សន្និបាតលើកទី ៦ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII បានធ្វើឡើងនៅរដ្ឋធានីហាណូយ។
អគ្គលេខា ង្វៀងភូត្រុង និងសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ ចូលរួមក្នុងពិធីបើកសន្និបាត។
រូបថតៈ ទ្រីយុង–TTXVN
សន្និបាតលើកនេះ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII ផ្ដោតទៅលើការពិភាក្សា ផ្ដល់យោបល់និងសម្រេចកំណត់នូវរបាយការណ៍ គម្រោងទាក់ទងដល់បញ្ហាធំៗមួយចំនួន ជាចាំបាច់និងសំខាន់ៗ ដូចជា អំពីស្ថានភាពសេដ្ឋកិច្ច-សង្គម ថវិការដ្ឋឆ្នាំ ២០២២ គម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម គម្រោងថវិការដ្ឋក្នុងឆ្នាំ ២០២៣ និងផែនការហិរញ្ញវត្ថុ-ថវិការដ្ឋ ៣ ឆ្នាំ ២០២៣-២០២៥; កំណត់ទិសដៅផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; បន្តជំរុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; បន្តកសាងនិងធ្វើឱ្យសុក្រឹតប្រទេសនីតិរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណាក់កាលថ្មី; បូកសរុប ១៥ ឆ្នាំអនុវត្តសេចក្ដីសម្រេចសន្និបាតមជ្ឈិម លើកទី ៥ នីតិកាល X អំពីការបន្តផ្លាស់ថ្មីទម្រង់នៃការដឹកនាំរបស់បក្ស ចំពោះដំណើរការប្រព័ន្ធនយោបាយ និងបញ្ហាសំខាន់ៗ មួយចំនួនទៀត។
សន្និបាតមជ្ឈិមលើកនេះ សំដៅធ្វើឱ្យសុក្រឹតជាសារវន្ត ដំណើរការអនុវត្តភារកិច្ចបញ្ជ្រាប អនុវត្តនូវខ្លឹមសារនិងបញ្ហាធំៗ ចាំបាច់នៃសេចក្ដីសម្រេចមហាសន្និបាត XIII របស់បក្ស៕
ប្រភពៈ TTXVN - ពេជ្រសឿន