គណៈកម្មការយុវជនកងទ័ព ទើបរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ផ្សព្វផ្សាយកម្មវិធីអភិវឌ្ឍន៍យុវជនកងទ័ព ដំណាក់កាល ២០២១-២០៣០។
កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធក្រុងកឹងធើ ចូលរួមសកម្មភាពលត់ដំសុខភាព។
កម្មវិធីនេះសំដៅកសាងជំនាន់យុវជនកងទ័ពអភិវឌ្ឍន៍គ្រប់ផ្នែក ពោរពេញដោយទឹកចិត្តស្នេហាជាតិ មោទនភាពជាតិ; មានគោលជំហរ ឧត្តមគតិបដិវត្តន៍ មិនងាករេប្រាសចាកទិសដៅឧត្តមគតិឯករាជ្យជាតិនិងលទ្ធិសង្គមនិយម មានឆន្ទៈឈានឡើងដោយខ្លួនឯង; មានសុខភាព សីលធម៌ ផ្នត់រស់នៅត្រឹមត្រូវ ពូកែមុខជំនាញវិជ្ជាជីវៈ ធ្វើម្ចាស់គ្រឿងសព្វាវុធ បានបំពាក់បំប៉នបច្ចេកទេស ឆន្ទៈប្រយុទ្ធខ្ពស់ គោរពច្បាប់ ក្រឹត្យវិន័យតឹងរឹង។ កងកម្លាំងយុវជនកងទ័ព ពង្រីកចរិយាសម្បត្តិ “កងទ័ពអ៊ំហូ” ប្រវេណីដ៏ត្រចះត្រចង់របស់កងទ័ពប្រជាជនវៀតណាមដ៏អង់អាច មានស្មារតីឈានមុខ ស្ម័គ្រចិត្ត ច្នៃប្រតិដ្ឋ មានបំណងចូលរួមចំណែកឆ្លើយតបតម្រូវការកសាងកងទ័ព “បដិវត្តន៍ រៀបរយ ចំណាន ទំនើប” រួមចំណែកកសាងនិងការពាររឹងមាំមាតុភូមិវៀតណាមសង្គមនិយមក្នុងស្ថានភាពថ្មី។ រៀងរាល់ឆ្នាំ គណៈកម្មការយុវជនកងទ័ព ខិតខំមានយុវជនកងទ័ពទាំង ១០០% បានឃោសនា ផ្សព្វផ្សាយ រៀនសូត្រ សិក្សាស្រាវជ្រាវ បញ្ជ្រាបទ្រឹស្ដីលទ្ធិម៉ាក្ស-លេនីន ឧត្តមគតិហូជីមិញ ទស្សនៈ គោលមាគ៌ា សេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស គ្រប់លំដាប់ថ្នាក់ គោលនយោបាយ ច្បាប់របស់រដ្ឋ ក្រឹត្យវិន័យកងទ័ពនិងស្ថានភាព ភារកិច្ចយោធា ការពារប្រទេស។ល។
ស្របឱកាសនេះ គណៈកម្មការយុវជន កងទ័ពរៀបចំហ្វឹកហ្វឺនបំណិន វិជ្ជាជីវៈ ផ្សព្វផ្សាយ អប់រំច្បាប់ជូនកម្មាភិបាលសម្ព័ន្ធយុវជន កម្មាភិបាលទទួលបន្ទុកការងារយុវជននៅក្នុងកងទ័ព៕
ជុងកឿង-ថាច់ធី