កីឡា - ទេសចរណ៍ ទេសចរណ៍

28/11/2022 - 16:14

សុក​ត្រាំង​ មាន​រមណីយ​ដ្ឋាន​ជា​ច្រើន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​

សុក​ត្រាំង​ ជា​ខេត្ត​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​ជាង​ ៣០% មាន​វត្ត​ខ្មែរ​ ៩២ វត្ត​និង​មាន​បេ​តិក​ភណ្ឌ​វប្បធម៌​អរូបី​ជា​ច្រើន​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​បេតិ​ក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​។​ ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ចំ​ណុច​លេច​ធ្លោ​មួយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​របស់​ខេត្ត​សុក​ត្រាំង​។​

វត្ត​បទុម​វង្សាសំ​រោង​ ជា​គោល​ដៅ​ទេស​ចរណ៍​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​
ច្រើន​បំ​ផុត​របស់​ខេត្ត​សុក​ត្រាំង​។

យោង​តាម​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​នឹង​បច្ចុប្បន្ន​ ផ្នែក​ទេស​ចរណ៍​ទទួល​ភ្ញៀវ​ទេស​ចរ​បាន​ជាង​ ២ លាន​លើក​នាក់ សម្រេច​ជាង​ ៩២% នៃ​ផែន​ការ​ឆ្នាំ​ ២០២២ ក្នុង​នោះ​ ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​មាន​ជិត​ ៨.០០០ លើក​នាក់ សរុប​ចំ​ណូល​ពី​វិស័យ​ទេ​សរណ៍​ប្រ​មាណ​ជាង​ ១.០០០ ពាន់​លាន​ដុង​។​ រៀង​រាល់​ឆ្នាំ​ នៅ​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំ​ងទូក​-ង​របស់​ជន​រួម​ជាតិ​ខ្មែរ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ប្រ​មាណ​ជាង​ ៤០០.​០០០ លើក​នាក់។​ ក្រៅ​ពី​នោះ​ ខេត្ត​នៅ​ទាំង​មាន​រមណីយដ្ឋាន​ទេស​ចរណ៍​បែប​ជំ​នឿ​សាសនា​ ( វត្ត​បទុម​វង្សា​សំ​រោង​  វត្ត​សិរី​តេ​ជោ​មហា​ទប់  វត្ត​សិរី​សុខុម​សង្គម​មាន​ជ័យ​ស្រឡូង   វត្ត​ដឹក​ស៊ាក  ។ល។​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា​កម្សាន្ត​រាប់​រយ​ពាន់​លើក​នាក់។​

ប្រ​ណាំ​ងទូក​-ង ជា​កីឡា​មួយ​ត្រូវ​បាន​ចាត់​ទុក​ថា​”ពិសេស​ឯក​”នៅ​ខេត្ត​សុក​ត្រាំង​ ទាក់​ទាញ​មនុស្ស​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​រាប់​រយ​ពាន់​លើក​នាក់​មក​ទស្សនា​។​

យោ​ង​តាម​ប្រ​សាសន៍​លោក​ស្រី​ ហ្វិញ​ធី​យ៉ីម​ង៉ុក​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ក្រៅ​ពី​មណ្ឌល​ទេស​ចរណ៍​បែប​ជំ​នឿ​សាសនា​ដ៏​ល្បី​រន្ទឺ ខេត្ត​ក៏​មាន​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ចំ​នួន​ ៨ ត្រូវ​បាន​ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​។​ ក្នុង​នោះ​ មាន​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ចំ​នួន​ ៥ របស់​ជន​រួម​ជាតិ​ខ្មែរ​ នោះ​គឺសិល្បៈ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ របាំ ប្រ​ជា​ប្រិយ​ រាំវង់​ សិល្បៈ​ល្ខោន​យូរ​កេរ​ និង​ពិធី​បុណ្យ​ប្រ​ណាំង​ទូក​-ង​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ទាំង​នេះ​គឺជា​ផលិត​ផល​ទេស​ចរណ៍​ពិសេស​ បង្ក​ភាព​ទាក់​ទាញ​ដោយ​ឡែក​សម្រាប់​វិស័យ​ទេស​ចរណ៍​នៃ​ខេត្ត​សុក​ត្រាំង​។​ ក្រៅ​ពី​នោះ​ ខេត្ត​នៅ​ទាំង​មាន​កេរ​ដំ​ណែល​ថ្នាក់​ខេត្ត​ចំ​នួន​ ៤១ តែង​បាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​ទស្សនា​កម្សាន្ត​និង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផង​ដែរ​។​

អ្នក​មីង​ផាម​ធីមឹង​ ជា​ភ្ញៀវ​ទេ​សចរ​មក​ពី​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង​៖ “លើក​ដំ​បូង​ខ្ញុំ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​សុក​ត្រាំង​ ចំ​ថ្ងៃ​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង​របស់​ជន​រួម​ជាតិ​ខ្មែរ​ ឃើញ​ថា​ពិធី​បុណ្យ​នេះ​មាន​លក្ខណៈ​ល្អ​ពិសេស​និង​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់​”។​ នៅ​ទិវា​បុណ្យ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​លើក​ទី ៨ និង​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង​សុក​ត្រាំង​លើក​ទី ៥ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ថ្មី​ៗ​នេះ​ ខេត្ត​សុក​ត្រាំង​បាន​ប្រ​កាស​ និមិត្ត​សញ្ញា​ទេស​ចរណ៍ ជំ​នួស​ឱ្យ​ការ​អំ​ពាវ​នាវ​វិនិ​យោ​គិន និង​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​មក​កាន់​តំ​បន់​ពោរ​ពេញ​ដោយ​សក្តានុភាព​អភិវឌ្ឍ​ បំ​ផុត​គឺវិស័យ​ទេស​ចរ​ណ៍។​

ទិស​ដៅ​របស់​ខេត្ត​សុក​ត្រាំង​ដល់​ឆ្នាំ​ ២០២៥ ផ្នែក​ទេស​ចរណ៍​នឹង​ក្លាយ​ជា​វិស័យ​សេដ្ឋ​កិច្ច​ដ៏​សំ​ខាន់​របស់​ខេត្ត​។​ ដល់​ឆ្នាំ​ ២០៣០ ផ្នែក​ទេស​ចរណ៍​នឹង​ក្លាយ​ជា​វិស័យ​សេដ្ឋ​កិច្ច​មុខ​ព្រួញរបស់​ភូមិ​ភាគ​ ជា​មួយ​នឹង​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រម​ៗ​គ្នា​ ផលិត​ផល​ទេស​ចរណ៍​សម្បូរ​បែប​ មាន​ស្លាក​សញ្ញា​និង​កម្លាំង​ប្រ​កួត​ប្រ​ជែង​ខ្ពស់​ រួម​ចំ​ណែ​ក​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​៕​

យីុអាញ-មុនី

ចែករំលែកអត្ថបទ