សហព័ន្ធសហជីពខេត្តសុកត្រាំង បានដឹកនាំ ចង្អុលការដល់សហជីពគ្រប់លំដាប់ថ្នាក់ អនុវត្តល្អតួនាទី ភារកិច្ច ជាអង្គការតំណាង ប្រមូលផ្តុំ សាមគ្គី គិតគូរ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ សមហេតុផលដល់សមាជិកសហជីព និងកម្មករនិយោជិត។
សហព័ន្ធសហជីពខេត្ត ជូនអំណោយដល់សមាជិកសហជីព កម្មករនិយោជិត
ដែលមានស្ថានភាពលំបាក។
ចាប់តាំងពីដើមឆ្នាំ ២០២២ រហូតមកទល់នឹងបច្ចុប្បន្ន សហជីពគ្រប់លំដាប់ថ្នាក់បានជូនអំណោយ ៥០.៥៨៩ ចំណែក ឧបត្ថម្ភសង់ផ្ទះ ”ទ្រនំសុខសហជីព” ៥០ ខ្នង; ផ្តល់ជូន “កញ្ចប់សុខុមាលភាពសហជីព” ៦.១១៦ កញ្ចប់ ដល់សមាជិកសហជីព កម្មករនិយោជិត ដែលជួបលំបាកដោយសាររងផលប៉ះពាល់ពីជំងឺ COVID-១៩; ផ្តល់ជូនកញ្ចប់ ”បង្កើនអាហារូបត្ថម្ភ” ចំនួន ១.៤៧៩ ដល់ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតជួរមុខបង្ការប្រឆាំងជំងឺរាតត្បាត; ជំនួយជាបន្ទាន់ដល់សមាជិកសហជីព កម្មករនិយោជិតចំនួន ២.៩៩២ នាក់ សរុបទឹកប្រាក់ជាង ២៥ ពាន់លានដុង។ ក្រៅពីនោះ សហព័ន្ធសហជីពខេត្ត នៅទាំងឧបត្ថម្ភអាហារូបករណ៍ដល់សិស្សដែលជាកូនចៅរបស់សមាជិកសហជីព កម្មករនិយោជិតក្រីក្ររៀនពូកែ និងផ្តល់ជូនសៀវភៅសន្សំសំចៃដល់កូនចៅរបស់មាជិកសហជីពដែលកំព្រា ដោយសារជំងឺ COVID–១៩។ ផ្តើមពីនោះ បង្កទំនុកចិត្តដល់សមាជិកសហជីព កម្មករនិយោជិត ស្ងប់ចិត្តពលកម្មដើម្បីលំនឹងជីវភាព។
បងលីអុកសារ៉េន ធ្វើការនៅស្ថានីយផ្សាយសំឡេងស្រុកត្រឹងដេ ឱ្យដឹង៖ “គ្រួសារជួបការលំបាក ដូច្នេះខ្ញុំបានសហជីពជ្រើសរើសសង់ផ្ទះទ្រនំសុខសហជីព ខ្ញុំសប្បាយចិត្តណាស់ ហើយនឹងនរចិត្តបម្រើការងារ”។ បងស្រីត្រឹងគឹមអាញ់ ជាកម្មករធ្វើការនៅក្រុមហ៊ុនចំកាត់ Luckytex សុកត្រាំង ឱ្យដឹង៖ “សហជីពក្រុមហ៊ុនតែងយកចិត្តទុកដាក់គិតគូររបបគោលនយោបាយសព្វគ្រប់ដល់កម្មករ ដូច្នេះ នាងខ្ញុំស្ងប់ចិត្តធ្វើការងារ។ នៅថ្ងៃបុណ្យទានផ្សេងៗ ថែមទាំងបានសហជីពជូនអំណោយថ្មីៗនេះ នាងខ្ញុំបានជ្រើសឧបត្ថម្ភសង់ផ្ទះទ្រនំសុខសហជីព ដូច្នេះ នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់”។
លោកង្វៀងថាញសើុង ប្រធានសហព័ន្ធសហជីពខេត្តសុកត្រាំង ឱ្យដឹង៖ “រយៈពេលកន្លង សហជីពគ្រប់លំដាប់ថ្នាក់តែងយកចិត្តទុកដាក់គិតគូរ និងឧបត្ថម្ភទាន់ពេលដល់សមាជិកសហជីព កម្មករនិយោជិត ដែលជួបការលំបាក ដើម្បីលំនឹងជីវភាព។ ពង្រីកល្អតួនាទីជាអង្គភាពតំណាងគិតគូរ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ សមហេតុផលដល់កម្មករនិយោជិត; ដោះស្រាយបញ្ហាកង្វល់បានទាន់ពេល បង្កើតទំនាក់ទំនងការងារសមស្រប ស្ថិរភាព និងមានភាពជឿនលឿន។ ទន្ទឹមនឹងនោះ សហជីពគ្រប់លំដាប់ថ្នាក់ជំរុញមាំការឃោសនានិងអប់រំ ដើម្បីប្រមូលផ្តុំកម្មករនិយោជិតក្នុងមណ្ឌលអាជីវកម្ម ចូលរួមអង្គការសហជីព; ខ្លឹមសារ វិធីសាស្ត្រនៃការឃោសនានិងអប់រំ ក៏ត្រូវមានការផ្លាស់ថ្មី សម្បូរបែប ឆ្ពោះទៅកាន់មូលដ្ឋាន; បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងទូលំទូលាយ ទាក់ទាញ ជំរុញទឹកចិត្តសមាជិកសហជីព កម្មករនិយោជិត រួមចំណែកបង្កើនលទ្ធភាពការងារ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម” ៕
លីធាន-មុនី