ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/12/2022 - 10:47

គណៈ​កម្មា​ធិការ​ជន​ជាតិ

វាយ​តម្លៃ​មួយ​ឆ្នាំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍សេដ្ឋ​កិច្ច-សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ

នៅ​ហា​ណូយ គណៈកម្មា​ធិការ​ជន​ជាតិ រៀប​ចំ​កិច្ច​ប្រ​ជុំ​វាយ​តម្លៃ​មួយ​ឆ្នាំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម តំ​បន់​ជន​រួមជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំណាក់​កាល​ ២០២១-២០២៥ (កម្ម​វិធី ១៧១៩)។

 ​  អ្នក​តំ​ណាង​ចូល​រួម​ក្នុង​អង្គ​ប្រ​ជុំ។

ឆ្នាំ ២០២២ គណៈ​កម្មា​ធិការ​ជន​ជាតិ ត្រូវ​បាន​ប្រ​គល់​ថវិកា​ជិត ៣០០ ពាន់​លាន​ដុង​ សម្រាប់​ដំ​ណើរ​ការ​អនុវត្ត​កម្ម​វិធី ១៧១៩ រហូត​ដល់​ថ្ងៃទី ៣០/៦/២០២២ បាន​បែង​ចែក​ជិត ២៧០ ពាន់​លាន​ដុង​។ បន្ទាប់​ពី​បាន​បែង​ចែក​ថវិកា គណៈ​កម្មា​ធិ​ការ​ជន​ជាតិ បាន​ប្រ​គល់​គ្រោង​ថវិកា​ដល់​នា​យកដ្ឋាន អង្គ​ភាព​នានា​ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​។ ទោះ​បី​ដូច្នោះ​ក៏​ដោយ ដំ​ណាក់​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​ជួប​ការ​លំ​បាក​ច្រើន។ ឆ្នាំ ២០២២ ជា​ឆ្នាំ​ដំបូង​អនុវត្ត​កម្ម​វិធី ១៧១៩ នា​យក​ដ្ឋាន អង្គ​ភាព​នានាមិន​ទាន់​មាន​បទ​ពិសោធន៍​ក្នុង​ការ​ផ្សព្វ​ផ្សាយ ទើប​ប្រ​ឈម​នឹង​ភាព​ខ្វះ​ចន្លោះ​ច្រើន​ក្នុង​ការ​កសាង​ផែន​ការ​; បរិមាណ​ការ​ងារ​ត្រូវ​ធ្វើ​ការ​ពិនិត្យវាយ​តម្លៃច​ម្រុះ​គ្នា​ រាល់​ឯក​សារ​ ណែ​នាំ​ស្ដី​ពីហិរញ្ញ​វត្ថុ​ក៏​មាន​ការ​ជាន់លើ​គ្នា​។ល។ ជះ​ឥទ្ធិ​ពល​ដល់​ល្បឿន​ដំណើរ​ការ​រួម​នៃ​ការ​អនុវត្ត​ភារ​កិច្ច។ នាយកដ្ឋាន​មួយ​ចំ​នួន ក៏​បាន​កសាង​ផែន​ការ​ ប៉ុន្តែ​ដោយ​សារ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់ ទើប​គណៈ​កម្មា​ធិការ​ជន​ជាតិ ស្នើឱ្យ​ពន្យារ​ពេល​ទុក​អនុវត្ត​នៅឆ្នាំ ២០២៣ វិញ​។

ថ្លែង​យោ​បល់​បូក​សរុប​ក្នុង​កិច្ច​ប្រ​ជុំ រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ហូវ​អា​ឡឺន សង្កត់​ធ្ងន់ នៅ​ពេល​ខាង​មុខ​គប្បី​ផ្ដុំ​កម្លាំង​អនុវត្ត​កម្ម​វិធី ១៧១៩ ឱ្យ​កាន់​តែ​ម៉ឺង​ម៉ាត់​និង​ប្រ​សិទ្ធ​ភាព​ជាង​ទៀត។ ចំ​ពោះ​ក្រុម​ការ​ងារ​ស្ថិត​ក្នុង​ឆ្នាំ ២០២២ សំ​ណូរ​ពរ​នាយកដ្ឋាន អង្គ​ភាព​ទាំង​អស់ ជំរុញ​ល្បឿន​ដំ​ណើរ​ការ​អនុវត្ត​នូវ​ភារ​កិច្ច​ដែល​បាន​ផ្ដល់​សច្ចានុមតិ ទន្ទឹម​នឹង​នោះ ធ្វើ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ទាំង​ស្រុង​នីតិ​វិធី សំ​ណុំ​បែប​បទ​ ខ្លឹម​សារ​ដើម្បី​ធ្វើ​ការ​កែ​តម្រូវ​បាន​ទាន់​ពេល។ ចំ​ពោះភារ​កិច្ច​ក្នុង​ឆ្នាំ ២០២២ គ្រប់​លក្ខណ​សម្បត្តិ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំ​ណើ​ការ​ ប៉ុន្តែ​ដោយ​សារ​ពេល​វេលា ទើប​សំ​ណុំ​បែប​បទ​ តម្រូវ​ឱ្យ​មាន​ការ​អូស​បន្លាយ មិន​ទាន់​អនុវត្ត​បាន​ ត្រូវ​ទុក​អនុវត្ត​នៅ​ឆ្នាំ ២០២៣ វិញ​ រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ស្នើ​ឱ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​មើល​ចំ​ពោះ​តួនា​ទី​ភារ​កិច្ច​របស់​ស្ថាប័ន ក្រសួង​ផ្នែក ភូមិ​ភាគ​ ដើម្បីធានា​ដល់​ការ​ផ្គួប​បញ្ចូល សហ​ការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ចំ​ពោះ​ភារ​កិច្ច​ដែល​មិន​ទាន់​គ្រប់​លក្ខណ​សម្បត្តិ​អនុវត្ត​ទាំង​យន្ត​ការ​ និង​ដំ​ណាក់​ការ​​តួនាទី គប្បីមាន​ការ​បូក​សរុប​ឡើង​វិញ​ដើម្បី​ស្វែង​រកវិធាន​ការ​ដោះ​ស្រាយ។ ចំ​ពោះ​ខ្លឹម​សារ​ដែល​មិន​អាច​ដំ​ណើរ​ការ​អនុវត្ត​បាន​ គប្បី​ធ្វើ​របាយ​ការណ៍​ប្រ​កប​ដោយ​តម្លា​ភាព។

រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ហូវ​អា​ឡឺន សំ​ណូម​ពរ​ដល់នាយកដ្ឋាន អង្គ​ភាព​នានា​ដំណើរ​ការ​កសាង​ផែន​ការ​ឆ្នាំ ២០២៣ ចាប់ពី​ពេល​នេះ​ទៅ ក្នុងនោះ ជ្រើស​រើស​នូវ​ខ្លឹម​សារ​អាច​អនុវត្ត​ទៅ​បាន​ត្រឹម​ត្រូវ​តាម​តួនាទី ធា​នា​លក្ខណៈ​ប្រ​សិទ្ធ​ភាព។ សំ​ណូម​ពរ​ដល់​សម​មិត្តថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ ដំណើរ​ការ​បែង​ចែក​ការ​ងារ​ ប្រ​គល់​ភារ​កិច្ច​ចំ​ពោះ​នា​យក​ដ្ឋាន អង្គ​ភាព​នានា​ដែល​បាន​ប្រ​គល់ឱ្យ​ទទួល​បន្ទុក គប្បី​ជិត​ដិត ដាក់​តឿន​ត្រួត​ពិនិត្យ ផ្ដុំ​កម្លាំង​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ ជាប់​ទាក់​ទិន​របស់​នាយកដ្ឋាន អង្គ​ភាព​នានា៕

   ប្រ​ភព៖ cema.gov.vn - ប្រែសម្រួល៖ ពេជ្រ​សឿន

ចែករំលែកអត្ថបទ