ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/01/2023 - 14:35

គណៈ​ប្រតិ​ភូនៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​កម្ពុជា​ ប្រសិទ្ធ​ពរ​បុណ្យចូល​ឆ្នាំ​ថ្មី​ដល់​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ

គណៈ​ប្រតិ​ភូនៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ អញ្ជើញ​ម​កបំ​ពេញ​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​ខេត្ត​ត្រា​វិញ​

គណៈ​ប្រតិភូ​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​កម្ពុជា​ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ឯក​ យឿង​ សុខុន មេ​បញ្ជា​ការ​រង​ កង​ទ័ព​ជើង​គោក​ មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី ៣ បាន​អញ្ជើញ​មក​ប្រសិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​គ្វីម៉ាវ​ ឆ្នាំ​ ២០២៣ ដល់​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ។ សម​មិត្ត​ ង្វៀង​ថឹក​ហៀង​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជាជន​ក្រុង​កឹង​ធើ ទទួល​ស្វាគមន៍​គណៈ​ប្រតិភូ។

សម​មិត្ត​ ង្វៀង​ថឹក​ហៀង​ ជូន​វត្ថុ​អនុ​ស្សាវ​រីយ៍​ដល់​គណៈ​ប្រតិ​ភូ
កង​យោធ​ពល​ខេមរ​ភូមិន្ទ​កម្ពុជា​។

ឧត្តម​សេនីយ៍​ឯក​ យឿង​ សុខុន ជូន​ពរ​សម​មិត្ត​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រជាជន​ គណៈ​កម្មាធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​ និង​ប្រជាជន​ក្រុង​ ទទួល​អំ​ណរ​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រកប​ដោយ​បវរ​សួស្ដី សុភមង្គល បន្ត​សម្រេច​បាន​ជោគ​ជ័យ​ថ្មី​ៗជា​ច្រើន​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​      ការ​ពារ​ប្រទេស​និង​សន្តិ​សុខ​។ល។ ឧត្តម​សេនីយ៍​ឯក​ យឿង​ សុខុន គូស​បញ្ជាក់​៖ ការ​អភិវឌ្ឍ​របស់​ប្រ​ទេស​កម្ពុជា​នា​បច្ចុប្បន្ន​ គឺ​មាន​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​ពី​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​កឹង​ធើ (ពី​មុន​ ជាខេត្ត​ហូវ​យ៉ាង​) ពិសេស​គឺ​ក្នុង​ការ​ជួយ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​-អៀង​សារី; ទន្ទឹម​នឹង​នោះ​ រំ​ពឹង​ថា ក្រុង​កឹង​ធើ​នឹង​បន្ត​ មាន​សកម្ម​ភាព​ឧបត្ថម្ភ​ កិច្ច​សហ​ការ​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​នានា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ល។

សម​មិត្ត​ ង្វៀង​ថឹក​ហៀង​ អំ​ណរ​គុណ​ចំ​ពោះ​មនោ​សញ្ចេត​នា ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​ប្រតិ​ភូ; ទន្ទឹម​នឹង​នោះ​បាន​ឱ្យ​ដឹង​ ក្រុង​មាន​សកម្ម​ភាព​ជា​ច្រើន​សំ​ដៅ​ពូន​ជ្រុំ​ចំ​ណង​មិត្ត​ភាព​រវាង​ប្រ​ទេស​ទាំង​ពីរ​និយាយ​រួម​ និង​ក្រុង​កឹង​ធើ​ជា​មួយ​នឹង​ខេត្ត​នានា​នៃ​ប្រ​ទេស​កម្ពុជា​ និយាយ​ដោយ​ឡែក​ ជាក់​ស្ដែង​ដូច​ជា៖ បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​អា​ជីវ​កម្ម​កម្ពុជា​វិនិ​យោគ​នៅ​ក្រុង​កឹង​ធើ; ចុះ​កិច្ច​សន្យា​លើ​កម្ម​វិធី​សហ​ការ​ក្នុង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ភូមិ​ភាគ​; រៀប​ចំ​ក្រុម​ការ​ងារ​ទៅ​សួរ​សុខ​ទុក្ខ​និង​ពិនិត្យ​ជំងឺ​ ផ្តល់​ថ្នាំ​ដល់​ប្រ​ជា​ជន​កម្ពុជា​។ល។ រយៈ​ពេល​ខាង​មុខ​ ក្រុង​កឹង​ធើ​នឹង​មាន​សកម្ម​ភាព​ជា​ច្រើន​ និង​កម្ម​វិធី​ដោយ​ឡែក​ ក៏​ដូច​ជា​ការ​អនុ​វត្ត​រួម​ជា​មួយ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ សំ​ដៅ​រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​ភាព​រវាង​ប្រ​ទេស​ទាំង​ពីរ។

គណៈ​ប្រតិ​ភូ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​ត្រា​វិញ​។

* គណៈ​ប្រតិ​ភូនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដឹក​នាំ​ដោយ​លោក​ជំទាវ​ ម៉ែន​ សំ​អន ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ រដ្ឋ​មន្ត្រី​ទំ​នាក់​ទំ​នង​រដ្ឋ​សភា ព្រឹទ្ធ​សភា​និង​អធិការ​កិច្ច​ ប្រធាន​សមា​គម​មិត្ត​ភាព​កម្ពុជា​-វៀត​ណាម​ បាន​អញ្ជើញ​ម​កបំ​ពេញ​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​ខេត្ត​ត្រាវិញ​។ ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​​ឡេវ៉ាន់​ហាំង​ ទទួល​ស្វា​គមន៍​គណៈ​ប្រតិ​ភូ។

ក្នុង​ឱកាស​ជួបធ្វើ​ការ​ លោក​ជំទាវ​ ម៉ែន សំ​អន បាន​សម្តែង​សេចក្ដី​ត្រេក​អរ​ចំ​ពោះ​ការ​អភិវឌ្ឍ​ចំ​ណង​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ សហ​ប្រតិ​បត្តិ​ការ​រវាង​វៀត​ណាម​និង​កម្ពុជា​ រវាង​ខេត្ត​ត្រា​វិញ​ជា​មួយ​នឹង​ក្រសួង​ ផ្នែក​ និង​អា​ជ្ញា​ធរនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​ប​ង្កើន​ការ​យល់​ដឹង​ និង​សហ​ប្រតិ​បត្តិ​ការ​រវាង​រដ្ឋា​ភិបាល​និង​ប្រ​ជា​ជន​ប្រទេស​ទាំង​ពីរ​វៀត​ណាម​-កម្ពុជា​ រឹត​បន្ដឹង​ចំ​ណង​មិត្ត​ភាព​ជា​ប្រពៃ​ណី និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​។ លោក​ជំទាវ​ ម៉ែន សំ​អន បាន​ប្រសិទ្ធ​ពរ​ដល់​ថ្នាក់​ដឹក​នាំ​ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ព្រម​ទាំង​ប្រ​ជា​ជន​វៀត​ណាម​ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ​ ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ​ សុខ​ដុម​រមនា៘

ស្ថិត​ក្នុង​បរិ​យាកាស​នៃ​ដំណើរ​ទស្សន​កិច្ច​ គណៈ​ប្រតិ​ភូ ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​នៅ​មណ្ឌល​វប្បធ​ម៌​-ទេស​ចរណ៍​គូស្រះ​ស្រី សាលា​ពុទ្ធិក​មធ្យម​សិក្សា​បាលី-ខ្មែរ​ខេត្ត​ត្រា​វិញ​ និង​ប្រ​គេន​ទេយ្យ​វត្ថុ​ចំ​នួន​ ៦ វត្ត​ និង​សាលា​ពុទ្ធិក​មធ្យម​សិក្សា​បាលី-ខ្មែរ​៕

                        សើុងម៉ាល័យ​-ផាម​ទ្រុង-លីសៀ

ចែករំលែកអត្ថបទ