25/07/2022 - 15:37

ពង្រីក​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ បាន​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ ទម្រង់​ “ពង្រីក​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​” និង​ “ជំរុញ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​ក្នុង​ជន​រួម​ជាតិ​អ្នក​កាន់​សាសនា​”។​

នគរ​បាល​ស្រុក​មីទូ ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​ព្រះ​សង្ឃ​
និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​នៅ​ឃុំ​ភូមី។​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ បាន​ជួប​សំ​ណេះ​សំ​ណាល​សាក​សួរ​សុខ​ទុក្ខ​ដល់​មន្រ្តី​សង្ឃ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​និង​សាសនា​ជាង​ ១.០០០ លើក​នាក់​; និង​ជូន​អំ​ណោយ​ក្នុង​ឱកាស​ពិធី​បុណ្យ​សំ​ខាន់​ៗ​ក្នុង​សាសនា​ទាំង​ឡាយ​។​ ទន្ទឹម​នឹង​នោះ​ សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នានា​ រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ បាន​ជាង​ ៨៥៦ លើក អំ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ពិសេស​គឺ​គោល​នយោ​បាយ​អំ​ពី​ជន​ជាតិ​ សាសនា​ និង​ប្រ​វត្តិ​ដែន​ដី​តីណាម​បូ​; លើក​ឡើង​អំ​ពី​ឧបាយ​កល សកម្ម​ភាព​ប្រ​ឆាំង​របស់​អា​នុភាព​អមិត្ត​ខាង​ក្រៅ​និង​ល្បិច​កល​ថ្មី​របស់​ពួក​ឧក្រិដ្ឋ​ជន​៘ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ពុទ្ធ​បរិស័ទ​ គ្រិស្ដសាសនិក​ ព្រះ​ចៅ​អធិ​ការ​វត្ត​ បូជា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​សហគមន៍កា​តូលិក ផ្សព្វ​ផ្សាយ​ចលនា​ជន​រួម​ជាតិ​អ្នក​កាន់​សាសនា​រស់​នៅ​សាមគ្គី​ អនុវត្ត​ល្អ​ការ​ងារ​សង្គម​ ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​។​ ឧបជ្ឈាយ៍​ឡឹម​សឿង ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​នគរ​ជុំ​ (អំ​ពូយារ) ឃុំ​ថាញ់ភូ មាន​ថេរដី​កា​ “ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​តែង​ផ្សព្វ​ផ្សាយ ចលនា​មាមីង​ពុទ្ធ​បរិស័ទ​ឱ្យ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ជានិច្ច​; រស់​នៅ​អនុវត្ត​ល្អ​ការ​ងារ​សង្គម​ ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​។​ ពិសេស​គឺ​ចលនា​ពុទ្ធ​បរិស័ទ​អប់​រំកូន​ចៅ​លុះ​ក្នុង​ដំបូន្មាន​ គ្រួ​សារ​មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ដើម្បី​កសាង​ភូមិ​ស្រុក​សុខ​សាន្ត​”។​

វរសេនីយ៍​ឯក​ ឡឹម​ថាញ់​សល នាយក​នគរ​បាល​ខេត្ត​សុក​ត្រាំង​ជូន​អំ​ណោយ​ដល់​
គ្រួសារខ្មែរក្រីក្រនៅឃុំឡុងភូ។

ផ្តើម​ពីប្រ​ភព​ដំណឹង​ជាង​ ១.០០០ ដែល​សាស​និក​ជន​និង​ពុទ្ធ​បរិស័ទ​ផ្តល់​ជូន ​នគរ​បាល​បាន​សើុប​អង្កេត​ជាង​ ១៩០ ករណី​; ឃាត់​ខ្លួន​ ចាត់​វិធាន​ការ​ចំ​ពោះ​មុខ​សញ្ញា​ជា​ច្រើន​ និង​រឹប​អូស​បាន​វត្ថុ​តាង​ផ្សេង​ៗ​ដែល​មាន​តម្លៃ​៘ ទន្ទឹម​នឹង​នោះ​ អ្នក​មុខ​អ្នក​ការ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សាសនា​ ជួយ​ស្ថាប័ន​សមត្ថ​កិច្ច​សម្រប​សម្រួល​បាន​ជោគ​ជ័យ​ជា​ច្រើន​ករណី​វិវាទ​ក្នុង​ផ្ទៃ​ក្នុង​នៃ​សាសនា​ទាំង​ឡាយ​ និង​ករណី​ប្តឹង​តវ៉ា​ផ្សេង​ៗ​ ដែល​មាន​ភាព​ស្មុគ​ស្មាញ​ ព្រម​ទាំង​ករណី​បង្ក​អសន្តិ​សុខ​របស់​បព្វជិត​ សាសនិក​ជន​និង​ពុទ្ធ​បរិស័ទ​ជា​ដើម​; ផ្សព្វ​ផ្សាយ​ចលនា​ចំ​ពោះ​ករណី​កសាង​ខុស​ច្បាប់​ដែល​ពាក់​ព័ន្ធ​ដល់​សាសនា​៘

តាម​ប្រ​សាសន៍​វរសេនី​យ៍ឯក​ ត្រឹង​វ៉ាន់​ហ្វា នាយក​រង​នគរ​បាល​ខេត្ត​សុក​ត្រាំង​ អ្នក​មុខ​អ្នក​ការ​សាសនា​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​ពង្រីក​ល្អ​នូវ​តួនាទី​ ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ចលនា​ ផ្សព្វ​ផ្សាយ។​ ព្រម​ជា​មួយ​នោះ​ សកម្ម​ចូល​រួម​រាល់​សកម្ម​ភាព​សុខុមាល​ភាព​សង្គម​ ពិសេស​ គឺ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​៕​

យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ