26/12/2022 - 15:41

ប្រ​សិទ្ធ​ភាព​ពី​គោល​នយោ​បាយ​ឥណ​ទាន​អនុ​គ្រោះ​

រយៈ​ពេល​ជាង​ ២០ ឆ្នាំ​អនុវត្ត​អនុក្រឹត្យ​លេខ​ ៧៨ របស់​រដ្ឋា​ភិបាល​ស្តី​ពី​ឥណ​ទាន​អនុ​គ្រោះ​ចំ​ពោះ​អ្នក​ក្រ​និង​ចំ​ពោះ​មុខ​សញ្ញា​គោល​នយោ​បាយ​ផ្សេង​ៗ បាន​ជួយ​ដល់​ខេត្ត​បាក​លីវ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រីក្រ​។ តាម​រយៈ​នោះ​ មាន​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ជិត​ ១០០% ដែល​បាន​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​ពង្រីក​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​លំ​នឹង​ជីវ​ភាព​។

អា​ស្រ័យ​បាន​បុល​ទុន​អនុគ្រោះ​ ទើប​គ្រួសារ​ខ្មែរ​ក្រីក្រ​ជាច្រើន​ក្នុង​ខេត្ត​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រីក្រ​។

តាម​ប្រសាសន៍​លោក​ហ្វិញ​វ៉ាន់​ធ្វឹង អគ្គ​នា​យក​រង​ធនា​គារ​គោល​នយោ​បាយ​សង្គម​វៀត​ណាម​ មក​ទល់​នឹង​ពេល​នេះ​ ខេត្ត​បាក​លីវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ឥណ​ទាន​ចំ​នួន​ ១៧ សរុប​បំ​ណុល​ឱ្យ​បុល​ជាង​២.៥៥០ ពាន់​លាន​ដុង​។ ផ្តើម​ពី​នោះ​ បង្ក​ការ​ងារ​ធ្វើ​ជូន​ពល​ករ-ការិនី២៧​៧.​០០០ នាក់​; សាង​សង់​និង​ជួស​ជុល​ផ្ទះ​ជូន​គ្រួ​សារ​ក្រីក្រ​បាន​ជិត​ ៣០.០០០ខ្នង; ឧបត្ថម្ភ​សិស្ស​ និស្សិត​ជិត​ ១០០.០០០ នាក់​ បុល​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​; ឧបត្ថម្ភ​ឱ្យ​បុល​សម្រាប់​កសាង​សំ​ណង់​ផ្គត់​ផ្គង់ទឹក​ស្អាត​និង​បន្ទប់​អនា​ម័យ​នៅ​ជន​បទ​បាន​ ១២៧.០០០សំ​ណង់​; ឧបត្ថម្ភ​ពល​ករ​បុល​ប្រាក់​ទៅ​ធ្វើ​ការ​ប្រទេស​ក្រៅ​ជិត​ ១.៦០០ នាក់​។ល។ ក្រៅ​ពី​នោះ​ ធនា​គារ​គោល​នយោ​បាយ​សង្គម​ខេត្ត​ បាន​ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​អន្តរ​ផ្នែក​ក្នុង​ការ​ប្រ​គល់​សិទ្ធិ​ផ្ដល់​ប្រាក់​កម្ចី​ដល់​សមា​គម​សហ​ព័ន្ធ​នារី សមា​គម​កសិករ សមា​គម​អតីត​យុទ្ធ​ជន​ និង​សម្ព័ន្ធ​យុវ​ជន​ ចុះ​កិច្ច​សន្យា​ប្រ​គល់​សិទ្ធិ​រវាង​សមា​គម​ថ្នាក់​ឃុំ​ចំ​នួន​ ២៥២ គ្រប់​គ្រង​ក្រុម​ប្រិត​សំ​ចៃ​និង​បុលទុន​ជាង​ ១.៩០០ ក្រុម​ សំ​ណល់​បំ​ណុល​ពី​ការ​ប្រ​គល់​សិទ្ធិ​ជាង​ ២.៥០០ ពាន់​លាន​ដុង​។ ឆ្លង​តាម​រយៈ​នោះ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ប្រកៀក​បន្ទាត់​ក្រ និង​គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រីក្រ​ជាង​ ១២៤.​០០០ គ្រួសារ​ បាន​បុលទុន​ដើម្បី​ពង្រីក​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​។

លោក​ឡឹម​ហ្វាង​ណេន​ នៅ​ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ ស្រុក​វិញ​ឡើយ​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​បុល​ទុន​ ៥០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ទើប​ខ្ញុំ​មាន​លក្ខណៈ​កែ​ប្រែ​ដី​ដើម្បី​ដាំ​ដំ​ណាំ។ ឥឡូវ​ ដី​ចម្ការ ២ កុង​ខ្ញុំ​ដាំ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​ ដូច្នេះ​រក​បាន​ប្រាក់​ចំ​ណូល​ទាំង​ប្រាំង​វស្សា។ បច្ចុប្បន្ន​ ជីវ​ភាព​គ្រួសារ​ខ្ញុំ​បាន​លំ​នឹង​”។ ចំ​ណែក​បង​ស៊ឺវ៉ាន់​បៃ​ នៅ​ភូមិ​យ៉ាម ឃុំ​និញ​ក្វើយ ស្រុក​ហុង​យឹង បុល​ទុន​ ៥០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​ចិញ្ចឹម​អន្ទង់​ក្នុង​អាង។ ផ្តើម​ពី​ការ​ចិញ្ចឹម​ដំបូង​ប្រមាណ​ ១០.០០០ ក្បាល ឥឡូវ​ បង​បាន​ពង្រីក​ទម្រង់​ចិញ្ចឹម​រហូត​ដល់​រាប់​សិប​ពាន់​ក្បាល។ បង​ស៊ឺ​វ៉ាន់​បៃ​ ឱ្យ​ដឹង​៖ “ច្រើន​ឆ្នាំ​មក​នេះ​ បន្ទាប់​ពី​សង​ប្រាក់​ធនា​គារ​តាម​ពេល​កំ​ណត់​ ខ្ញុំ​ក៏​បុល​បន្ត​ដើម្បី​ពង្រីក​វិសាល​ភាព​ទម្រង់​ចិញ្ចឹម​អន្ទង់។ ប្រ​ហែល​ ២ ឆ្នាំ​មក​នេះ​ ខ្ញុំ​ប្តូរ​មក​ចិញ្ចឹម​អន្ទង់​បន្ត​ពូជ​បាន​ជោគ​ជ័យ ​ជា​រៀង​រាល់​ឆ្នាំ​លក់​អន្ទង់​ពូជ​ជាង​ ៦០.០០០ ក្បាល។ ជីវ​ភាព​គ្រួសារ​ខ្ញុំ​បាន​ធូរ​ធារ​ដូច​សព្វ​ថ្ងៃ​ អា​ស្រ័យ​រដ្ឋ​មាន​គោល​នយោ​បាយ​ផ្ដល់​ប្រាក់​កម្ចី​អនុគ្រោះ​។

លោក​ផាម​វ៉ាន់​ថេវ​ ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ បញ្ជាក់​៖ “អនុក្រឹត្យ​លេខ​ ៧៨ របស់​រដ្ឋា​ភិបាល​ ត្រូវ​បាន​អនុវត្ត​សម្រេច​ប្រ​សិទ្ធ​ភាព​ គឺ​ពិត​ជា “ទីបង្អែក” សម្រាប់​អ្នក​ក្រ​និង​មុខ​សញ្ញា​គោល​នយោ​បាយ​ផ្សេង​ៗលើ​ភូមិ​សាស្ត្រ​ខេត្ត​។ ប្រ​ភព​ទុន​ឥណ​ទាន​គោល​នយោ​បាយ​ កាន់​តែ​មាន​តួនា​ទីសំ​ខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ធានា​សុខុ​មាល​ភាព​សង្គម​លើ​ភូមិ​សាស្ត្រ​ខេត្ត​។ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​ ជួយ​ជំរុញ​ឥណ​ទាន​គោល​នយោ​បាយ​សង្គម​បន្ត​ការ​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត​ បង្ក​បាន​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​ រដ្ឋ​; ទន្ទឹម​នឹង​នោះ​ បន្ត​រួម​ដំណើរ​ផ្សារ​ភ្ជាប់​ជិត​ស្និទ្ធ​នឹង​ប្រជាជន​ ក្នុង​ដំ​ណាក់​ការ​អភិវឌ្ឍន៍​របស់​ខេត្ត​បាក​លីវ”៕

                                      យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ