តាមប្រសាសន៍ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារនៃ “គម្រោងអភិរក្ស ពង្រីកតម្លៃវប្បធម៌ល្អប្រសើររបស់ជនជាតិភាគតិចផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍” លើភូមិសាស្រ្តខេត្តគៀងយ៉ាង គឺអភិរក្សភ្លេងពិណពាទ្យ។
សមាជិកនៃក្រុមភ្លេងពិណពាទ្យជាសិស្សអនុវិទ្យាល័យ ត្រូវបានជ្រើសសម្ដែងនៅពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ខេត្តគៀងយ៉ាង។
យោងតាមនោះ ក្នុងខ្លឹមសារជំនួយសកម្មភាពសម្រាប់ក្រុមសិល្បៈ ប្រពៃណីមានជនរួមជាតិខ្មែរកុះករ។ ជាក់ស្ដែង គឺចាប់ពីឆ្នាំ ២០២៣-២០២៥ គម្រោងនឹងជំនួយភ្លេងពិណពាទ្យ ២០ វង់ដល់ភូមិភាគទាំងឡាយ។ សិប្បករឆ្នើម យ័ញតៀង បានរ៉ាយរ៉ាប់៖ “ការជំនួយដើម្បីអភិរក្សនិងពង្រីកភ្លេងពិណពាទ្យគឺចាំបាច់ខ្លាំងណាស់ ដ្បិតអីភ្លេងពិណពាទ្យគឺជាចំណីអារម្មណ៍មិនអាចខ្វះបានរបស់ជនរួមជាតិខ្មែរ។ ពេលបានដាក់បញ្ចូលក្នុងខ្លឹមសារនៃគម្រោង ខ្ញុំជឿជាក់ថា ការអភិរក្សភ្លេងពិណពាទ្យនឹងមានភាពងាយស្រួលជាពុំខាន”។
អ្នកស្រីធីហុងវ៉ាង នាយិកាសាលាជនជាតិអន្តេវាសិកស្រុកហ្គក្វាវ ឱ្យដឹង៖ “សាលារៀនរៀបចំអញ្ជើញសិប្បករមកបង្ហាត់ប្អូនៗមួយសប្ដាហ៍ម្តង។ ថ្វីបើដូច្នោះក្ដី សាលារៀនកំពុងជួបលំបាកដោយសារសិប្បករធ្លាប់សហការបានស្លាប់ សព្វថ្ងៃមិនទាន់រកបានអ្នកជំនួស”។ អាស្រ័យរៀបចំម៉ោងបង្ហាត់ភ្លេងក្នុងសាលា ទើបសិស្សបណ្ដាសាលាជនជាតិអន្តេវាសិកកាន់តែចូលចិត្ត។ ប្អូនយ័ញចៀង សិស្សសាលាជនជាតិអន្តេវាសិកខេត្តគៀងយ៉ាង ឱ្យដឹង៖ “ក្រៅពីម៉ោងរៀននៅសាលាជនជាតិអន្តេវាសិកកាលពីកម្រិតអនុវិទ្យាល័យ ក្នុងឱកាសបុណ្យទាន ប្អូនតែងទៅវត្តអំពាជវែងចាស់ ដើម្បីរៀនភ្លេងពិណពាទ្យ។ ប្អូនបានចូលរួមក្រុមភ្លេងរបស់វត្តទៅសម្ដែងនៅតាមភូមិស្រុកជាច្រើន។ ឥឡូវបានចូលរៀននៅសាលាជនជាតិអន្តេវាសិកខេត្ត បានរៀនបន្តភ្លេងពិណពាទ្យ ប្អូនពិតជារីករាយខ្លាំងណាស់”។ ប្រការគួរឱ្យចាប់អារម្មណ៍គឺក្រុមភ្លេងពិណពាទ្យរបស់វត្តអំពាជវែងចាស់ មានទាំងសមាជិកាទៀតផង។ ប្អូនស្រីធីថាញតឹម ជាសមាជិកានៃក្រុមភ្លេង បានឱ្យដឹង៖ “ពេលបានលោកគ្រូជ្រើសចូលក្រុម ប្អូនរីករាយខ្លាំងណាស់ ក្នុងគ្រួសារប្អូន តាមនរណាក៏រីករាយដែរ!”។ ជាសមាជិការួមគ្នានឹងប្អូនតឹម គឺធីកីមហឿង ឱ្យដឹង៖ “បានប្រគំភ្លេងពិណពាទ្យ ប្អូនពិតជាសប្បាយរីករាយខ្លាំងណាស់”។ តាមប្រសាសន៍អ្នកស្រីចូវហ្វិញយ៉ាវ នាយិកាសាលាជនជាតិអន្តេវាសិកខេត្តគៀងយ៉ាង សាលាតែងយកចិត្តទុកដាក់អភិរក្សរាល់តម្លៃវប្បធម៌ប្រវេណី ភ្លេងពិណពាទ្យគឺជាវិញ្ញាសាវប្បធម៌មួយក្នុងចំណោមវិញ្ញាសាវប្បធម៌ត្រូវបានសាលាយកចិត្តទុកដាក់កសាងជាក្របខ័ណ្ឌកម្មវិធីក្រៅវគ្គសិក្សា ហើយត្រូវបានសិស្សានុសិស្សចុះឈ្មោះរៀនសឹងតែគ្រប់គ្នា”។
ពូយ័ញចរ នៅឃុំវិញភឿក B ស្រុកហ្គក្វាវ ឱ្យដឹង៖ “ពេលបានរដ្ឋវិនិយោគ ខ្ញុំសង្ឃឹមថា នឹងបានឮសាច់ភ្លេងពិណពាទ្យច្រើនថែមទៀត និងមានមនុស្សកាន់តែច្រើនចេះប្រគំ រួមចំណែកញុាំងឱ្យភ្លេងកាន់តែពេញនិយម”៕
ហាថាញ- ថាច់ធី