03/10/2022 - 15:29

បិទ​វគ្គ​សម​យុទ្ធ​កីឡា​អប់​រំការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​ សម្រាប់​សិស្ស​ និស្សិត​ក្រុង​កឹង​ធើ លើក​ទី XII

(កឹង​ធើ) គណៈ​កម្ម​ការ​រៀប​ចំ​សម​យុទ្ធ​កីឡា​អប់រំ​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​សម្រាប់​សិស្ស​ និស្សិត​ក្រុង​កឹង​ធើ លើក​ទី​ XII ឆ្នាំ​ ២០២២ បាន​ធ្វើ​ការ​បូក​សរុប​និង​បិទ​វគ្គ​។​

លោក​ត្រឹង​ថាញ​ប៊ិញ នាយក​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ជូន​រង្វាន់​លេខ​ ១ ឯកត្តជន​ដល់​អត្ត​ពលិក​ទាំង​ឡាយ​។

សម​យុទ្ធ​កីឡា​ មាន​អត្ត​ពលិក ៣៣៣ នាក់​ មក​ពី​វិទ្យា​ល័យ​និង​អនុ​មហា​វិទ្យា​ល័យ​ចំ​នួន​ ៣៩ លើ​ភូមិ​សាស្ត្រ​ក្រុង​ចូល​រួម​។​ អត្ត​ពលិក ចូល​រួម​ប្រ​ឡង​ ១០ វិញ្ញា​សា រួម​មាន៖ កង​ជួរ​ចែក​ជា​ក្រុម​ៗ​ កង​ជួរ​ម្នាក់​ៗ​ដែល​មិន​មាន​កាំភ្លើង​ដោះ​ផ្គុំ​ជា​ធម្ម​តា​កាំភ្លើង​តូច AK បច្ចេក​ទេស​ សង្គ្រោះ​និង​បញ្ជូន​អ្នក​រង​របួស​ រត់ប្រ​ដាប់​អា​វុធ​ចម្ងាយ​ ៨០០ ម៉ែ​ត្រ ដោយ​ព្រ​នាក់​កាំ​ភ្លើង​តូច AK។ល។​ គណៈ​កម្ម​ការ​រៀប​ចំ​សម​យុទ្ធ​កីឡា​ផ្តល់​ជូន​រង្វាន់​លេខ​ ១ លេខ​ ២ លេខ​ ៣ និង​រង្វាន់​លើក​ទឹក​ចិត្ត​ ២៦២ រង្វាន់​ដល់​អត្ត​ពលិក​នៃ​អង្គ​ភាព​នានា​ដែល​មាន​ស្នាដៃ​ល្អ​។​ ក្នុង​នោះ​ រង្វាន់​លេខ​ ១ ទូទាំង​ក្រុម​ចំ​នួន​ ២ រង្វាន់​បាន​ជូន​ដល់​វិទ្យា​ល័យ​លឺវ​ហ៊ឺវ​ភឿក (ខណ្ឌ​អូរ​ម៉ូង​) និង​អនុ​មហា​វិទ្យា​ល័យ​សុខា​ភិបាល​កឹង​ធើ។​

សម​យុទ្ធ​កីឡា​ សំ​ដៅ​ជ្រើស​រើស​អត្ត​ពលិក​ឆ្នើម​ តំ​ណាង​ឱ្យ​កង​ជួរ​សិស្ស​ក្រុង​ចូល​រួម​សម​យុទ្ធ​កីឡា​អប់រំ​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​សម្រាប់​សិស្ស​វិទ្យា​ល័យ​ទូទាំង​ប្រ​ទេស​ លើក​ទី III អា​ស្រ័យ​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ រៀប​ចំ​ឡើង​នៅ​ក្រុង​កឹង​ធើ នាខែធ្នូ ឆ្នាំ​ ២០២២ នេះ​៕​  

                           ផាម​ទ្រុង​-លីសៀ

ចែករំលែកអត្ថបទ