16/01/2023 - 10:11

រៀប​ចំ​បុគ្គ​លិក​ជំនួយ​ផ្នែក​ច្បាប់​ប្រចាំ​ការ​នៅ​តាម​ភូមិ​ភាគ​

តាម​ប្រសាសន៍​លោក​ឡេវ៉ាន់​ហ៊ឹង នាយក​មជ្ឈ​មណ្ឌល​ជំនួយ​ផ្នែក​ច្បាប់​រដ្ឋ​ ក្រុង​កឹង​ធើ ដោយ​សារ​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​ ហេតុ​នោះ​មជ្ឈ​មណ្ឌល​បាន​ធ្វើ​ការ​រំសាយ​សាខា​ក្រោម​ឱវាទ​ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ​ ២០២២។ ថ្វីដ្បិត​ដូច្នោះ​ក្តី​ នៅ​តាម​ភូមិ​ភាគ​សុទ្ធ​តែ​បាន​រៀប​ចំ​បុគ្គ​លិក​ជំនួយ​ផ្នែក​ច្បាប់​ ទទួល​រឿង​ក្តី​ដោយ​ផ្ទាល់​ចំ​ពោះ​មុខ​សញ្ញា​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​បាន​ជំនួយ​ផ្នែក​ច្បាប់​តាម​សេចក្តី​កំណត់​។

មុខ​សញ្ញា​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​បាន​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​ អាច​មក​កាន់​មជ្ឈ​មណ្ឌល​ជំនួយ​ផ្នែក​ច្បាប់​រដ្ឋ​ ក្រុង​កឹង​ធើ​ដោយ​ផ្ទាល់​ដើម្បី​ទទួល​បាន​ការ​ពិគ្រោះ​​និង​ជំនួយ​។

ពេល​វេលា​ទំ​នាក់​ទំ​នង​ផ្ទាល់​ ដើម្បី​ទទួល​បាន​ការ​ជំនួយ​ផ្នែក​ច្បាប់​ គឺ​នៅ​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ព្រហស្សតិ៍​រៀង​រាល់​សប្តាហ៍​ពេល​ព្រឹក​ចាប់​ពី​ម៉ោង​ ៧ រហូត​ដល់​ម៉ោង​ ១១ ពេល​រសៀល​ចាប់​ពី​ម៉ោង​ ១៣ រហូត​ដល់​ម៉ោង​ ១៧។

នៅ​ស្រុក​ថើយ​ឡាយ​ ប្រជា​ជន​អាច​មក​កាន់​ ផ្នែក​ទទួល​និង​ប្រ​គល់​លទ្ធ​ផល​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ថើយ​ឡាយ​ នៅ​ភូមិ​ថើយ​ធ្វឹង​B ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ ស្រុក​ថើយ​ឡាយ​។ អ្នក​ប្រ​ចាំ​ការ​គឺ​៖ អ្នក​ស្រី​ហ្វិញ​ថាញ​កៀត បុគ្គ​លិក​ជំនួយ​ផ្នែក​ច្បាប់​ លេខ​ទូរ​ស័ព្ទ​ ០៩៨៥. ៣៩៥.២២៥; លោក​ង្វៀង​ង៉ុក​ឡុង​វៀង​ បុគ្គលិក​ជំនួយ​ផ្នែក​ច្បាប់​ លេខ​ទូរ​ស័ព្ទ​ ០៩៣៥. ២៣០.២២៤; ប្រ​ចាំ​ការ​និង​គ្រប់​គ្រង​រួម​គឺ​៖ អ្នក​ស្រី​ម៉ាយ​ត្រុក​ភី ប្រធាន​ការិយា​ល័យ​វិជ្ជាជីវៈ​ ២ លេខ​ទូរ​ស័ព្ទ​ ០៩៨៥.១៧១.០០៨។

នៅ​ខណ្ឌ​ថូក​ណូក​ ប្រជា​ជន​អាច​មក​ទំ​នាក់​ទំ​នង​នៅ​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខណ្ឌ​ថូក​ណូក​ ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​ ៩១ សង្កាត់​ថូក​ណូក​ ខណ្ឌ​ថូក​ណូក​ ក្រុង​កឹង​ធើ។ អ្នក​ប្រចាំ​ការ​គឺ​៖ អ្នក​ស្រី​លី​ស្វឹង​តឹម បុគ្គ​លិក​ជំនួយ​ផ្នែក​ច្បាប់​ លេខ​ទូរ​ស័ព្ទ​ ០៩៣៩.១៤៤.២៩១; លោក​ឌាំង​ត្រុក​ភឿង​ បុគ្គ​លិក​ជំនួយ​ផ្នែក​ច្បាប់​ លេខ​ទរ​ស័ព្ទ​ ០៩៣៤.១៧២​.៦៣៥; ប្រ​ចាំ​ការ​និង​គ្រប់​គ្រង​រួម​គឺ​៖ លោក​ហ្វាង​មិញ​តៀង​ ប្រធាន​ការិយា​ល័យ​វិជ្ជា​ជីវៈ​ ១ លេខ​ទូរ​ស័ព្ទ​ ០៩៧៥. ០៥០.១២៣។

នៅ​ស្រុក​ផុង​ដៀង ប្រជា​ជន​អាច​មក​ទំ​នាក់​ទំ​នង​នៅ​បន្ទប់​ទទួល​ប្រជា​ជន​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ផុង​ដៀង ស្ថិត​នៅ​ភូមិ​ញើង​ឡុក ​ II ទីប្រជុំ​ជន​ផុង​ដៀង ស្រុក​ផុង​ដៀង។ អ្នក​ប្រចាំ​ការ​គឺ​៖ លោក​ត្រឹង​ហ្វាង​បាវ​ បុគ្គ​លិក​ជំនួយ​ការ​ផ្នែក​ច្បាប់​ លេខ​ទូរ​ស័ព្ទ​ ០៩១៩. ១២៩.៨៩៩; អ្នក​ស្រី​ឡេ​ធីតៀង​ បុគ្គ​លិក​ជំ​នួយ​ផ្នែក​ច្បាប់​ លេខ​ទូរ​ស័ព្ទ​ ០៨២.៦៣៥. ០៤៥៦; ប្រចាំ​ការ​និង​គ្រប់​គ្រង​រួម​គឺ​៖ លោក​ហ្វាង​មិញ​តៀង​ ប្រធាន​ការិយា​ល័យ​វិជ្ជា​ជីវៈ​ ១ លេខ​ទូរ​ស័ព្ទ​ ០៩៧៥. ០៥០.១២៣។

នៅ​ស្រុក​វិញ​ថាញ់​ ប្រ​ជា​ជន​អាច​មក​ទំ​នាក់​ទំ​នង​ផ្នែក​ទទួល​និង​ប្រគល់​លទ្ធ​ផល​របស់​គណៈ​កម្មា​ធិការ​ប្រជា​ជន​ស្រុក​វិញ​ថាញ់​ ស្ថិត​នៅ​ភូមិ​វិញ​តៀង​ ទី​ប្រ​ជុំ​ជន​វិញ​ថាញ់​ ស្រុក​វិញ​ថាញ់​។ អ្នក​ប្រចាំ​ការ​គឺ​៖ លោក​ហ្វាង​មិញ​តៀង​ ប្រ​ធាន​ការិយា​ល័យ​វិជ្ជាជីវៈ​ ១ លេខ​ទូរ​ស័ព្ទ​ ០៩៧៥.​០៥០.១២៣និង​អ្នក​ស្រី​ត្រឿង​ធីធ្វី​កេវ​ បុគ្គ​លិក​ជំនួយ​ផ្នែក​ច្បាប់​លេខ​ទូរ​ស័ព្ទ​ ០៣៩៥.​១១៦.​៣៣២។

នៅ​ខណ្ឌ​អូរ​ម៉ូង ប្រជា​ជន​អាច​មក​កាន់​ផ្នែក​ទទួល​និង​ប្រ​គល់​លទ្ធ​ផល​របស់​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខណ្ឌ​អូរ​ម៉ូង ស្ថិត​នៅ​លេខ​ ១០០៤ ផ្លូវ​តូង​ឌឹក​ថាំង​ សង្កាត់​ចូវ​វ៉ាន់​លីម ខណ្ឌ​អូរ​ម៉ូង។ អ្នក​ប្រចាំ​ការ​គឺ​៖ លោក​ង្វៀង​ហ្វាង​យឺ បុគ្គ​លិក​ជំនួយ​ផ្នែក​ច្បាប់​លេខ​ទូរ​ស័ព្ទ​ ០៩០៦.២០២.​៦២៩; លោក​លឺវ​ង៉ុក​សី បុគ្គ​លិក​ជំនួយ​ផ្នែក​ច្បាប់​ លេខ​ទូរ​ស័ព្ទ​ ០៩១៩.៨១១. ០២២; ប្រ​ចាំ​ការ​និង​គ្រប់​គ្រង​រួម​គឺ​៖ អ្នក​ស្រី ម៉ាយ​ត្រុក​ភី ប្រធាន​ការិយា​ល័យ​វិជ្ជាជីវៈ​ ២ លេខ​ទូរ​ស័ព្ទ​ ០៩៨៥.​១៧១.០០៨។

ដោយ​ឡែក​អង្គ​ភាព​ស្រុក​កើ-ដ កំ​ពុង​រៀប​ចំ​អ្នក​អនុវត្ត​; ខណ្ឌ​ប៊ិញ​ធ្វី ខណ្ឌ​កិញ​កេវ​ និង​ខណ្ឌ​កៃ​រុាំង អា​ស្រ័យ​ការិយា​ល័យ​វិជ្ជា​ជីវៈ​ ១ និង​ការិយា​ល័យ​វិជ្ជា​ជីវៈ​ ២ ទទួល​បន្ទុក​ ឬទំ​នាក់​ទំ​នង​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​ជំនួយ​ផ្នែក​ច្បាប់​ រដ្ឋ​ ក្រុង​កឹង​ធើ អា​សយដ្ឋាន​៖ លេខ​ ០១ ផ្លូវ​ត្រឹង​ខាញ់​យឺ សង្កាត់​ស្វឹង​ខាញ់​ ខណ្ឌ​កិញ​កេវ​ ទូរ​ស័ព្ទ​ ០២៩២.៣៨២៥.៩២៦។

ក្រៅ​ពី​នោះ​ មុខ​សញ្ញា​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​បាន​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​ អាច​មក​កាន់​មជ្ឈ​មណ្ឌល​ជំនួយ​ផ្នែក​ច្បាប់​រដ្ឋ​ ក្រុង​កឹង​ធើ​ដោយ​ផ្ទាល់​ ដើម្បី​ទទួល​បាន​ការ​ពិគ្រោះ​​ និង​ជំ​នួយ​ផ្នែក​ច្បាប់​៕       

                                        ត្វៀក​ញុង-វិមាន​

ចែករំលែកអត្ថបទ