ខេត្តបាកលីវ តែងផ្ដោតការយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយអប់រំតំបន់ជនរួមជាតិភាគតិច រួមចំណែកលើកកម្ពស់ប្រជាបញ្ញា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទូទាំងតំបន់។
អនុវត្តល្អនូវគោលនយោបាយអប់រំ កូនចៅជនរួមជាតិខ្មែរស្ងប់អារម្មណ៍សិក្សានៅសាលា
ចំណេះទូទៅជនជាតិអន្តេវាសិកខេត្តបាកលីវ ។
តាមប្រសាសន៍លោកផាងថាញយ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ខេត្តមានចំនួនប្រជាជនជាង ៩០០.០០០ នាក់ ដោយមាន ៣ ជនជាតិ គឺកិញ-ខ្មែរ-ចិន ក្នុងនោះ ជនជាតិខ្មែរស្រូបអត្រាជិត ៨,៥១% ជនជាតិចិនស្រូបអត្រា៣% ដូច្នោះ ក្រៅពីអនុវត្តល្អនូវគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ គឺគោលនយោបាយស្ដីពីការអប់រំតំបន់ជនរួមជាតិភាគតិច ត្រូវបានផ្សព្វផ្សាយអនុវត្តទាន់ពេលនិងមានប្រសិទ្ធភាពផងដែរ។ ខេត្តសម្រេចការកសាងសាលាចំណេះទូទៅជនជាតិអន្តេវាសិកខេត្ត ទៅជាសាលាចំណេះទូទៅជនជាតិអន្តេវាសិកដែលមាន២កម្រិតសិក្សា គឺអនុវិទ្យាល័យនិងវិទ្យាល័យ ទទួលសិស្សចូលរៀនចាប់ពីឆ្នាំសិក្សា ២០២០-២០២១។ លោកផាមថាញយ្វី អះអាង៖ ការផ្សព្វផ្សាយអនុវត្តគ្រប់សព្វនូវគោលនយោបាយអប់រំតំបន់ជនរួមជាតិភាគតិច ក៏បានរួមចំណែកលើកកម្ពស់គុណភាពអប់រំ។ ជាក់ស្ដែង៖ ចំពោះកម្រិតបឋមសិក្សា រៀងរាល់ឆ្នាំមានសិស្សសម្រេចកម្មវិធីសិក្សា និងសម្រេចកម្មវិធីបឋមសិក្សាជាង ៩៦% សិស្សដែលបានសម្រេចនិទ្ទេសខាងវិជ្ជាសម្បត្តិនិងចរិយាសម្បត្តិស្រូបអត្រាជាង ៩៩%; ចំនួនសិស្សកម្រិតអនុវិទ្យាល័យដែលមានចរិយាសម្បត្តិល្អបង្គួរនិងល្អប្រសើរ ស្រូបអត្រា ៩៩,៧៤% ក្នុងនោះ មានសិស្សរៀនសម្រេចនិទ្ទេសបង្គួរ និងពូកែស្រូបអត្រា ៥៨,០៥%; ចំនួនសិស្សកម្រិតវិទ្យាល័យដែលមានចរិយាសម្បត្តិល្អបង្គួរ និងល្អប្រសើរស្រូបអត្រាជាង ៩៩,៣% សិស្សរៀនសម្រេចនិទ្ទេសបង្គួរនិងពូកែស្រូបអត្រាជាង ៦៦,២%។
លោកគ្រូត្រឹងវ៉ាន់ជុង នាយកសាលាចំណេះទូទៅជនជាតិអន្តេវាសិកបាកលីវ ឱ្យដឹង៖ “សាលាតែងអនុវត្តគ្រប់សព្វនូវគោលនយោបាយដាច់ដោយឡែកសម្រាប់គ្រូបង្រៀននិងសិស្ស ម្ល៉ោះហើយសិស្សានុសិស្សស្ងប់អារម្មណ៍រៀនសូត្រ គ្រូបង្រៀនលំនឹងចិត្តបំពេញការងាររៀនសូត្រលើកកម្ពស់មុខជំនាញ។ បច្ចុប្បន្ន សាលាសម្រេចបទដ្ឋានហើយគុណភាពអប់រំបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែងរៀងរាល់ឆ្នាំ អត្រាសិស្សប្រឡងយកសញ្ញាបត្រវិទ្យាល័យជាប់ ១០០% និងប្រឡងជាប់ចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យជាង ៧០%”។
ក្នុងឱកាសធ្វើការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តបាកលីវ អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លោកស្រីត្រឹងធីហ្វារី វាយតម្លៃខ្ពស់ ខេត្តបាកលីវបានសកម្មផ្សព្វផ្សាយ អនុវត្តនូវគោលនយោបាយអប់រំតំបន់ជនរួមជាតិភាគតិច រួមចំណែកលើកកម្ពស់ប្រជាបញ្ញា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ ព្រមជាមួយនោះ សំណូមពរខេត្តបាកលីវ បន្តយកចិត្តទុកដាក់ដឹកនាំ ចង្អុលការដល់មន្ទីរអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្ត ផ្សព្វផ្សាយ អនុវត្តល្អថែមទៀតនូវរបបគោលនយោបាយចំពោះសិស្សជនជាតិភាគតិចលើភូមិសាស្រ្ដ។ ក្នុងនោះ គប្បីយកចិត្តទុកដាក់ពង្រីកទ្រង់ទ្រាយសាលារៀន បណ្តុះបណ្ដាលកងជួរគ្រូបង្រៀនសម្រេចបទដ្ឋានតាមសេចក្ដីកំណត់ ក៏ដូចជាលើកកម្ពស់គុណភាពអប់រំក្នុងតំបន់ជនរួមជាតិភាគតិចដើរទាន់ផ្នែកអប់រំរួមទូទាំងខេត្ត៕
យ្វីអាញ - ថាច់ធី