ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/12/2022 - 10:47

មហា​សន្និ​បាត​តំ​ណាង​ព្រះពុទ្ធ​សាសនា​ទូទាំង​ប្រ​ទេស​ លើក​ទី IX

ព្រះ​ឧបជ្ឈាយ៍ ធិត​ថៀង​ញើុង បន្ត​ទទួលតំ​ណែង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ព្រះពុទ្ធ​សាសនា​វៀត​ណាម​ អា​ណត្តិ​កាល​ទី IX (២០២២-២០២៧)

 ពិធី​ប្រោះ​ព្រំ គោ​រម​ងារ​អគ្គ​មហា​សង្ឃា​ធិប​តី​សមា​គម​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម​។

មហា​សន្និ​បាត​តំ​ណាង​ព្រះពុទ្ធ​សាសនា​ទូទាំង​ប្រ​ទេស​ លើក​ទី IX អា​ណត្តិ​កាល​ ២០២២ -២០២៧ ទើប​បាន​បិទ​បញ្ចប់​នៅ​អគារ​វប្ប​ធ​ម៌ ពលកម្ម​មិត្ត​ភាព​វៀត​ណាម​-សូវៀត រដ្ឋ​ធានី​ហា​ណូយ។ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ឯក​ភាព​អនុម័ត​លើ​ខ្លឹម​សារ​វាយ​តម្លៃ​លទ្ធផល​នៃការ​អនុវត្ត​សេចក្តី​សម្រេច​មហា​សន្និ​បាត​តំ​ណាង​ព្រះពុទ្ធ​សាសនា​ទូទាំង​ប្រ​ទេស​ លើក​ទី VIII កម្ម​វិធី​សកម្ម​ភាព​កិច្ច​ការ​ព្រះពុទ្ធ​សាសនា នីតិកាល​ទី VIII អា​ណត្តិ​កាល​ ២០១៧-២០២២ ដែល​បាន​ចែង​ក្នុង​របាយ​ការណ៍​បូក​សរុប សកម្ម​ភាព​កិច្ច​ការ​ព្រះពុទ្ធ​សាសនា ត្រូវបាន​ស្នើ​ឡើងមុន​មហា​សន្និ​បាត​; ឯក​ភាព​អនុម័ត​ ទិស​ដៅ ភារ​កិច្ច​រួម​មាន​ ១២ គោល​ដៅ និង​ដំ​ណោះ​ស្រាយ អនុវត្ត​ជោគ​ជ័យ​នៃ​កម្ម​វិធី​សកម្ម​ភាពកិច្ច​ការ​ព្រះពុទ្ធ​សាសនា អា​ណត្តិ​កាល​ ទីIX (២០២២ -២០២៧) ត្រូវបាន​ស្នើ​ឡើង​មុន​មហា​សន្និ​បាត​។

មហា​សន្និ​បាត​ក៏បាន​ដំ​ណើរ​ការ​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ភិបាល​​រួម​មាន​: សមា​ជិក​ពេញ​សិទ្ធិ ២៣៥ អង្គ​ សមា​ជិក​បម្រុង ៤៥ អង្គ​ ក្នុងនោះ មាន​ ៦៥ អង្គ​ជា​សមា​ជិក​គណៈអចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​ភិបាល​។ មហា​សន្និ​បាត​ បាន​ឯក​ភាព​ជ្រើស​តាំង​ព្រះ​ឧបជ្ឈាយ៍ ធិត​ថៀង​ញើុង បន្ត​ទទួលតំ​ណែង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ព្រះពុទ្ធ​សាសនា​វៀត​ណាម​ អា​ណត្តិ​កាល​ទី IX (២០២២-២០២៧)។

មហា​សន្និ​បាត​ទាំងមូល​បាន​ឯក​ភាព​អនុម័ត​លើ​បញ្ជី​ឈ្មោះ តែង​តាំង​ព្រះ​តេជ​ព្រះ​គុណ​ចំ​នួន ២៦៨ អង្គ​ ឡើង​ក្នុង​ឋានៈ​ជា​ព្រះ​ឧបជ្ឈាយ៍ ១.១០២ អង្គ​ឡើង​ក្នុង​ឋានៈ​ជា​ព្រះ​តេជ​ព្រះ​គុណ ៣៩១ អង្គ​ឡើង​ក្នុង​ឋានៈ​ជា​ប្រ​ធាន​ព្រះ​ថេរៈ និង ១.៥៧១ ឡើង​ក្នុង​ឋានៈ​ជា​ព្រះ​ថេរី។

មហា​សន្និ​បាត​បាន​ឯភាព​អនុម័ត​ក្រម​ច្បាប់​វិន័យ​នៃ​សមាគម​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម​ បាន​កែ​ប្រែ​គឺ៖ អា​រម្ភ​កថា​មាន​ ១៤ ជំ​ពូក​ ៨៧ មាត្រា​។ ប្រ​គល់​គណៈ​អចិន្រ្តៃយ៍​ក្រុម​ប្រឹក្សា​ភិបាល​ អា​ណត្តិ​កាល​ IX ដំ​ណើរ​ការ​នូវ​បែប​បទ​ស្នើ​ទៅ​គណៈ​សាសនា​នៃ​រដ្ឋា​ភិបាល​ ផ្តល់​ស​ច្ចាប័ន​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​វិន័យ​សមាគម​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម​ដែល​បាន​កែ​ប្រែ​លើក​ទី VII។

មហាស​ន្និបាត​តំ​ណាង​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម​ លើក​ទី IX ក៏បាន​ដំ​ណើរ​ការ​កម្ម​វិធី ពិសេស​គឺ​ផ្តល់​គោរម​ងារ​ព្រះឧប​ជ្ឈាយ៍ ធិត​ទ្រីក្វាង​ឡើង ឋានៈ​ជា​អគ្គ​មហា​សង្ឃា​ធិប​តី​នៃ​សមា​គម​ព្រះ​ពុទ្ធ​សាសនាវៀត​ណាម​៕

                          យោង៖ dangcongsan.vn-ប្រែសម្រួល៖ លីសៀ

ចែករំលែកអត្ថបទ