សមាគមសម្ព័ន្ធនារីខេត្តត្រាវិញ បានសហការជាមួយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គម្រោង SME ត្រាវិញ រៀបចំកិច្ចសន្ទនាចែករំលែកបទពិសោធន៍ផ្តល់ពិគ្រោះជំនួយតភ្ជាប់អាជីវកម្មនិងឧទ្ទេសនាមផលិតផល OCOP ទៅទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិក។
លោកស្រីកៀងធីមិញង្វៀក និងលោកត្រឹងយ្វីលិញ នាយកក្រុមហ៊ុនចំកាត់ VICOSAP ដោះដូរអនុស្សរណៈនៃកិច្ចព្រមព្រៀងសហការ។
កិច្ចសន្ទនាសំដៅជួយដល់ផលិតផល OCOP ពិសេសគឺផលិតផលដែលនារីធ្វើជាម្ចាស់ ចូលរួមអនុវត្តសង្វាក់ផ្គត់ផ្គង់ផលិតផលទៅទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិក ជាក់ស្តែងគឺទីផ្សារអេឡិកត្រូនិក VICOSAP នាឱកាសនេះ សមាគមសម្ព័ន្ធនារីខេត្ត និងក្រុមហ៊ុនចំកាត់ច្នៃដូងខ្ទិះកូវកែ (VICOSAP) បានចុះកិច្ចព្រមព្រៀងលើផែនការសហការអនុវត្តទម្រង់ “ប្រមូលទិញផលិតផលលើទីផ្សារអេឡិកត្រូនិក VICOSAP” សំដៅបង្កើនការតភ្ជាប់អាជីវកម្មនិងតភ្ជាប់ទីផ្សារ ដោយប្រមូលទិញផលិតផលលំនឹងនិងយូរអង្វែង។
តាមការឱ្យដឹង បច្ចុប្បន្នទូទាំងខេត្ត មានផលិតផលចំនួន ៨០ មុខ សម្រេចស្តង់ដារ OCOP និងកំពុងត្រួតពិនិត្យលើផលិតផលដែលមានឧត្តមភាពដើម្បីចុះឈ្មោះផលិតផលសម្រេចស្តង់ដារ OCOP ក្នុងឆ្នាំ ២០២២៕
សើុងម៉ាល័យ-លីសៀ