ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/10/2022 - 15:49

លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រីក្រ តែង​បាន​បក្ស​ និង​រដ្ឋ​យើង​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​

ក្រុង​កឹង​ធើ៖ បំ​ផុស​ខែចំ​ណុច​កំ​ពូល​ “ដើម្បី​អ្នក​ក្រ”

នៅ​វិមាន​វប្ប​ធម៌​និង​ការ​ងារ​មិត្ត​ភាព​វៀត​ណាម​-សូវៀត​ ទីក្រុង​ហា​ណូយ​ គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ សហ​ការ​ជា​មួយ​រដ្ឋា​ភិបាល​ ទើប​រៀប​ចំ​កម្ម​វិធី​ទូរ​ទស្សន៍​ និង​វិទ្យុ​ផ្សាយ​ផ្ទាល់​ “ទូទាំង​ប្រ​ទេស​រួម​ដៃ​គ្នា​ដើម្បី​អ្នក​ក្រ”។​ ឆ្នាំ​ ២០២២ កម្ម​វិធី​នេះ​គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង​សំ​ដៅ​គាំ​ទ្រ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “ដើម្បី​អ្នក​ក្រ-គ្មាន​អ្នក​ណាត្រូវ​ទុក​ចោល​នៅ​ពីក្រោយ​ឡើយ​” អា​ស្រ័យ​នាយក​រដ្ឋ​មន្ត្រី​បំ​ផុស​ឡើង​ និង​បំ​ផុស​ខែចំ​ណុច​កំ​ពូល​ “ដើម្បី​អ្នក​ក្រ” ឆ្នាំ​ ២០២២ (១៧/១០/២០២២-១៨/១១/២០២២)។​

នាយក​រដ្ឋ​មន្ត្រី​ ស្នើ​និង​អំ​ពាវ​នាវ​ដល់​ក្រសួង​ ផ្នែក​ ស្ថាប័ន​ និង​ភូមិ​ភាគ​បន្ត​អនុវត្ត​ព្រម​ៗ​គ្នា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​ការណ៍​ គោល​នយោ​បាយ​ស្តីពី​កាត់​បន្ថយ​ភាព​ក្រី​ក្រ-រូប​ថត​ VGP/ញ៉ឹក​បាក់​ ។​

អញ្ជើញ​ចូល​រួម​សុន្ទរ​កថា​ក្នុង​កម្ម​វិធី​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​អះ​អាង​ថា​ កម្ម​វិធី​ “ទូទាំង​ប្រ​ទេស​ រួម​ដៃ​គ្នា​ដើម្បី​អ្នក​ក្រ” គាំ​ទ្រទិវា​អន្តរ​ជាតិ​លុប​បំ​បាត់​ភាព​ក្រី​ក្រ និង​ទិវា​ដើម្បី​អ្នក​ក្រវៀត​ណាម​ គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​មាន​អត្ថ​ន័យ​នៅ​ក្នុង​សង្គម​ និង​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ ។ ឆ្លង​តាម​រយៈ​នោះ​ បាន​ពាំ​នាំ​សារ​នៃ​ក្តី​មេត្តា​ ការ​ចែក​រំលែក​ ការ​ជំនឿ​ ការ​យោគ​យល់​ និង​ការ​តាំង​ចិត្ត​អនុវត្ត​សកម្ម​ភាព​ ដើម្បី​ “គ្មាន​អ្នក​ណា​ត្រូវ​ទុក​ចោល​នៅ​ពីក្រោយ​ឡើយ​” ក្នុង​ដំ​ណើរ​កសាង​ប្រ​ទេស​វៀត​ណាម​សន្តិ​ភាព​-វិបុល​ភាព​-ភាព​កក់​ក្តៅ​-សុភមង្គល​។​

នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​ស្នើ​ដោយ​ស្មោះ​ស្ម័គ្រ​ និង​អំ​ពាវ​នាវ​ឱ្យ​ក្រសួង​ ផ្នែក​ ស្ថា​ប័ន​ និង​ភូមិ​ភាគ​បន្ត​អនុវត្ត​ព្រម​ៗ​គ្នា​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​ការណ៍​ គោល​នយោ​បាយ​ស្តីពី​កាត់​បន្ថយ​ភាព​ក្រី​ក្រ ជាពិសេស​គឺ​ ៣ កម្ម​វិធី​ទិស​ដៅ​ជាតិ​; ដោះ​ស្រាយ​ទាន់​ពេល​បញ្ហា​ជាប់​ជំពាក់​ដែល​កើត​ឡើង​។​ លើក​កំ​ពស់​ចំ​ណេះ​ដឹង​ បំ​ណិន​ផលិត​កម្ម​ បង្កើត​ការ​ងារ​រកស៊ី​បន្ថែម​ដល់​អ្នក​ក្រ។​ នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​សង្កត់​ធ្ងន់​ថា​ បណ្តា​អង្គ​ការ​ បុគ្គល អា​ជីវ​កម្ម​ក្នុង​និង​ក្រៅ​ប្រ​ទេស​ បន្ត​រួម​ដំណើរ​​ជា​មួយ​គ្នា​ រួម​ដៃ​គ្នា​ មាន​សកម្ម​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​ជាង​ទៀត​សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ធានា​សុខុមាល​ភាព​សង្គម​របស់​ប្រ​ទេស​ជាតិ​យើង​។​ អ្នក​ក្រ និង​អ្នក​ប្រ​កៀក​បន្ទាត់​ក្រ ត្រូវ​លើក​កម្ពស់​ជាង​ទៀត​នូវ​ឆន្ទៈ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​ និង​ស្រេក​ឃ្លាន​ឈាន​ឡើង​ ចាក​ផុត​ពី​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​។​

* គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ និង​គណៈ​ចលនា​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” ក្រុង​ទើប​នឹង​រៀប​ចំ​ពិធី​បំ​ផុស​ខែចំ​ណុច​កំ​ពូល​ “ដើម្បី​អ្នក​ក្រ” ឆ្នាំ​ ២០២២ (ចាប់​ពីថ្ងៃ​ទី ១៧ ខែតុលា​ដល់​ថ្ងៃ​ ទី ១៨ ខែវិច្ឆិកា​ ឆ្នាំ​ ២០២២)។​

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ចូល​រួម​វិភាគ​ទាន​សម្រាប់​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” ឆ្នាំ​ ២០២២។​
រូប​ថត​៖ ង៉ុក​ក្វៀង​

​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​ស្ថាប័ន​ និង​អា​ជីវ​កម្ម​ដែល​ចូល​រួម​វិភាគ​ទាន​សម្រាប់​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” នៅ​ក្នុង​ពិធី​បំ​ផុស​ចលនា​។​   រូប​ថត​៖ ង៉ុក​ក្វៀង​

បច្ចុប្បន្ន​ ក្រុង​កឹង​ធើ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ ចំ​នួន​ ២.៩០១ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រជិត​ ៩.១៤៣ គ្រួ​សារ​ និង​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ទៀត​ ដែល​កំ​ពុង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ ឧបត្ថម្ភ​គាំ​ទ្រ​ពី​សហគមន៍ ដើម្បី​កែ​លម្អ​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​។​ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ -គណៈ​ចលនា​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” ក្រុង​កឹង​ធើ អំ​ពាវ​នាវ​ដល់​ស្ថាប័ន​ អា​ជីវ​កម្ម​ អង្គ​ការ​ បុគ្គ​ល និង​សប្បុ​រស​ជន​ បន្ត​ជួយ​ឧបត្ថម្ភ​តាម​រយៈ​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” គ្រប់​កម្រិត​ និង​គ្រប់​កម្ម​វិធី​សុខុមាល​ភាព​សង្គម​របស់​ក្រុង​ រួម​ចំ​ណែក​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់ថ្នាក់​ អនុវត្ត​ឱ្យ​បាន​ល្អ​ប្រ​សើរ​នូវ​សុខុ​មាល​ភាព​សង្គម​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។​ នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​ដែល​មាន​អត្ថ​ន័យ​ខាង​នយោ​បាយ​សង្គម​ និង​មនុស្ស​ធម៌​ យ៉ាង​ជ្រាល​ជ្រៅ​ សំ​ដៅ​ពង្រីក​ប្រ​វេណី​សាមគ្គី​ ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​សហគមន៍ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ ជួយ​អ្នក​ក្រ​ឈាន​ឡើង​ ចាក​ផុត​ពីភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។​ ឆ្ពោះ​ទៅ​កាន់​កម្ម​វិធី​ “ទូទាំង​ប្រ​ទេស​ រួម​ដៃ​គ្នា​ដើម្បី​អ្នក​ក្រ” ឆ្នាំ​ ២០២២។​

រាល់​ការ​ចូល​រួម​វិភាគ​ទាន​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” សូម​ផ្ញើ​មក​កាន់​៖ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ (លេខ​ ២៩០ ផ្លូវ​ ៣០ មេសា​ សង្កាត់​ស្វឹង​ខាញ់​ ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ)។​ ឬ​ផ្ទេរ​ទៅ​គណនី​៖ គណៈ​ចលនា​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទីក្រុង​ លេខ​គណ​នី​៖ ៣៧៦១.០.៩0៤៥៣០៣.៩១០៤៦ នៅ​រត​នា​គារ​រដ្ឋ​កឹង​ធើ ៕​

​     ទីភ្នាក់​ងារ​សារ​ពត៌មាន​វៀត​ណាម​-ង៉ុក​ក្វៀង​

ចែករំលែកអត្ថបទ