត់​ផ្គង់​ជីវ​ភាព​ប្រចាំ​ថ្ងៃ​ ហេតុ​នោះ​ ជីវ​ភាព​គ្រួសារ​មាន​ការ​លំ​បាក​ខ្លាំង​ណាស់​។ អា​ស្រ័យ​ជា​សមាជិក​សាខា​សមាគម​នារី​ភូមិ​ ទើប​ខ្ញុំ​មាន​ឱកាស​បាន​ទៅ​ហ្វឹក​ហាត់​និង​ទស្សនា ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​លើភូមិ​សាស្រ្ត​ស្រុក​ ដើម្បី​អនុវត្ត​តាម​។ ឆ្នាំ​ ២០១៨ ខ្ញុំ​បាន​សាខា​សមាគម​បង្ក​លក្ខណៈ​ឱ្យ​បុលទុន​ ១៥ លាន​ដុង​ ដើម្បី​លក់​ដូរ​ជា​លក្ខណៈ​គ្រួសារ​ និង​ទិញ​គោ ១ ក្បាល​មក​ចិញ្ចឹម​។ ដី​កន្លះ​កុង​របស់​គ្រួសារ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​បាន​កែ​ប្រែ​សម្រាប់​ដាំ​បន្លែ​រយៈ​ពេល​ខ្លី រក​បាន​ប្រាក់​ចំ​ណូល​ពី​ ១០០.០០០- ៣០០.០០០ ដុង​/ថ្ងៃ​។ អា​ស្រ័យ​ដូច្នោះ ទើប​ជីវ​ភាព​បាន​លំ​នឹង​បន្តិច​ម្តងៗ ហើយ​សន្សែ​សន្សំ​ទិញ​បាន​ដី​ បន្ថែម​កន្លះ​កុង​សម្រាប់​ដាំ​បន្លែ”។ ដោយ​ការ​ឧស្សាហ៍​ព្យា​យាម​ប្រកប​ការ​ងារ​រក​ស៊ី​ និង​ការ​តាំង​ចិត្ត​ប្ដេជ្ញា​វិនិ​យោគ​ផលិត​កម្ម​ អា​ជីវ​កម្ម​តាម​ទិស​ដៅ​ធ្វើ​សេដ្ឋ​កិច្ច​ចម្រុះ​ សកម្ម​បង្ក​បង្កើន​ផល​ ដាំ​ដុះ​បន្លែ​បង្ការ និង​ចិញ្ចឹម​គោ​មេ ចិញ្ចឹម​មាន់​ មក​ទល់​បច្ចុប្បន្ន​ ជីវ​ភាព​គ្រួសារ​បង​ស្រី​គឹម​ធីង៉ុក​ហាញ​ ឈាន​ឡើង​ធូរ​ធារ​ជា​បណ្ដើរៗ។

បង​ថាច់​ឋាន​ ប្ដី​របស់​បង​ហាញ​ ឱ្យ​ដឹង​៖ “បន្ទាប់​ពី​សង​ទុន​បុល​ពី​មុន​ត្រូវ​តាម​កំ​ណត់​ គ្រួសារ​ខ្ញុំ​ត្រូវ​បាន​ដោះ​ស្រាយ​ឱ្យ​បុល ៥០ លាន​ដុង​បន្ថែម​ សម្រាប់​អភិវឌ្ឍ​ការ​ចិញ្ចឹម​សត្វ​និង​ដាំ​ដុះ​។ អា​ស្រ័យ​បាន​ទុន​បុល​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ គ្រួសារ​ខ្ញុំ​សម្រេច​ចិត្ត​វិនិ​យោគ​ចិញ្ចឹម​គោ​បន្ថែម​។ មក​ទល់​បច្ចុប្បន្ន​ ហ្វូង​គោ បាន​កើន​ឡើង​ចំ​នួន​ ៥ ក្បាល។ ដល់​រដូវ​ប្រមូល​ផល​ស្រូវ ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​កាត់​ស្រូវ​ឱ្យ​មាមីង​ក្នុង​ភូមិ​ ប៉ុន្តែ​មិន​យក​ប្រាក់​យក​តែ​ចំ​បើង​ទុក​សម្រាប់​ដាំ​ដុះ​និង​ចិញ្ចឹម​គោ​ប៉ុណ្ណោះ​។ ចំ​ណែក​ដី​មួយ​កុង​សម្រាប់​ដាំបន្លែ​បង្ការ ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​ដាំបាន​ ៣ រដូវ​ ជា​មធ្យម​ក្នុង​មួយ​រដូវ​រកបាន​ចំ​ណេញ ពី​ ១០-១៥ លាន​ដុង​”។

លោក​ត្រឹង​វ៉ាន់​វៀង​ លេខា​គណ​កម្មាធិការ​បក្ស​ឃុំ​ហ៊ីប​ហ្វា ឱ្យ​ដឹង​៖ “បង​ស្រី​គឹម​ធីង៉ុក​ហាញ​ មិន​ត្រឹម​តែ​ពូកែ​ធ្វើ​សេដ្ឋ​កិច្ច​នោះ​ទេ សព្វ​ថ្ងៃ​ បង​ស្រី​គឺ​ជា​ប្រធាន​សាខា​សមា​គម​នារី​ភូមិ​កោះ​សាន្ត សកម្ម​និង​ឈាន​មុខ​រាល់​ការ​ចលនា​របស់​ភូមិ​ភាគ​ទៀត​ផង​។ ទើប​តែ​ជាង​ ១ ឆ្នាំ​ទទួល​នាទី​ជា​ប្រ​ធាន​សាខា​សមា​គម​នារី​ភូមិ​ បង​ស្រី​ហាញ​ រួម​ជា​មួយ​នឹង​សមាជិក​នានា​ជួយ​ដល់​គ្រួសារ​សមា​ជិក​ជា​ច្រើន​ បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​ ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​”៕

                      សើុង​ម៉ា​ល័យ​ - ថាច់ធី

ចែករំលែកអត្ថបទ