ក្រុងកឹងធើ មានក្លឹបធ្វើនំប្រពៃណីចំនួន ២ ទាក់ទាញបានបងប្អូននារីខ្មែរជាច្រើនចូលរួម។ តាមរយៈការធ្វើនំប្រពៃណីនេះ ពួកគាត់មានបំណងរួមចំណែកអភិរក្សនំប្រពៃណីទៀតផង។
ប្រភេទនំប្រពៃណីរបស់ជនជាតិខ្មែរ ដែលក្លឹបនំប្រពៃណីទ្រឿងឡាកបានធ្វើ។
តាមសម្ដីបងស្រីង្វៀងធីថា លេខានិងជាប្រធានមណ្ឌលប៊ិញឡើយ សង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ក្រុងកឹងធើ ខណៈពេលសហករណ៍នំប្រពៃណីទ្រឿងឡាកបានបង្កើត មានសមាជិកានារីជនជាតិខ្មែរជាច្រើន ដែលរស់នៅក្នុងមណ្ឌលសុំចូលរួម។ បងស្រីថា គឺជានាយិកាសហករណ៍នំប្រពៃណីទ្រឿងឡាក ឱ្យដឹង៖ “សហករណ៍បានកុម្មង់ធ្វើនំគ្រប់ប្រភេទសម្រាប់បម្រើពិធីផ្សេងៗ ម្ល៉ោះហើយបងប្អូនមានថ្វីដៃធ្វើនំពិសេសខុសៗគ្នា។ ម្យ៉ាងទៀត សមាជិកាក្នុងសហកណ៍នារីបានធ្វើប្រភេទនំប្រពៃណីរបស់ជនរួមជាតិខ្មែរ ដូច៖ នំបំពង់ស្លឹកតើយ នំខ្ញី នំបំពង អំបុក ៘ ឆ្ងាញ់ណាស់ ម្ល៉ោះហើយមានអតិថិជនជាច្រើនទិញ។ ក្រៅពីនេះ សមាជិកក្នុងសហករណ៍ ក៏បានធ្វើនំប្រពៃណីគ្រប់មុខបោះឱ្យម៉ូយរៀងរាល់ថ្ងៃនៅតាមផ្សារ និងអ្នកដែលលក់រាយ ម្ល៉ោះហើយរកបានប្រាក់ចំណូលលំនឹងបង្គួរ”។
សមាជិកាក្លឹបនំប្រពៃណីដុងថាំង កំពុងតែរែងអំបុក។
អំបុកញាំ របស់សមាជិកាជនជាតិខ្មែរនៅខណ្ឌអូរម៉ូង។
បងស្រីលីធីហ្វៀង នៅមណ្ឌលប៊ិញឡើយ ឱ្យដឹង៖ “កាលពីមុននេះ ខ្ញុំទៅធ្វើការឈ្នួលតាមរដូវកាល ម្ល៉ោះហើយប្រាក់ចំណូលមិនបានលំនឹង។ ចាប់ពីរៀនធ្វើនំពីម្តាយក្មេកមក ខ្ញុំក៏ចូលរួមសហករណ៍ ម្ល៉ោះហើយធ្វើនំរៀងរាល់ថ្ងៃ ទោះបីប្រាក់ចំណូលមិនបានខ្ពស់ក៏ពិតមែន ប៉ុន្តែលំនឹង អ្វីដែលសំខាន់គឺខ្ញុំចេះធ្វើគ្រប់ប្រភេទនំប្រពៃណីរបស់ជនជាតិខ្មែរ” ក្នុងនាមជាអ្នកបង្រៀនរបរដល់កូនប្រសា អ្នកមីងយឿងធីសាផា បង្ហើបឱ្យដឹង៖ “ខ្ញុំចាស់ហើយ ម្ល៉ោះហើយខណៈពេលកូនប្រសាចង់រៀនធ្វើនំប្រពៃណីរបស់ជនរួមជាតិខ្មែរ ខ្ញុំត្រេកអរណាស់ ពីព្រោះនេះក៏ជាវិធីសាស្រ្តដែលនារីយើងខ្ញុំរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីផងដែរ”។
បងស្រីឡេគីមឡៀង ប្រធានសហព័ន្ធនារី ឃុំដុងថាំង ស្រុកកើ-ដ ឱ្យដឹងដោយក្តីរីករាយ៖ “យើងខ្ញុំបានបង្ហាញមុខក្លឹបធ្វើនំប្រពៃណីនៅភូមិដុងថាំង ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករបំផុតក្នុងឃុំ កាលពីបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២ កន្លងហើយ។ ពិនិត្យរួម ក្លឹបធ្វើសកម្មភាពបានលំនឹងដោយមានសមាជិកាស្ទើរតែទាំងអស់ជាជនជាតិខ្មែរ”។ បើតាមបងស្រីយឿងធីម៉ាញ់ ផ្ទះនៅភូមិដុងថាំង បងស្រីចូលរួមក្លឹប មិនត្រឹមតែរៀនសូត្រពីសមាជិកាធ្វើនំប្រពៃណីប៉ុណ្ណោះទេ ថែមទាំងមានបំណងរួមចំណែកអភិរក្សប្រភេទនំប្រពៃណីរបស់ជនជាតិខ្មែរទៀតផង៕
ហាថាញ-លីសៀ