កីឡា - ទេសចរណ៍ ទេសចរណ៍

03/10/2022 - 15:29

ភាព​ទាក់​ទាញ​របស់​ក្រុង​ដា​ណាំង​

មាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ មិន​អាច​បក​ស្រាយ​ពីមូល​ហេតុ​ដែល​ខ្លួន​ចូល​ចិត្ត​ទៅ​ដា​ណាំង​។​ អ្នក​រាល់​គ្នា​គ្រាន់​តែនឹក​មមៃថា​ ដោយ​សារ​ភាព​ស្រស់​ស្អាត​នៃ​សមុទ្រ​មីខេ និង​សម្រស់​ធម្ម​ជាតិ​ដ៏​បរិសុទ្ធ​នៅ​បា​ណា​ហីល។ល។​ ឬ​ក៏​សា​មញ្ញ​បំ​ផុត​ ដ្បិត​នៅ​ទីនេះ​មាន​រហស្ស​នាម​ថា​ ក្រុង​គួរ​ជា​ទីមនោ​រម្យ​។​

ភ្ញៀវ​ទេស​ចរ​ ថត​រូប​នៅ​ឧទ្យាន​បេតិក​ភណ្ឌ​ពិភព​លោក​។

ចំ​ណាប់អា​រម្មណ៍​ដំបូង​ខណៈ​ពេល​មក​កាន់​ក្រុង​ដា​ណាំង​របស់​ភ្ញៀវ​ទេស​ចរ​ គឺ​ឃើញ​ក្រុង​ស្អាត​បាត​។​ នៅ​ទីនេះ​តិច​ប្រ​ទះ​ឃើញ​ថង់​សំ​រាម​បោះ​ចោល​តាម​ផ្លូវ​ ឬ​បោះ​ចោល​ជាគំ​នរ​តាម​ចិញ្ចើម​ថ្នល់​។​ ក្រុង​ដា​ណាំង​ ក្រឡេក​ឃើញ​តែ​ទិដ្ឋ​ភាព​លម្ហ​សមុទ្រ​ ម្ល៉ោះ​ហើយ​ញុាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​។​ បង​ស្រី​ថៃ​ហុង​តឺយ នៅ​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ខ្ញុំ​យល់​ឃើញ​ថា​ អ្នក​រៀប​គម្រោង​ប្លង់​ទេស​ចរណ៍​ក្រុង​ដា​ណាំង​ បាន​ប្រើ​ប្រាស់​យ៉ាង​ជោគ​ជ័យ​នូវ​ឧត្ដម​ភាព​ខាង​ភូមិ​សាស្រ្ដ ឆ្លើយ​តប​បាន​តម្រូវ​ការ​ ”ឡើង​ភ្នំ​ ចុះ​សមុទ្រ​របស់​ភ្ញៀវ​ទេស​ចរ​”។​

នៅ​កោះ​សើុង​ត្រា​ សម្លឹង​ទៅ​ក្រុង​ដា​ណាំង​។​

ពិត​ជា​ដូច្នោះ​មែន​ ប្រ​សិន​បើ​ភ្ញៀវ​ទេស​ចរ​មិន​ចង់​ខាត​ពេល​ដើម្បី​ឡើង​ភ្នំ​បា​ណា​ហីល​ទេ គឺ​អាច​ទៅ​ស្រូប​យក​ខ្យល់​អា​កាស​ត្រ​ជាក់​ក្រោម​ម្លប់​ឈើ​នៅ​កោះ​សើុង​ត្រា​ក៏​បាន​។​ ភ្ញៀវ​ទេស​ចរ​ច្បាស់​ជា​មាន​អា​រម្មណ៍​រីក​រាយ​ ខណៈ​ពេល​ជួល​ម៉ូតូ​ ១ គ្រឿង​ បើក​បរ​តាម​ផ្លូវ​បត់​បែន​ជុំ​វិញ​កោះ។​ នៅ​ទី​តាំង​សំ​ចត​ ភ្ញៀវ​ទេស​ចរ​អាច​ចោល​ភ្នែក​ក្រឡេក​មើល​ឆ្នេរ​សមុទ្រ​មីខេ និង​អា​គារ​ខ្ពស់​ៗ​របស់​ក្រុង​ដា​ណាំង​។​ នេះ​ក៏​ជា​ចំ​ណុច​លេច​ធ្លោ​នៃ​ក្រុង​មនោ​រម្យ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ ព្រោះ​ថា​ភ្ញៀវ​ទេស​ចរ​ឋិត​នៅ​លើ​អា​គារ​ខ្ពស់​ៗ ​របស់​ក្រុង​ក៏​អាច​សម្លឹង​ឃើញ​កោះ​សើុង​ត្រា​ យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​ ពិសេស​គឺ​ ដងផ្លូវ​បត់​បែន​ឡើង​ទៅ​ទី​កម្ពស់​នៃ​កោះ​សើុង​ត្រា​។​

នៅ​ឆ្នេរ​សមុទ្រ​មីខេ សម្លឹង​ចេញ​ទៅ​កោះ​សើុង​ត្រា​។​

ជា​ក្រុង​ទេស​ចរណ៍ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​ក្រុង​ដា​ណាំង​ តែង​មាន​ភាព​ជិត​ស្និទ្ធ​ រាក់ទាក់​ភ្ញៀវ​ ចាប់​តាំង​ពីការ​ធ្វើ​ដំណើរ​ទៅ​មក​រហូត​ដល់​តម្លៃ​ម្ហូប​អា​ហារ។​ បើ​ភ្ញៀវ​ទេស​ចរ​ចាប់​អា​រម្មណ៍ ច្បាស់​ជា​ដឹង​ថា​ នៅ​តាម​ភោជ​នីយដ្ឋាន​ថែម​ទាំង​បាន​ប្រើ​គ្រឿង​ទេស​សម្រាប់​មុខ​ម្ហូប​អា​ហារ ទៅ​តាម​និយម​របស់​តំ​បន់​នីមួយ​ៗ​ទៀត​ផង​។​ ងូត​ទឹក​សមុទ្រ​មីខេ ទស្សនា​កម្សាន្ត​ភ្នំ​ងូហាញ​សើុង ថត​រូប​នៅ​ឧទ្យាន​បេតិក​ភណ្ឌ​ពិភព​លោក​ គន់​មើល​ស្ពាន​នាគ​ព្រួសភ្លើង​។ល។​ ក៏​ជាជម្រើស​គាប់​ប្រ​សើរ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ខណៈ​ពេល​មក​ទស្សនា​កម្សាន្ត​នៅ​ដា​ណាំង​។​

អា​កាស​យាន​ដ្ឋាន​ដា​ណាំង​ ឋិត​នៅ​មជ្ឈ​មណ្ឌល​ក្រុង​ មាន​ជើង​ហោះ​ហើរ​តភ្ជាប់​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​នៃ​ភូមិ​ភាគ​ខាង​ត្បូង​និង​ខាង​ជើង​ ម្ល៉ោះ​ហើយ​ រយៈ​ពេល​ហោះ​ហើរ​មធ្យម​ភាគ​ត្រឹម​ជាង​ ១ ម៉ោង​ គឺ​ភ្ញៀវ​ទេស​ចរ​អាច​មក​ដល់​ក្រុង​សមុទ្រ​នេះ​ពុំ​ខាន​។​ ទិដ្ឋ​ភាព​ស្រស់​ស្អាត​ ម្ហូប​អា​ហា​រឆ្ងាញ់​ពិសា​ ផ្លូវ​ងាយ​ស្រួល​ធ្វើ​ដំណើរ​។​ល។​ ម្ល៉ោះ​ហើយ​ទើប​ដឹង​ថា​ ព្រោះ​ហេតុ​អ្វី​ ក្រុង​ដា​ណាំង​តែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ដូច្នោះ​៕​

                      ហា​ថាញ-ថាច់​ធី

ចែករំលែកអត្ថបទ