ដើម្បីផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ គណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានចង្អុលការដល់ស្ថាប័ន អង្គភាពនិងភូមិភាគនានាប្រញាប់ផ្សព្វផ្សាយអនុវត្តនូវគម្រោងដើម្បីសម្រេចល្អភារកិច្ច ត្រូវតាមល្បឿនដំណើរការដែលបានកំណត់។
ជាច្រើនឆ្នាំមកនេះ ដោយបានការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋ តំបន់ជនរួមជាតិភាគតិចត្រូវបានវិនិយោគកសាងផ្លូវជនបទយ៉ាងសុក្រឹត។
ខេត្តបាកលីវ មានស្រុកចំនួន ៥ ទីរួមខេត្ត ១ ក្រុង១ ដោយមានឃុំ សង្កាត់ ទីប្រជុំជនចំនួន ៦៤; ក្នុងនោះ មាន ១៤/៦៤ ឃុំសង្កាត់ ទីប្រជុំជនមានជនរួមជាតិភាគតិចរស់នៅកុះករ ស្រូបអត្រា ៩,២%។ ចំនួនគ្រួសារជនជាតិភាគតិចក្រីក្រសរុបគឺ ១.៥៨២ គ្រួសារ ស្រូបអត្រាជាង ១៣,៦% បើប្រៀបនឹងចំនួនគ្រួសារក្រីក្រក្នុងទូទាំងខេត្ត។ លោកលឿងវ៉ាន់-ផ អនុប្រធានគណៈជនជាតិ-សាសនាខេត្តបាកលីវ ឱ្យដឹង៖ “ជនរួមជាតិភាគតិចលើភូមិសាស្រ្ត រស់នៅដោយប្រកបរបរកសិកម្មនិងជួញដូរជាលក្ខណៈគ្រួសារ ភាគច្រើនប្រមូលផ្តុំនៅតំបន់ជនបទ ជីវភាពសេដ្ឋកិច្ចនៅមានការលំបាកច្រើន។ អាស្រ័យហេតុនោះ កម្មវិធីនឹងនាំមកនូវប្រសិទ្ធភាពជាក់ស្តែងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិ”។
មានគម្រោងវិនិយោគជាច្រើន ជនរួមជាតិភាគតិចនៅខេត្តបាកលីវ ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។
បើតាមផែនការ ដើមទុនកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ លើភូមិសាស្រ្តខេត្តបាកលីវ មានដើមទុនអនុវត្តសរុបជាង ៦៧,១ ពាន់លានដុង។ ក្នុងនោះ ថវិកាមជ្ឈិមឧបត្ថម្ភគឺជាង ៥៨,៤ ពាន់លានដុង; ដើមទុនបដិភាគថវិកាភូមិភាគជាង ៨,៧ ពាន់លានដុង។ ដូច្នេះ គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ផែនការដើមទុនឆ្នាំ ២០២២ សម្រាប់កម្មវិធីទិសដៅជាតិចំនួន ៣ ក្នុងនោះ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ គឺមានជាង ២៧,៤ ពាន់លានដុង។
លោកផាងថាញយី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ឱ្យដឹង៖ “ខេត្តបានបញ្ជាក់ថា កម្មវិធីទិសដៅជាតិមានផលប្រយោជន៍ដ៏ធំធេងមកលើជីវភាពរបស់ជនរួមជាតិភាគតិច ហើយក៏បានចង្អុលការដល់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់អនុវត្តយ៉ាងម៉ឺងម៉ាត់ ធានារាល់សំណូមពរទៅតាមការកំណត់។ រៀងរាល់សប្តាហ៍ គណៈកម្មាធិការប្រជាជនខេត្ត តែងដាស់តឿនជំរុញល្បឿនដំណើរការ និងរំសាយដើមទុនជាដើម។ តាមការគ្រោងទុកដល់ថ្ងៃ ៣១ ខែមករា ឆ្នាំ ២០២៣ អាចនឹងសម្រេចជាស្ថាពរនូវរាល់ខ្លឹមសារ ទិសដៅ ភាគកម្រិតតាមផែនការរបស់គណៈកម្មាធិការប្រជាជនខេត្តឆ្នាំ ២០២២; ទន្ទឹមនឹងនោះ រំសាយឱ្យអស់តាមផែនការដើមទុនដែលបានប្រគល់ជូន”៕
លីធាន-លីសៀ