មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/09/2022 - 14:56

បង្កើន​ទិន្ន​ផល លើក​កម្ពស់​តម្លៃ​ស្រូវ​

បច្ចុប្បន្ន​ ផ្ទៃ​ដី​ផលិត​ស្រូវ​នៅ​កឹង​ធើ មាន​ប្រ​មាណ​ ៧៧.០០០ ហិកតា​ ក្នុង​នោះ​ ផ្ទៃ​ដី​វាល​ស្រែ​ធំ​មាន​ប្រ​មាណ​ ៣៥.០០០ ហិក​តា​ ស្រូប​អត្រា​ ២០% នៃ​ផ្ទៃ​ដី​វាល​ស្រែ​ធំ​ត្រូវ​បាន​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​។​ កសិករ​នៅ​កឹង​ធើ កំ​ពុង​អនុវត្ត​យន្តូប​នីយ​កម្ម​ ចង​សម្ព័ន្ធ​ផលិត​កម្ម​ដើម្បី​បង្កើន​ទិន្ន​ផល និង​លើក​កម្ពស់​តម្លៃ​កសិផល​។​

ផ្ទៃ​ដី​ផលិត​ស្រូវ​នៅ​កឹង​ធើ​មាន​ប្រ​មាណ​ ៧៧.០០០ ហិក​តា​។​

តាម​ប្រ​សាសន៍​លោក​ស្រី​ ផាម​ធី​មិញ​ហ៊ីវ ប្រ​ធាន​នា​យក​ដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​នៃ​មន្ទីរ​កសិកម្ម​និង​អភិ​វឌ្ឍន៍ជន​បទ​ក្រុង​កឹង​ធើ កសិករ​នៅ​កឹង​ធើ​អនុវត្ត​វិធី​សាស្រ្ត​ “១ត្រូវ​ ៥កាត់​បន្ថយ​” (“១ត្រូវ​” នោះ​គឺ​ ត្រូវ​ប្រើ​ប្រាស់​ពូជ​ដែល​មាន​ការ​បញ្ជាក់​ត្រឹម​ត្រូវ​តាម​លក្ខណៈ​វិនិច្ឆ័យ​របស់​ក្រសួង​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​។​ “៥ កាត់​បន្ថយ​” គឺ​ កាត់​បន្ថយ​ពូជ​; កាត់​បន្ថយ​ជីអា​សូត កាត់​បន្ថយ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ កាត់​បន្ថយ​បរិមាណ​ទឹក​; កាត់​បន្ថយ​ការ​ខាត​បង់​ក្រោយ​ពីប្រ​មូល​ផល) ដើម្បី​កាត់​បន្ថយ​ថ្លៃ​ផលិត​កម្ម​ សុវត្ថិ​ភាព​អំ​ពី​សំ​ណល់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​។​ នេះ​គឺ​ជា​មូល​ដ្ឋាន​ដើម្បី​ជួយ​កសិករ​ដោះ​ស្រាយ​ស្ថាន​ភាព​ថ្នាំ​ជី​ឡើង​ថ្លៃ​ ប្រ​សិន​បើ​កសិករ​អនុវត្ត​បាន​ត្រឹម​ត្រូវ​ នឹង​ជួយ​កាត់​បន្ថយ​ការ​ចំ​ណាយ​ដើម​ទុន​។​

រួម​ដំណើរ​ការ​ជា​មួយ​កសិករ​ក្នុង​ការ​អនុវត្ត​យន្តូបនីយ​កម្ម​ក្នុង​ការ​ផលិត​ស្រូវ​ ជារៀង​រាល់​ឆ្នាំ​ផ្នែក​កសិកម្ម​កឹង​ធើ តែង​រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​ណែ​នាំ​កសិករ​អនុវត្ត​វិធី​សាស្រ្ត​បច្ចេក​ទេស​ផលិត​ស្រូវ​។​ ជាក់​ស្តែង​ ដូច​ជា​ណែ​នាំ​កសិករ​ធ្វើ​តាម​សង្វាក់​ផលិត​កម្ម​តាម​បច្ចេក​ទេស​ជឿន​លឿន​ថ្មី​; វិធាន​ការ​ទប់​ស្កាត់​សត្វ​ល្អិត​បំ​ផ្លាញ​ដំណាំ​ស្រូវ​ ដើម្បី​កសិករ​ប្រើ​ប្រាស់​ជី ថ្នាំ​សម​ស្រប​; រួម​សហការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ដើម្បី​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ IoT គ្រប់​គ្រង​សត្វ​ល្អិត​ បំ​ផ្លាញ​ដំណាំ​ស្រូវ​ ហើយ​អាច​ព្យា​ករណ៍​បាន​ទិន្ន​ផល​ស្រូវ​។​

ក្រៅ​ពីនោះ​ ផ្នែក​កសិកម្ម​នៅ​មាន​គម្រោង​ផ្លាស់​ប្តូរ​កសិកម្ម​ប្រ​កប​ដោយ​ចីរ​ភាព​ សំ​ដៅ​ណែ​នាំ​អំ​ពី​បច្ចេក​ទេស​ផលិត​ស្រូវ​ ជួយ​សហ​ករណ៍​ដែល​មាន​ម៉ា​សុីន​ស្ទូង​ ម៉ា​សុីន​ព្រោះ​ ម៉ាសុីន​រមូរ​ចំ​បើង​ ។ល។​ សម្រាប់​តំ​បន់​ផលិត​ស្រូវ​ប្រ​មូល​ផ្តុំ​។​ ទន្ទឹម​នឹង​គម្រោង​ផ្លាស់​ប្តូរ​កសិកម្ម​ប្រ​កប​ដោយ​ចីរ​ភាព​ ថែម​ទាំង​ផ្តុំ​កម្លាំង​ណែនាំ​ពី​បច្ចេក​ទេស​ផលិត​ស្រូវ​ ឧបត្ថម្ភ​សហ​ករណ៍​ដែល​មាន​ម៉ា​សុីន​ស្ទូង​ ម៉ាសុីន​ព្រោះ​ ម៉ា​សុីនរមូរ​ចំ​បើ​ង​ ។ល។​ សម្រាប់​តំ​បន់​ផលិត​ស្រូវ​ប្រ​មូល​ផ្តុំ​។​

តាម​ប្រ​សាសន៍​លោក​ ង្វៀង​ង៉ុក​ហ្វឹង​ នាយក​សហ​ករណ៍​កសិកម្ម​ខៀក​តឹម ស្រុក​វិញ​ថាញ់ អា​ស្រ័យ​អនុវត្ត​ព្រម​ៗ​គ្នា​វិធី​សាស្រ្ត​បច្ចេក​ទេស​ និង​យន្តូប​នីយ​កម្ម​ក្នុង​ការ​ផលិត​ស្រូវ​ ហេតុ​នោះ​ ទើប​សហ​ករណ៍​ចំ​ណាយ​ដើម​ទុន​តិច​។​ ដូច​ជា​ ការ​បាញ់​ថ្នាំ​ដោយ​យន្ត​ហោះ​ដ្រូន ប្រើ​ប្រាស់​បរិមាណ​ថ្នាំ​តិច​; ស្ទូង​ដោយ​ម៉ាស៊ីន​ ប្រិត​សំ​ចៃ​បាន​ពូជ​និង​ជី។​ គ្រប់​គ្រង​ទឹក​ដោយ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ IoT នឹង​មិន​ចាំ​បាច់​ចំ​ណាយ​ប្រាក់​ច្រើន​សម្រាប់​បូម​ទឹក​ជា​ដើម​។​ ផ្ដើម​ពីនោះ​ កំ​ណត់​ផែន​ការ​សេដ្ឋ​កិច្ច​ក្នុង​ការ​ផលិត​ស្រូវ​នឹង​ជួយ​ប្រិត​សំ​ចៃ​ដើម​ទុន​ ម្ល៉ោះ​ហើយ​ ទោះ​បី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ ថ្លៃ​ជីឡើង​ខ្ពស់​ ប៉ុន្តែ​សហ​ករណ៍​នៅ​តែចំ​ណេញ​៕​

            យោង​តាម​: TTXVN - ត្រឹង​រ៉ូន

 

ចែករំលែកអត្ថបទ