កែប្រែព័ត៌មានលើលិខិតឆ្លងដែន
នៅលើលិខិតឆ្លងដែនបង្ហាញព័ត៌មានអំពីលេខអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណពលរដ្ឋ ដូច្នេះពេលប្តូរពីអត្តសញ្ញាណប័ណ្ណ ៩ លេខ ទៅអត្តសញ្ញាណប័ណ្ណពលរដ្ឋ ១២ លេខ ប្រជាជនត្រូវទៅកែប្រែព័ត៌មានលើលិខិតឆ្លងដែនដើម្បីប្រើប្រាស់ឯកភាព។
រូបថតជាឧទាហរណ៍។
រាយការណ៍អំពីលេខអត្តសញ្ញាណប័ណ្ណពលរដ្ឋថ្មីទៅធានារ៉ាប់រងសង្គម
យោងតាមសារលិខិតលេខ ៣៨៣៥/BHXH -CST ចុះថ្ងៃ ២៧/៩/២០១៣ របស់ធានារ៉ាប់រងសង្គមវៀតណាម ប្រសិនបើអ្នកចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងនិកម្មភាព មានផ្លាស់ប្តូរលេខអត្តសញ្ញាណប័ណ្ណ គឺមិនផ្តល់ប័ណ្ណធានារ៉ាប់រងសង្គមឡើងវិញទេ។
ប៉ុន្តែ ពេលប្តូរពីអត្តសញ្ញាណប័ណ្ណ ៩ លេខទៅអត្តសញ្ញាណប័ណ្ណពលរដ្ឋ ១២ លេខ ប្រជាជនក៏នៅតែធ្វើបែបបទកែតម្រូវព័ត៌មានធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ដើម្បីស្ថាប័នសមត្ថកិច្ចធ្វើបច្ចុប្បន្នភាព កែតម្រូវក្នុងមូលដ្ឋានទិន្នន័យ។
ផ្លាស់ប្តូរព័ត៌មានចុះបញ្ជីពន្ធ
យោងតាមមាត្រា ២ ប្រការ ៣៦ នៃច្បាប់គ្រប់គ្រងពន្ធ ឆ្នាំ ២០១៩ បុគ្គលចុះបញ្ជីបង់ពន្ធដោយផ្ទាល់ជាមួយនឹងស្ថាប័នពន្ធដារ ពេលផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជីពន្ធ (រួមទាំងព័ត៌មានអំពីលេខអត្តសញ្ញាណប័ណ្ណ ឬលេខអត្តសញ្ញាណប័ណ្ណពលរដ្ឋ) ត្រូវអនុវត្តបែបបទរាយការណ៍ពីការផ្លាស់ប្តូរដល់ស្ថាប័នពន្ធដារគ្រប់គ្រងផ្ទាល់ក្នុងរយៈពេល ១០ ថ្ងៃធ្វើការ ចាប់តាំងពីថ្ងៃផ្លាស់ប្តូរ។
កែប្រែព័ត៌មានលើប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី
ការដែលអ្នកប្រើប្រាស់ដីធ្លី ម្ចាស់កម្មសិទ្ធិ ទ្រព្យសម្បត្តិផ្សេងៗភ្ជាប់ជាមួយដីធ្លី ពេលប្តូរអត្តសញ្ញាណប័ណ្ណទៅអត្តសញ្ញាណប័ណ្ណពលរដ្ឋ មិនប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ដីធ្លី មិនចាប់បង្ខំផ្លាស់ប្តូរព័ត៌មាន។
ប៉ុន្តែ យោងតាមចំណុច g ប្រការ ១ មាត្រា ១៧ នៃសារាចរលេខ ២៣/២០១៤/TT-BTNMT កែប្រែបំពេញបន្ថែមត្រង់ប្រការ ១៤ មាត្រា ៦ នៃសារាចរលេខ ៣៣/២០១៧/TT-BTNMT អ្នកប្រើប្រាស់ដីធ្លី ម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិផ្សេងៗភ្ជាប់ជាមួយដីធ្លី ត្រូវបានអនុញ្ញាត ឱ្យបញ្ជាក់ពីការផ្លាស់ប្តូរលេខអត្តសញ្ញាណប័ណ្ណ ឬលេខអត្តសញ្ញាណប័ណ្ណពលរដ្ឋ ដើម្បីជៀសវាងបញ្ហាស្មុគស្មាញពេលដោះដូរ ផ្ទេរកម្មសិទ្ធិអចលនាទ្រព្យនៅពេលក្រោយ។
ធ្វើបច្ចុប្បន្នភាពលេខអត្តសញ្ញាណប័ណ្ណពលរដ្ឋថ្មីជាមួយនឹងធនាគារ
ការធ្វើបច្ចុប្បន្នភាពលេខអត្តសញ្ញាណប័ណ្ណពលរដ្ឋថ្មី នឹងជួយឱ្យការដោះដូរមានភាពងាយស្រួលនិងឆាប់រហ័សជាង។ នេះគឺជាសេវាកម្មមួយត្រូវបានអនុវត្តដោយឥតគិតថ្លៃនៅគ្រប់ធនាគារ។
សេចក្តីប្រកាសធ្វើបច្ចុប្បនភាពព័ត៌មានចុះបញ្ជីអាជីវកម្ម
ត្រង់ចំណុច a ប្រការ ១ មាត្រា ៦៣ នៃអនុក្រឹត្យ ០១/២០២១/NĐ-CP ណែនាំ៖
a) ក្នុងករណីអាជីវកម្មធ្វើបច្ចុប្បន្នភាព បំពេញព័ត៌មានបន្ថែមក្នុងសំណុំលិខិតចុះបញ្ជីអាជីវកម្ម ធ្វើឱ្យផ្លាស់ប្តូរខ្លឹមសារវិញ្ញាបនបត្រ ចុះបញ្ជីអាជីវកម្ម ប៉ុន្តែមិនស្ថិតក្នុងករណីចុះបញ្ជីផ្លាស់ប្តូរខ្លឹមសារចុះបញ្ជីអាជីវកម្មបានកំណត់ពីមាត្រា ៤៧ ដល់មាត្រា ៥៥ នៃអនុក្រឹត្យនេះ អាជីវកម្មត្រូវផ្ញើសេចក្តីប្រកាសស្នើសុំធ្វើបច្ចុប្បន្នភាព បំពេញព័ត៌មានចុះបញ្ជីអាជីវកម្មទៅការិយាល័យចុះបញ្ជីពាណិជ្ជកម្មកន្លែងអាជីវកម្មដាក់ទីតាំង។ ការិយាល័យចុះបញ្ជីពាណិជ្ជកម្មទទួលបានសេចក្តីប្រកាស ពិនិត្យ ពិច័យពីលក្ខណៈស្របច្បាប់និងផ្តល់ជូនវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មដល់អាជីវកម្ម៕
យោង៖ https://hoahoctro.tienphong.vn/-ប្រែសម្រួល៖ មុនី