កសាងបរិស្ថានវប្បធម៌ គឺជាលក្ខឋានដ៏សំខាន់មួយក្នុងការកសាងកងទ័ពការពារព្រំដែនអាងយ៉ាងរឹងមាំអំពីនយោបាយ រួមចំណែកបំប៉នចរិយាសម្បត្តិយោធិន ពង្រីកគុណសម្បត្តិកងទ័ពអ៊ំហូ ជំរុញកម្លាំងចិត្តដើម្បីអនុវត្តសម្រេចល្អរាល់ភារកិច្ចដែលបានប្រគល់ឱ្យ។
កម្មាភិបាល យុទ្ធជន កងវរសេនាតូចហ្វឹកហ្វឺន-ចល័តនៃកងទ័ពការពារព្រំដែនអាងយ៉ាង គាំទ្រទិវាវប្បធម៌អានសៀវភៅ ឆ្នាំ ២០២២។
យោងតាមប្រសាសន៍លោកវរសេនីយ៍ឯក ផាមវ៉ាន់ផុង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនអាងយ៉ាង បញ្ជ្រាបបទបញ្ជាលេខ ១៤៣ អាស្រ័យអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាមដាក់ចេញ ស្តីពីការអនុវត្តចលនា “ កសាងបរិស្ថាន វប្បធម៌ថ្លែថ្នូរ វិជ្ជមាន សម្បូរបែបក្នុងកងទ័ព” ចាប់តាំងពីឆ្នាំ ១៩៩២ មកទល់នឹងបច្ចុប្បន្ន បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនអាងយ៉ាង បានដឹកនាំ ចង្អុលការកសាងក្រមសីលធម៌ក្នុងអង្គភាព បំផុសចលនា “កម្មាភិបាល យុទ្ធជន មិនជក់បារី មិនផឹកស្រាបៀរក្នុងម៉ោងធ្វើការ”; បំផុសចលនាប្រឡងប្រណាំង “អនុវត្តសីលធម៌ ក្នុងស្ថាប័នរដ្ឋ សក្តិសមជាកងទ័ពអ៊ំហូ” ។ល។ ទន្ទឹមនឹងនោះ សហការជាមួយនឹងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច គណៈ ផ្នែក អង្គការមហាជននានាចូលរួមកសាងឃុំវប្បធម៌ អនុសង្កាត់ ភូមិវប្បធម៌; កសាងប៉ុស្តិ៍ការពារព្រំដែនផ្សារភ្ជាប់នឹងអនុសង្កាត់ ភូមិតំបន់ព្រំដែន ក្លាយជាចំណុចលេចធ្លោខាងវប្បធម៌នៅព្រំដែន។ នៅលើភូមិសាស្ត្រដែលកងទ័ពការពារព្រំដែនគ្រប់គ្រង មាន ៤០.១១១ គ្រួសារ សម្រេចកិត្តិនាម “គ្រួសារវប្បធម៌”; អនុសង្កាត់ ភូមិសម្រេចកិត្តិនាម “អនុសង្កាត់ ភូមិវប្បធម៌” ចំនួន ៦០; អនុសង្កាត់ ភូមិក្លាយជា ”ចំណុចលេចធ្លោខាងវប្បធម៌នៅព្រំដែន” ចំនួន ៤៨ ផ្សារភ្ជាប់នឹងប៉ុស្តិ៍ការពារព្រំដែនចំនួន ១១; ស្ថាប័ន អង្គភាព ១៤/១៤ ចំណុះកងទ័ពការពារព្រំដែន សម្រេចបទដ្ឋានវប្បធម៌។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនអាងយ៉ាង តែងខ្នះខ្នែងសហការជាមួយនឹងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ស្ថានីយវិទ្យុ-ទូរទស្សន៍អាងយ៉ាង រៀបចំនូវសកម្មភាពវប្បធម៌ កីឡា ដើម្បីលើកកម្ពស់ជីវភាពវប្បធម៌ស្មារតីជូនមាមីង។ ក្នុងនោះ អង្គភាពបានសហការរៀបចំសមោសរសិល្បៈបាន ៤ លើក “សូរសៀងចម្រៀងពីព្រំដែន”; ប្រគល់ឱ្យប៉ុស្តិ៍ការពារព្រំដែនសហការជាមួយនឹងស្រុក ទីរួមខេត្ត ក្រុងនានានៅតំបន់ព្រំដែន រៀបចំនូវសកម្មភាពវប្បធម៌-សិល្បៈ កីឡាអប់រំកាយ ផ្សព្វផ្សាយព័ត៌មានឃោសនា តាំងពិព័រណ៍ទេសចរណ៍ មានដូច៖ ទិវាវប្បធម៌ កីឡាប្រពៃណី និងពិធីបុណ្យរដូវទឹកជំនន់ប៊ុងប៊ិញធៀង; ពិធីប្រណាំងគោប្រពៃណីបៃណូយក្នុងឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ; ពិធីបុណ្យជាតិសែនខួបដូនចួស៊ឺភ្នំសាម។ល។ទាក់ទាញកម្មាភិបាល យុទ្ធជននិងប្រជាជនចូលរួមច្រើនកុះករ។ ទន្ទឹមនឹងនោះ ប៉ុស្តិ៍ការពារព្រំដែនតែងសហការជាមួយផ្នែកវប្បធម៌ថ្នាក់ស្រុក ឃុំ រៀបចំដោះដូរសិល្បៈ ចម្រៀងដើងកាតាយតឺ។ល។ បានជាង ១.៤៦០ ពេលនៅតាមអនុសង្កាត់ ភូមិវប្បធម៌ “ចំណុចលេចធ្លោខាងវប្បធម៌នៅព្រំដែន”; រួមចំណែកលើកកម្ពស់ជីវភាពវប្បធម៌ស្មារតីជូនប្រជាជននៅតំបន់ព្រំដែន។ ក្រៅពីនោះ អង្គភាពក៏បានសហការជាមួយនឹងមន្ទីរអប់រំនិងបណ្តុះបណ្តាល រៀបចំបើកថ្នាក់អនក្ខរកម្ម និងឧត្តានកម្មអប់រំកម្រិតបឋមសិក្សាបាន ១៥៣ ថ្នាក់ ដោយមានសិស្សចូលរៀនសរុប ២.៦០០ នាក់ ចលនាសិស្សដែលបោះបង់ការសិក្សា ចូលរៀនឡើងវិញចំនួន ១.៨៣២ នាក់៕
យោង៖ កាសែតការពារព្រំដែន-មុនី