27/06/2022 - 16:35

នគរ​បាល​ខេត្ត​សុក​ត្រាំង​ជូន​អំ​ណោយ​ ២០០ ចំ​ណែក​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ

 ​ វរសេនីយ៍​ឯក​ ឡឹម​ថាញ់​សល នាយក​នគរ​បាល​ខេត្ត​សុក​ត្រាំង​
ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ ទើប​សហការ​ជា​មួយ​នាយក​ដ្ឋាន​សន្តិ​សុខ​ក្នុង​ប្រ​ទេស​ ក្រសួង​នគរ​បាល​ រៀប​ចំ​កម្ម​វិធី​ “មនោ​សញ្ចេត​នា​ជា​មួយ​នឹង​ប្រ​ជា​ជន​”។​ កម្ម​វិធី​បាន​ជូន​អំ​ណោយ​ចំ​នួន​ ២០០ ចំ​ណែក​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ទីប្រ​ជុំ​ជន​ឡុង​ភូ និង​ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​។​ អំ​ណោយ​មួយ​ចំ​ណែក​ៗ​ តម្លៃ​ ៥០០.០០០ ដុង​ រួម​មាន​គ្រឿង​ឧបភោគ បរិភោគ​ និង​ទឹក​ប្រាក់​ ២០០.០០០ ដុង​។​ ក្រៅ​ពីនោះ​ កម្ម​វិធី​នៅ​ទាំង​ជូន​សៀវ​ភៅ​សរ​សេរ​ចំ​នួន​ ៤.០០០ ក្បាល​ កា​តាប​ចំ​នួន​ ៤០ ឧបករណ៍​ កីឡា​ រួម​មាន ៖ រ៉ាកែត​វាយ​សី គ្រាប់​សី និង​សំ​ណាញ់​សម្រាប់​វាយ​សី​ដល់​សិស្ស​អនុវិទ្យា​ល័យ​ឡុង​ភូ និង​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​តឹង​ថាញ់ ស្រុក​ឡុង​ភូ៕​ 

         លីធាន​-វិមាន​

ចែករំលែកអត្ថបទ