រយៈពេលកន្លង មានកម្មវិធី គម្រោងដាច់ដោយឡែកជាច្រើនសម្រាប់ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តខេត្តវិញឡុង បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា ម្ល៉ោះហើយជីវភាពជនរួមជាតិខ្មែរមានការរីកចម្រើនយ៉ាងច្បាស់។
បងស្រីថាច់ធីមើុយម៉ូក នៅភូមិព្រែកនិស្ស័យ ឃុំតឹងមី ស្រុកត្រាអូង បានបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ពង្រីកហ្វូងគោបាន ៧ ក្បាល។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឱ្យដឹង៖ តាមសេចក្តីសម្រេចលេខ ៨៦១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បច្ចុប្បន្នខេត្តវិញឡុង នៅមានឃុំលំបាកខ្លាំងចំនួន ២ គឺឃុំតឹងមី និងត្រាកូង។ ខេត្តក៏កំពុងផ្គួបបញ្ចូលនូវកម្មវិធីគម្រោងនៃការកសាងជនបទថ្មី កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១- ២០៣០ និងកម្មវិធី គម្រោងផ្សេងៗទៀត ដើម្បីឃុំទាំង ២ នេះបានសម្រេចបទដ្ឋានជនបទថ្មី នៅឆ្នាំ ២០២៥ តាមផែនការដាក់ចេញ។
ដងផ្លូវជនបទនៅឃុំឡងមីនាបច្ចុប្បន្ន។
តាមប្រសាសន៍លោក ថាច់សើុង លេខាគណៈកម្មាធិការបក្សឃុំឡងមី ស្រុកតាមប៊ិញ អាស្រ័យការវិនិយោគព្រមៗគ្នារបស់ខេត្ត ម្ល៉ោះហើយឃុំឡងមីមិនត្រឹមតែចាកផុតពីកម្មវិធី ១៣៥ ប៉ុណ្ណោះទេ ថែមទាំងបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីកាលពីដើមឆ្នាំ ២០២២ ទៀតផង។ ដើម្បីកសាងជនបទថ្មីសម្រេចជោគជ័យ ឃុំឡងមី បានវិនិយោគជាង ២៦៧ ពាន់លានដុង ក្នុងនោះប្រជាជនរួមវិភាគទាន ១២៧ ពាន់លានដុង។ ផ្តើមពីប្រភពទុននេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ អគ្គិសនី សាលារៀន ដំណាក់សុខាភិបាល បានជួសជុសនិងកសាងយ៉ាងសមរម្យ ទេសភាពបរិស្ថានទូទាំងឃុំស្អាតបាតស្រស់បំព្រង។ ទន្ទឹមនឹងនោះ រដ្ឋនៅទាំងផ្សព្វផ្សាយនូវកម្មវិធីឧបត្ថម្ភប្រកបមុខរបររកស៊ី ចិញ្ចឹមជីវិត ដើម្បីប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ អាស្រ័យហេតុនោះ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់នៅឆ្នាំ ២០២១ សម្រេចបាន ៥២,៤២ លានដុង/ឆ្នាំ; អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹមតែ ៣,៦% ។ល។ លោកគ្រូថាច់ប៊ិញថាញ គ្រូបង្រៀនសាលាបឋមសិក្សាថាច់ធា បង្ហើបឱ្យដឹង៖ “ខ្ញុំកើតនិងធំឡើងនៅទីនេះ ម្ល៉ោះហើយយល់ច្បាស់ពីការអភិវឌ្ឍនៃឃុំឡងមី។ បច្ចុប្បន្នប្រព័ន្ធផ្លូវគមនាគមន៍បានសុក្រឹត មិនដូចពីមុនមានតែផ្លូវមួយទៅមកប៉ុណ្ណោះ។ ឥឡូវ ឃុំឡងមីមានដងផ្លូវកៅស៊ូជាច្រើនតភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលស្រុក ទីរួមខេត្ត។ ហើយសាលារៀនដែលទ្រុឌទ្រោម បណ្តោះអាសន្នទាំងនោះ បានជំនួសវិញដោយសាលាសម្រេចបទដ្ឋានជាតិ”។
ដុងប៊ិញ ក៏ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ បានវិនិយោគព្រមៗគ្នា ម៉្លោះហើយជាឃុំដំបូងបង្អស់របស់ទីរួមខេត្តប៊ិញមិញ និងជាឃុំទី ២ របស់ខេត្តវិញឡុង បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។ អាស្រ័យហេតុនេះ ទើបជីវភាពប្រជាជនរីកចម្រើននិងឈានឡើងដោយឥតឈប់ឈរ។ បងស្រីថាច់ធីឡង នៅភូមិអង្គុលី ១ ឱ្យដឹង៖ “មានផ្លូវធ្វើដំណើរទៅមកបានងាយស្រួល ម្ល៉ោះហើយការប្រកបមុខរបររកស៊ីក៏កាន់តែមានភាពងាយស្រួលផងដែរ។ ធ្វើការរកទទួលទានមានបានទើបជីវភាពធូរធារឡើង”៕
ហាថាញ-វិមាន