កីឡា - ទេសចរណ៍ ទេសចរណ៍

08/08/2022 - 16:03

ក្រុង​ហ្វេ ជា​ទី​ស្រ​ឡាញ់​

ពេល​នឹក​ដល់​អត្ថ​ន័យ​នៃ​បទ​ចម្រៀង​ “ក្រុង​ហ្វេ ជាទីស្រឡាញ់​” របស់​អតីត​កវី​និពន្ធ​ អាង​ថៀង បាន​ទាក់​ទាញ​អា​រម្មណ៍​ភ្ញៀវ​ទេស​ចរ​មក​កាន់​ក្រុង​ហ្វេ។​

ស្ពាន​ថ្មើរ​ជើង​សាង​ពីឈើ​ផ្ចឹក​លើ​ដង​ទន្លេ​ហឿង​គឺ​ជា​សំ​ណង់​ថ្មី​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​
និង​ប្រ​ជា​ជន​ភូមិ​ភាគ​។​

អ្នក​ចូល​ចិត្ត​ដើរ​ទេស​ចរណ៍​មួយ​រូប​បាន​រំលឹក​ខ្ញុំ​៖ យើង​កុំ​និយាយ​ថា​ “ធ្វើ​ដំណើរ​ទៅ​ក្រុង​ហ្វេ”ឡើយ​ គួរ​តែនិយាយ​ថា​ “មក​កាន់​ក្រុង​ហ្វេ” សម​ជាង​ ដ្បិត​អី​នៅ​ទីនេះ​ហាក់​ដូច​ជា​ដួង​ព្រលឹង​របស់​យើង​អ៊ីចឹង​។​ បើ​ចង់​យល់​ពីសោ​ភណ​ភាព​នៃ​ក្រុង​ហ្វេ លោក​អ្នក​កុំ​មើល​ដោយ​ភ្នែក​ធម្ម​តា​ គប្បី​ចំ​ណាប់​អា​រម្មណ៍​ដោយ​បេះ​ដូង​។​

ទន្លេ​ហឿង​ស្ងប់​ស្ងាត់​។​

ជិះ​ស៊ី​ក្លូក​ម្សាន្ត​អតីត​រាជ​ធានី​ហ្វេ ក្រោម​ជំនោរ​ភ្លៀង​រោយ​ស្បៃ​គួរ​ជា​ទី​មនោ​រម្យ​។​

ថ្មី​ៗ​នេះ​មាន​គ្រា​មួយ​មក​កាន់​ក្រុង​ហ្វេ ខ្ញុំ​បាន​បណ្តែត​អា​រម្មណ៍​ក្រោម​តំ​ណក់​ភ្លៀង​រោយ ស្បៃ​លើ​ទឹក​ដី​ក្រុង​ហ្វេ។​ ជំនោរ​ខ្យល់​ត្រជាក់​ៗ​ ការ​ធ្វើ​ដំណើរ​ដោយ​បោះ​ជំហាន​មួយ​ៗ​របស់​អ្នក​រស់​នៅ​ទឹក​ដី​អតីត​រាជ​ធានី​ ធ្វើ​ឱ្យ​ខ្ញុំ​ក៏​ស្លុង​អា​រម្មណ៍​មើល​ជំនោរ​ភ្លៀង​ធ្លាក់​តាម​ជួរ​ដើម​ឈើ​នៅ​បរម​រាជ​វាំង​ ភ្លៀង​ជោក​ចុង​ស្មៅ​នៃ​កំ​ពង់​ផែ​ត័រ​ខាំ រួច​បញ្ចប់​ដោយ​មាន​ឃ្លាថា​ “អា​អើយ​” លើ​ដង​ទន្លេ​ហឿង​ដ៏​មហិមា​។​  រំពេចនោះ​ ចិត្ត​នឹក​មមៃ បណ្តែត​អា​រម្មណ៍​តាម​ “បទ​ចម្រៀង​ហ្វេ”។​ សូរ​ភ្លៀង​ធ្លាក់​ ទូក​បណ្ដែត​តិមៗ​ បទ​ចម្រៀង​នៃ​បរម​រាជ​វាំង​ពីរោះ​រណ្តំ​ ដក់​ជាប់​ក្នុង​ក្រឪ​បេះ​ដូង​ភ្ញៀវ​ទេស​ចរ​។​

ក្រុង​ហ្វេ សព្វ​ថ្ងៃ​ដូច​ជា​បាត​ដៃ​ទាំង​ពីរ​អ៊ី​ចឹង​ ព្រោះ​អី​មាន​អា​គារ​ខ្ពស់​ៗ​ មាន​ស្ពាន​បេតុង​ តភ្ជាប់​ឆ្លង​កាត់​ដង​ទន្លេ​ហឿង ប៉ុន្តែ​នៅ​ឡើយ​ មាន​ស្ពាន​ត្រាង​តៀង​ ផ្សារ​ដុង​បា​បុរាណ​និង​បង្អែម​បែប​បរម​រាជ​វាំង​ គ្រាន់​តែ​ឃើញ​គឺ​លេប​ទឹក​មាត់​តែម្តង​។​

ក្រោយ​ពីរួម​ជា​មួយ​អ្នក​ធាក់​ស៊ី​ក្លូ​ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​វិញ​រាជ​ធា​នី​ ខ្ញុំ​បាន​ឆៀង​ចូល​ហាង​លក់​ភេសជ្ជៈ​មួយ​តូច​របស់​ម៉ែ​ហ្វេ (លោក​យាយ​ឡេ​ធីហ្វេ) នៅ​ទល់​មុខ​នឹង​ Highland ដ៏​ទំ​នើប​ក្បែរ​ផ្លូវ​បែក​ជា​បួន​តភ្ជាប់​វិថី​ឡេ​ឡើយ​និង​វិថី​ដោយ​គុង ក្បែរ​កំ​ពង់​ផែ​ត័រ​ខាំ ដើម្បី​ស្តាប់​គាត់​រៀប​រាប់​ពី​ក្រុង​ហ្វេ។​ លោក​យាយ​ហ្វេ អា​យុ​ ៧០ ឆ្នាំ​ប្លាយ លក់​ភេសជ្ជៈ​គ្រប់​ប្រ​ភេទ​។​ របៀប​លោក​យាយ​លាយ​ភេសជ្ជៈ​គឺ​សាមញ្ញ​ណាស់​ មិន​ដូច​បុគ្គ​លិក​ដែល​ជំនាញ​នោះ​ទេ ប៉ុន្តែ​ធានា​សុវត្ថិ​ភាព​តាំង​ពីកូន​កាំ​បិត​រហូត​ដល់​ក្តារ​ជ្រញ់។​ លោក​យាយ​ហ្វេ ឱ្យ​ដឹង​៖ “រយៈ​ពេល​ជាង​ ១០ ឆ្នាំ​ដែល​លក់​ភេសជ្ជៈ​នៅ​ផ្លូវ​កាច់​ជ្រុង​នេះ​ ខ្ញុំ​ទំ​នាក់​ទំ​នង​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​លើក​នាក់​ មាន​អ្នក​ខ្លះ​មក​ទី​នេះ​ច្រើន​លើក ព្រោះ​ពួក​គាត់​គិត​ថា​ ”មក​កាន់​ក្រុង​ហ្វេ”។​ ដូច​ជា​ពួក​គាត់​ផង​ដែរ​ លោក​យាយ​ឃើញ​ក្រុង​ហ្វេ​មាន​ភាព​ឆ្លាស់​ថ្មី​ កាន់​តែទំ​នើប​ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​ព្រលឹង​នៃ​ទឹក​ដី​អតីត​រាជ​ធានី​ដដែល​”។​

ព្រឹក​ព្រលឹម ខ្ញុំ​ឡើង​ជិះ​ស៊ី​ក្លូ​តាម​បណ្ដោយ​ដង​ទន្លេ​ហឿង ឆ្លង​កាត់​បរម​រាជ​វាំង​ រួច​សម្លឹង​មើល​ចរន្ត​អ្នក​ដំណើរ​ដើរ​រួត​រះឆ្លង​ស្ពាន​ត្រាង​តៀង​។​ ចំ​ណាយ​ពេល​មួយ​ថ្ងៃ​ដើម្បី​ធ្វើ​ដំណើរ​ ទៅ​គោ​រព​ប្រាង្គតម្កល់​សព​រាជ​វង្ស​ង្វៀង​។​ លុះ​ដល់​ពេល​យប់​ ខ្ញុំ​ទៅ​កាន់​តៀម​ដែល​ធ្លាប់​ស្គាល់​ហើយ​ទទួល​ទាន​នំបញ្ចុក​សាច់គោ ដែល​មាន​រស​ជាតិ​ដោយ​ឡែក​នៃ​ក្រុង​ហ្វេ៕​

                               ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ