28/11/2022 - 16:14

អាង​យ៉ាង​

វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ ដើម្បី​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

ខេត្ត​អាង​យ៉ាង​ បាន​និង​កំ​ពុង​បង្កើន​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ ដើម្បី​បម្រើ​ផលិត​កម្ម​និង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​

        ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​តំ​បន់​ជន​ជាតិ​នៅ​ខេត្ត​អាង​យ៉ាង​
កាន់​តែ​មាន​ការ​អភិវឌ្ឍ​។​

ច្រើន​ឆ្នាំ​កន្លង​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ គោ​លនយោ​បាយ​វិនិ​យោគ​ជា​ច្រើន​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ខេត្ត​អាង​យ៉ាង​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​។​ “ដង​ផ្លូវ​ក្នុង​ភូមិ​ស្រុក​ធ្លាប់​តែ​មាន​ភក់​ជ្រាំ​ពី​មុន​ ឥឡូវ​នេះ​ត្រូវ​បាន​ចាក់​បេ​តុង​និង​ក្រាល​កៅ​ស៊ូ​ស្ទើរ​តែទាំង​ស្រុង​។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​ក្នុង​ការ​រៀប​ចំ​ផលិត​កម្ម​ឡើង​វិញ​ បង្កើត​ការ​ងារ​ធ្វើ​ កែ​លម្អ​ជីវ​ភាព​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ព្រម​ទាំង​រួម​ចំ​ណែក​ពន្លឿន​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​” - លោក​ចៅ​អាន អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ បាន​ឱ្យ​ដឹង​ដូច្នេះ​។​

ទោះ​ជា​យ៉ាង​នេះក្តី​ ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ពិសេស​គឺនៅ​ឃុំ​ទាំង​ ១៨ ចំ​ណុះ​ស្រុក​ជាប់​ព្រំ​ដែន​ចំ​នួន​ ៥ របស់​ខេត្ត​ បច្ចុប្បន្ន​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ត្រូវ​ការ​ប្រ​ភព​ទុន​វិនិ​យោគ ជា​ពិសេស​ គឺវិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ បង្ក​លក្ខណៈ​តភ្ជាប់​តំ​បន់​ ជំ​រុញ​ការ​ដឹក​ជញ្ជូន​កសិផល​។ល។​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ដូច​ពោល​ខាង​លើ​ លោក​ត្រឹង​អាញ​ធឺ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ ឱ្យ​ដឹង​៖ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០៣០ ដំ​ណាក់​កាល​ I ចាប់​ពី​ឆ្នាំ​ ២០២១ដល់​ឆ្នាំ​ ២០២៥ ខេត្ត​អាង​យ៉ាង​ ក៏​មាន​ផែន​ការ​បែង​ចែក​ថវិកា​ជាង​ ១១៣ ពាន់​លាន​ដុង​ ដើម្បី​អនុវត្ត​អនុគម្រោង​ ១ (គម្រោង​ ៤ )៖ វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ បម្រើ​ផលិត​កម្ម​និង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ និង​អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ខាង​វិស័យ​ជន​ជាតិ​ (គម្រោង​ ៤ )។​

ផ្តើម​ពី​ប្រ​ភព​ទុន​ខាង​លើ​ ខេត្ត​នឹង​វិនិ​យោគ កសាង​ ជួស​ជុល​សំ​ណង់​ផ្លូវ​គមនា​គមន៍​ជន​បទ​បម្រើ​ផលិត​កម្ម​ អា​ជីវ​កម្ម​និង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​; សំ​ណង់​ផ្គត់​ផ្គង់​អគ្គិ​សនី​បម្រើ​ការ​រស់​នៅ​ ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​លើ​ភូមិ​សាស្ត្រ​ភូមិ​; ប្រ​ព័ន្ធ​ធារា​សាស្ត្រ​ក្នុង​វាល​ស្រែ​; សំ​ណង់​ធារា​សាស្ត្រ​ខ្នាត​តូច​ផ្សេង​ៗ​ទៀត​ដែល​សហគមន៍​ស្នើ​ឡើង​ សម​ស្រប​នឹង​ទំ​នៀម​ទម្លាប់​ ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​សហគមន៍។ល។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​បាន​វិនិ​យោគ​កសាង​ បង្កើន​កម្រិត​ កែ​ប្រែ ជួស​ជុល​ ថែ​រក្សា​និង​បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​ជូន​ដំ​ណាក់​សុខា​ភិបាល​ ឃុំ​នា​នា​ធានា​សម្រេច​បទ​ដ្ឋាន​; វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ តភ្ជាប់​ឃុំ​លំ​បាក​ខ្លាំង​លើ​ភូមិ​សាស្ត្រ​ជា​មួយ​គ្នា​ (ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​វិស័យ​អប់​រំ សុខា​ភិបាល​; ប្រ​ព័ន្ធ​ស្ពាន​ ផ្លូវ​គមនា​គមន៍​; បណ្តាញ​អគ្គិ​សនី​ ។ល។​) កសាង​ស្ពាន​ដើម្បី​បម្រើ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ បង្កើន​ការ​តភ្ជាប់​ បង្ក​ជា​កម្លាំង​ចលករ​ ជំ​រុញ​ការ​អភិវឌ្ឍ​ព្រម​ៗ​គ្នា​យោង​លើ​មូល​ដ្ឋាន​ជំ​រុញ​ការ​ចង​សម្ព័ន្ធ​ជា​មួយ​គ្នា​រវាង​ឃុំ​លំ​បាក​ខ្លាំង​ ដើម្បី​ពង្រីក​កម្លាំង​អនុតំ​បន់​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។ល។​

ដល់​ឆ្នាំ​ ២០២៥ អាង​យ៉ាង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឃុំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ទាំង​ ១០០% មាន​ផ្លូវ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ឬ​ចាក់​បេ​តុង​; ភូមិ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ៧០% មាន​ផ្លូវ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ត្រូវ​បាន​ចាក់​បេ​តុង​។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​នឹង​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេ​ស និង​រចនា​សម្ព័ន្ធ​សង្គម​នៅ​ឃុំ​លំ​បាក​ខ្លាំង​ (ចំ​ណុះតំ​បន់​ III) និង​ភូមិ​លំ​បាក​ខ្លាំង​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​៕

ថាញ​ឡុង​-មុនី​

ចែករំលែកអត្ថបទ