កីឡា - ទេសចរណ៍ ទេសចរណ៍

27/06/2022 - 16:35

ទិវា​ទេស​ចរណ៍វប្ប​ធម៌​ផ្សារ​អណ្ដែត​កៃ​រុាំង ប្រារព្ធឡើង​ចាប់​ពីថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី ១០ ខែកក្កដា​

មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខ័ណ្ឌ​កៃ​រុាំង ទើប​ដាក់​ចេញ​ផែន​ការ​សហការ​រៀប​ចំ​ទិវា​ទេស​ចរណ៍​វប្ប​ធម៌​ ផ្សារ​អណ្ដែត​កៃ​រុាំង លើកទី ៦ ឆ្នាំ​ ២០២២ ។​

ផ្សារ​អណ្ដែត​កៃ​រុាំង គោល​ដៅ​ទេស​ចរណ៍​ដ៏​ពិសេស​និង​ល្បី​ឈ្មោះ​នៅ​កឹង​ធើ។​ រូប​ថត​ៈ យ៉ីខូយ

ទិវា​ទេស​ចរណ៍​វប្ប​ធម៌​ឆ្នាំ​នេះ​ ក្រោម​ប្រ​ធាន​បទ​ “អភិរក្ស​និង​ពង្រីក​វប្ប​ធម៌​ផ្សារ​អណ្ដែត​កៃ​រុាំង ប្រារព្ធ​ឡើង​ចាប់​ពីថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី ១០ ខែក​ក្កដា​ នៅ​គោល​ដៅ​ទេស​ចរណ៍​កៃ​រុាំង (វិថី​វ៉តាញ់ សង្កាត់​លេ​ប៊ិញ ខណ្ឌ​កៃ​រុាំង)។​ ជាក់​ស្ដែង​ ពិធី​បើក​ទិវា​ទេស​ចរណ៍​វប្ប​ធម៌​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង​ ៨ ថ្ងៃ​ទី ៨ ខែកក្កដា​ និង​បិទ​បញ្ចប់​នៅ​វេលា​ម៉ោង​ ១៩ ថ្ងៃ​ទី ១០ ខែកក្កដា​។​ ទិវា​ទេស​ចរណ៍​វប្ប​ធម៌​ មាន​សកម្ម​ភាព​ដ៏​សម្បូរ​បែប​ ប្រ​កប​ដោយ​ភាព​ទាក់​ទាញ​ ដូច​ជា​ក្បួន​ដង្ហែ​កប៉ាល់​លើ​ដង​ទន្លេ​; ដាក់​តាំង​នា​វា​ផ្កា​ និង​ស្អិត​ស្អាង​តុប​តែង​លម្អ​ទូក​ កប៉ាល់​ ក្បូន​បណ្ដែត​ទឹក​; បម្រើ​ដោយ​ឥត​គិត​ថ្លៃ​ផ្លែ​ឈើ​និង​នំប្រ​ពៃណី​ដល់​ភ្ញៀវ​ទេស​ចរ​ដែល​មក​លេង​កម្សាន្ត​នៅ​ផ្សារ​អណ្ដែត​; ឧទ្ទេស​នាម​មណ្ឌល​ទេស​ចរណ៍; ឧទ្ទេស​នាម​ផលិត​ផល​កសិកម្ម​; ចាត់​តាំង​ពាន​រង្វាន់​កីឡា​ដូច​ជា​ប្រ​ណាំង​ទូក​នាគ​ ប្រ​កួត​តៃ​ក្វាន់​ដូ (Taekwondo)។​ល។​ ក្នុង​រយៈ​ពេល​ ៣ ថ្ងៃ​ ប្រ​ព្រឹត្ត​ឡើង​នៃ​ទិវា​ទេស​ចរណ៍​វប្ប​ធម៌​ គណៈ​កម្ម​ការ​រៀប​ចំ​កម្ម​វិធី​នឹង​រៀប​ចំ​សម្ដែង​សិល្បៈ​បម្រើ​ជូន​ភ្ញៀវ​ទេស​ចរ​; ទន្ទឹម​នឹង​នោះ​ ចាប់​ពីម៉ោង​ ៥,៣០ នាទី​ ដល់​ម៉ោង​ ៧ ថ្ងៃ​ទី ៨, ៩, ១០ ខែកក្កដា​ នឹង​មាន​កម្ម​វិធី​សម្ដែង​សិល្បៈ​ដើន-កា-តៃ-ទឺ លើ​ដងទន្លេ​ផ្សារ​អណ្ដែត​កៃ​រុាំង។​ ក្រៅ​ពីនោះ​ ទិវា​ទេស​ចរណ៍​វប្ប​ធម៌​នៅ​ទាំង​មាន​សកម្ម​ភាព​សុខុមាល​ភាព​សង្គម​ គិត​គូរ​ដល់​ជីវ​ភាព​ល្មួញ​តូច​តាច​នៅ​ផ្សារ​អណ្ដែត​ និង​សកម្ម​ភាព​ស្រង់​សំ​រាម​លើ​ដង​ព្រែក​ជា​ដើម​។​ល។​ ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខ័ណ្ឌ​កៃ​រុាំង​ក៏​បាន​ដឹក​នាំ​សហការ​ជា​មួយ​មន្ទីរ​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ ៥ ឆ្នាំ​ អនុវត្ត​គម្រោង​អភិរក្ស​និង​អភិវឌ្ឍន៍​ផ្សារ​អណ្ដែត​កៃ​រុាំង។​

ទិវា​ទេស​ចរណ៍​វប្ប​ធម៌​ សំ​ដៅ​អប​អរ​សាទរ​ទិវា​ទេស​ចរណ៍​វៀត​ណាម​ (ថ្ងៃ​ទី ៩ ខែកក្កដា​) រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​ ផ្សារ​អណ្ដែត​កៃ​រុាំង ដែល​បាន​ក្រសួង​វប្ប​ធម៌​ កីឡា​ និង​ទេស​ចរណ៍ ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ជាតិ​៕

​                        យ៉ីខូយ-ពេជ្រ​សឿន​

 

ចែករំលែកអត្ថបទ