គណៈកម្មាធិការបក្សយោធាខេត្តបាកលីវ បានដឹកនាំ ចង្អុលការកសាងបន្ទាយយោធារៀបរយ បៃតង ជ្រះ ស្អាត; ផ្គត់ផ្គង់គ្រប់គ្រាន់មូលដ្ឋានសម្ភារៈនិងបំពាក់បរិក្ខារឆ្លើយតបទៅនឹងតម្រូវការធ្វើការសកម្មភាពរបស់កងទ័ព; រក្សាធានាគ្រប់គ្រាន់ចំនួនសម្ភារៈភ័ស្តុភារសម្រាប់ភារកិច្ចត្រៀមប្រយុទ្ធរាល់ភារកិច្ចជាប្រចាំនិងចៃដន្យ; ជានិច្ចកាលតែងគ្រប់គ្រង ត្រួតពិនិត្យដិតដល់នូវបទដ្ឋានលុយហូបចុក គួបផ្សំនឹងជំរុញការបង្កបង្កើនផល ទាញយកផល បង្កនូវប្រភពស្បៀងអាហារ ម្ល៉ោះហើយរបបហូបចុករបស់កងទ័ពត្រូវបានធានាជានិច្ច។ ទន្ទឹមនឹងនោះ អនុវត្តមានប្រសិទ្ធភាពចលនាប្រឡងប្រណាំង “ផ្នែកភ័ស្តុភារយោធាធ្វើតាមបណ្តាំអ៊ំ” អត្រាចំនួនទ័ពមាំមួនសម្រេចជិត ៩៩%។
គណៈកម្មាធិការបក្សយោធាខេត្តបាកលីវ ជូនលិខិតសរសើរដល់សមូហភាពចំនួន ៦ និងបុគ្គល ១១ រូប ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តភារកិច្ច។
គណៈកម្មាធិការបក្សយោធាខេត្ត ថែមទាំងធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស ខេត្ត គណៈកម្មាធិការប្រជាជនខេត្តនិងគណៈចង្អុលការបង្ការ ប្រឆាំងជំងឺ COVID-១៩ ដាក់ចេញសេចក្តីសម្រេចបង្កើតមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺ COVID–១៩ ក្រោមការគ្រប់គ្រង ចង្អុលការផ្ទាល់នៃកម្លាំងប្រដាប់អាវុធ។ ឆ្លងតាមរយៈនោះ បានធ្វើចត្តាឡីស័កសុខាភិបាលដល់ពលរដ្ឋចំនួន ៥.៤៤៣ នាក់ និងព្យាបាលប្រកបដោយសុវត្ថិភាព គិតជាតម្លៃទឹកប្រាក់ ៤២,៥ ពាន់លានដុង។ល។៕
យ្វីអាញ-លីសៀ