ក្រសួងគមនាគមន៍ដឹកជញ្ជូន ទើបតែចេញសារាចរលេខ ២៨/២០២២/TT-BGTVT ស្តីពីការគ្រប់គ្រង រក្សា ចែករំលែក និងធានាសុវត្ថិភាពព័ត៌មានទិន្នន័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។
ម្ចាស់យានយន្តអាចរកមើលព័ត៌មានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តកអនឡាញ។
ប្រការទី ៩ នៃសារាចរនេះបានកំណត់ ស្ថាប័នគ្រប់គ្រងទិន្នន័យ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (នាយកដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តវៀតណាម) បានធ្វើការតភ្ជាប់បណ្ដាញ និងចែករំលែកទិន្នន័យ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីបម្រើការងារអភិបាលកិច្ចរបស់ផ្នែកនេះ ទៅក្នុងមូលដ្ឋានទិន្នន័យប្រើប្រាស់រួមរបស់ក្រសួងគមនាគមន៍ដឹកជញ្ជូន។
មុខសញ្ញាដែលត្រូវបានផ្តល់ និងចែករំលែកទិន្នន័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត រួមមាន៖ ស្ថាប័នបម្រើការងារអភិបាលកិច្ច ម្ចាស់យានយន្តឬអ្នកគ្រប់គ្រងយានយន្តស្របច្បាប់ អង្គការនិងបុគ្គលផ្សេងទៀតតាមការស្នើសុំ។
ការចែករំលែកទិន្នន័យធ្វើឡើងតាមរយៈវេទិការួមបញ្ចូលទិន្នន័យរបស់ក្រសួងគមនាគមន៍ដឹកជញ្ជូន តភ្ជាប់ដោយផ្ទាល់ជាមួយប្រព័ន្ធពីកន្លែងគ្រប់គ្រងទៅអ្នកប្រើប្រាស់ ស្វែងរកមើលអនឡាញនៅលើគេហទំព័ររបស់នាយកដ្ឋានត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តវៀតណាម ផ្តល់ព័ត៌មានជាឯកសារ។
អនុលោមតាមប្រការទី៣ មាត្រាទី១០ ម្ចាស់យានយន្តអាចចូលប្រើទិន្នន័យត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមរយៈការស្វែងរកព័ត៌មានអនឡាញនៅលើគេហទំព័ររបស់នាយកដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តវៀតណាម ដោយមិនចាំបាច់ផ្តល់គណនីឬលេខកូដសម្ងាត់។ ទន្ទឹមនឹងនោះ អាចស្នើនាយកដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តវៀតណាម អង្គភាពត្រួតពិនិត្យយានយន្តផ្តល់ព័ត៌មានជាឯកសារ ។
ក្នុងករណីដែលបានផ្តល់ព័ត៌មានជាទម្រង់ឯកសារ ត្រូវបង់ថ្លៃជាក់ស្តែងសម្រាប់ការបោះពុម្ព ការថតចម្លង និងការផ្ញើព័ត៌មាន តាមបទប្បញ្ញត្តិរបស់ក្រសួងហិរញ្ញវត្ថុ។
សារាចរនេះមានសុពលភាពចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣៕
យោងតាមច្បាប់វៀតណាម - បកប្រែ៖ សុផន