ឆ្នាំ ២០២២ វិញ្ញាសាកីឡាមួយចំនួនរបស់វៀតណាម សម្រេចបានស្នាដៃឆ្នើមលើឆាកអន្តរជាតិ និងមានកីឡាករលេចធ្លោជាច្រើនដែលបន្សល់នៅចំណាប់អារម្មណ៍ក្នុងប្រទេស ក្នុងនោះ កីឡាករជាជនជាតិខ្មែរក៏បានរួមចំណែកក្នុងភាពជោគជ័យនេះ។
ថាច់ធីយ៉េវហៀង (ឆ្វេង) បញ្ចេញស្នៀតចំគោលដៅក្នុងការប្រកួតវគ្គផ្ដាច់ព័ត្រ
នៅមហាសន្និបាតកីឡាអប់រំកាយ។
ក្រុមនារីមាសនៃវិញ្ញាសាកីឡាស្តេច-បាល់ទាត់ ប្រកួតបានយ៉ាងល្អនិងឆ្លងវគ្គចែកពូល ដើម្បីបង្កើតជាប្រវត្តិសាស្ត្រ សម្រាប់កីឡាបាល់ទាត់ក្នុងប្រទេស លើកដំបូង មានវត្តមានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២៣ ដែលប្រព្រឹត្តឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ មិនសូវមានការចាប់អារម្មណ៍និងវិនិយោគច្រើនដូចមិត្តរួមអាជីពផ្នែកខាងបុរស ប៉ុន្តែក្រុមបាល់ទាត់នារីវៀតណាមបានបង្កើតឯតទគ្គកម្មដោយឈ្នះពានជើងឯក Seagame ចំនួន ៧ លើសគូប្រកួត ដ៏ខ្លាំងគឺថៃ។ ដូចគ្នានឹងបាល់ទាត់នារី វិញ្ញាសាកីឡាមុជទឹករបស់វៀតណាមក៏បានយកឈ្នះលើកីឡាករថៃ ដើម្បីទទួលតំណែងជើងឯកដែរ។
កីឡាករវាយសីង្វៀងធ្វីលិន បានធ្វើឱ្យល្បីឈ្មោះវិញ្ញាសាកីឡាវាយសីវៀតណាមនៅពេល “រក្សា” បានពានជើងឯកជាលើកដំបូងសម្រាប់អ្នកគាំទ្រក្នុងប្រទេស។ អាចនិយាយបានថា នេះជាជំហានមូលដ្ឋានដ៏រឹងមាំសម្រាប់កីឡាវាយសីវៀតណាម ព្រោះចាប់តាំងពីការរៀបចំពានរង្វាន់វៀតណាមបើកទូលាយរហូតមកដល់ពេលនេះ មានតែធ្វីលិនម្នាក់ប៉ុណ្ណោះ ដែលឈ្នះពានជើងឯកក្នុងការប្រកួតឯកត្តជននារី។ ការប្រកួត “ដ៏កក្រើក” មិនធម្មតារបស់កីឡាវៀតណាម នោះគឺវិញ្ញាសាអុកចត្រង្គ ពេលដែលអ្នកលេងអុកចត្រង្គរបស់វៀតណាម បានយកឈ្នះកីឡាករចិនជាលើកដំបូង ដើម្បីដណ្ដើមបានមេដាយមាសពិភពលោក។
ការរួមចំណែកញុាំងឱ្យក្រុមកីឡាបាល់ទាត់នារីវៀតណាម បានទៅប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក គឺមានវត្តមានខ្សែការពារកណ្តាលចឿងធីកេវ។ កីឡាការិនីខ្មែរ នៅស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង នាងតែងប្រកួតបានយ៉ាងល្អនៅវគ្គជម្រុះ គឺជាខែលដែកថែបនៅពីមុខទីរបស់ក្រុមម្ចាស់ផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ ចឿងធីកេវ ក៏បានចូលរួមក្នុងការវាយសម្រុកជាច្រើនលើក បង្កើតឱកាសនិងស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសវៀតណាម។
មិនទាន់ឈានដល់កម្រិតទ្វីប ដូចរៀមច្បងចឿងធីកេវ ប៉ុន្តែនារីខ្មែរពីរនាក់ទៀតគឺ ង្វៀងធីប៊ិចត្វៀង និងថាច់យ៉េវហៀង ទទួលបានជោគជ័យនិងពោរពេញដោយក្ដីសង្ឃឹមក្នុងឆ្នាំ ២០២២ដែរ។ កីឡាការិនីប៊ិចត្វៀង មកពីខេត្តវិញឡុង ទទួលបាន ៦១ ពិន្ទុក្នុងការប្រកួតឱ្យក្រុមបាល់ទះនារីនិញប៊ិញ។ បច្ចុប្បន្ន ក្រៅពីខ្សែប្រយុទ្ធក្រុមជម្រើសវៀតណាម ត្រឹងធីថាញធ្វី មានប្រាក់បៀវត្សរ៍ខ្ពស់ដោយសារទៅប្រកួត ឱ្យក្លិបមួយនៅប្រទេសជប៉ុន កីឡាការិនីទះបាល់ឆ្នើម កម្ពស់ ១,៨៨ម៉ែត្រ ប៊ិចត្វៀង គឺជាកីឡាការិនីមានប្រាក់ខែខ្ពស់ជាងគេនៅវៀតណាម។
នារីរាងតូចស្ទាវថាច់យ៉េវហៀង នៅស្រុកថើយឡាយ ក្រុងកឹងធើ បាននាំមកនូវក្ដីសង្ឃឹមនៅពេលនាងឈ្នះមេដាយមាសវិញ្ញាសា Jujitsu នៅមហាសន្និបាតកីឡាអប់រំកាយទូទាំងប្រទេសឆ្នាំ ២០២២។ ចំណុចគួរឱ្យចាប់អារម្មណ៍ គឺយ៉េវហៀង ទើបតែ “ចាប់យកអាជីព ”វិញ្ញាសា Jujitsu បានប៉ុន្មានខែ បន្ទាប់ពីបែកចេញពីវិញ្ញាសា Karate។ ស្នាដៃគួរឱ្យចាប់អារម្មណ៍នេះ គឺជាឈ្នាន់សម្រាប់យ៉េវហៀង បន្តដំណើរបោះជំហានទៅមុខទៀត៕
ហាថាញ-ទីទុយ