03/01/2023 - 16:35

អនុវត្ត​ល្អ​កិច្ច​ការ​ការ​ពារ​សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ​ ច្បាម​ស្ថាន​ភាព​ ភារ​កិច្ច​ដើម្បី​បញ្ជា​ការ​ ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា​ ក្តាប់​ច្បាស់​ស្ថាន​ភាព​ ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​នូវ​វិធាន​ការ​ការ​ពារ​ព្រំ​ដែន​។​ អា​ស្រ័យ​ហេតុ​នោះ​ អង្គ​ភាព​នា​នា​បាន​អនុវត្ត​ល្អ​កិច្ច​ការ​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​សមុទ្រ​ ការ​ពារ​ប្រតិ​បត្តិ​ការ​សឹក​ និង​ត្រៀម​ប្រ​យុទ្ធ​។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ជូន​កិត្តិ​នាម​យុទ្ធ​ជន​ជឿន​លឿន​និង​អង្គ​ភាព​ប្តេជ្ញា​
ឈ្នះដល់បុគ្គលនិងសមូហភាព។

ឆ្នាំ ២០២២ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​សហការ​ជា​មួយ​នឹង​ស្ថាប័ន​ អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ​ សកម្ម​ដើរ​ល្បាត​ ត្រួត​ពិនិត្យ​ ការ​ពារ​ព្រំ​ដែន​ ភូមិ​សាស្រ្ត​ដែល​ទទួល​បន្ទុក​; ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ​មាន​ប្រ​សិទ្ធ​ភាព​ និង​អំ​ពើ​បំ​ពាន​ច្បាប់​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​; ប្រ​ទះ​ឃើញ​ ធ្វើ​បណ្ដឹង​ និង​សើុប​អង្កេត​ ៣ ករណី ដោយ​មាន​មុខ​សញ្ញា​ ៣ នាក់ អំ​ពី​ទង្វើ​ស្តុក​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់​ ដក​ហូត​បាន​ Methamphetamine ២,៣៨៤ ក្រាម​; ពិន័យ​រដ្ឋ​បាល​ ៣២ ករ​ណី ដោយ​មាន​មុខ​សញ្ញា​ ១០៧ នាក់ បង់​ប្រាក់​ចូល​ធនា​គារ​រដ្ឋ​ជាង​ ៣០០ លាន​ដុង​។​ ក្រៅ​ពី​នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ នៅ​ទាំង​ធ្វើ​សមយុទ្ធ​តំ​បន់​ការ​ពារ​ថ្នា​ក់​ខេត្ត​; ធ្វើ​សម​យុទ្ធ​ស្វែង​រក​សង្គ្រោះ​សម្រេច​បាន​លទ្ធ​ផល​ល្អ​ ធានា​សុវត្ថិ​ភាព​ដាច់​ខាត​។​ ការ​ងារ​ត្រៀម​ប្រ​យុទ្ធ​ បង្ការ​ប្រ​ឆាំង​គ្រោះ​ធម្ម​ជាតិ​ ស្វែង​រក​សង្គ្រោះ​ ហ្វឹក​ហ្វឺន​ កសាង​ស្ថាប័ន អង្គ​ភាព​រឹង​មាំគ្រប់​ជ្រុង​ជ្រោយ​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​នា​នា​នៅ​ទាំង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ ការ​ងារ​សុខុមាល​ភាព​សង្គម​នៅ​លើ​ភូមិ​សាស្រ្ត​ ទទួល​បន្ទុក​ ដូច​ជា​៖ ប្រ​គល់​ជូន​ផ្ទះ​”មហា​សាមគ្គី​” ២៥ខ្នង​ អា​ហា​រូប​ករណ៍​ ៣៤០ ចំ​ណែក​ដល់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ក្រី​ក្រ និង​ជូន​អំ​ណោយជាង​ ១.០០០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទីពឹង​។ល។​ សរុប​ទឹក​ប្រាក់​ជាង​ ២,១​ពាន់​លាន​ដុង​។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រតំ​បន់​ព្រំ​ដែន​សមុទ្រ​។​

 តាម​ប្រ​សាសន៍​វរសេនីយ៍​ទោ ត្រឹង​ថាញ​ឡឹម​ ស្នង​ការ​នយោ​បាយ​កង​នា​វាចរណ៍ ២ ស្រុក​ត្រឹង​ដេ ឆ្នាំ​ ២០២២ អង្គ​ភាព​បាន​អនុវត្ត​ល្អ​ការ​ងារ​ក្តាប់​ស្ថាន​ភាព​តាម​ដៃ​ទន្លេ​ ច្រក​សមុទ្រ​ ក្នុង​ការ​បង្ការ​ប្រ​ឆាំង​រត់​គយ គៃ​បន្លំ​ពាណិជ្ជ​កម្ម​នៅ​លំ​ហសមុទ្រ​។​ កម្មា​ភិបាល​ យុទ្ធ​ជន​តែង​ត្រៀម​លក្ខណៈ​និង​ធានា​បាន​ល្អ​ការ​ស្វែង​រក​ ជួយ​សង្គ្រោះ​នៅ​លើ​លំ​ហសមុទ្រ​។​ អង្គ​ភាព​បាន​ទទួល​ដំ​ណឹង​សង្គ្រោះ​ ២ ករណី ហើយ​ក៏​បាន​បញ្ជូន​មធ្យោ​បាយ​ ២ លើក​ មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​សង្គ្រោះ​ ១២ លើក​នា​ក់។​ ចាត់​តាំង​ដើរ​ល្បាត​ ត្រួត​ពិនិត្យ​ឯក​រាជ្យ​បាន​ ១៣ លើក​ ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​ ៨១ លើក​នាក់ និង​ត្រួត​ពិនិត្យ​មធ្យោ​បាយ​ជាង​ ៤៨៣ លើក​ ដោយ​មាន​មនុស្ស​ ២.៤១៥ លើក​នាក់។​

វរសេនីយ៍​ឯក​ ទ្រិញ​កីម​ខឹម​ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ឆ្នាំ​ ២០២៣ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បន្ត​ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា​ និង​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​នូវ​វិធាន​ការ​ការ​ពារ​ព្រំ​ដែន​ ក្តាប់​ច្បាស់​ស្ថាន​ភាព​ វាយ​តម្លៃ​និង​ព្យា​ករណ៍​ចំ​ហេតុ​ការណ៍​; ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ បញ្ជា​ការ​ដ្ឋា​ន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ដោះ​ស្រាយ​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​ព្រំ​ដែន​ ដែន​ដី​ តំ​បន់​សមុទ្រ​ត្រូវ​តាម​គោ​លការណ៍​ គោល​នយោ​បាយ​ទប់​ទល់​ ច្បាប់​គ្រប់​គ្រង​ ការ​ពារ​រឹង​មាំ​អធិ​បតេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​មាំការ​ងារ​សុខុមាល​ភាព​សង្គម​ កសាង​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ ជួយ​អ្នក​ក្រលំ​នឹង​ជីវ​ភាព​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ​”៕​

                                      យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ