27/06/2022 - 16:35

ជំនួយ​ជាង​ ២២ លាន​ដុល្លារ​កា​ណា​ដា​ដល់​ខេត្ត​សុក​ត្រាំង​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ទើប​សហការ​ជា​មួយ​នឹង​ស្ថាន​ទូត​កា​ណា​ដា​ប្រ​ចាំ​នៅ​វៀត​ណាម​ រៀប​ចំ​ពិធី​ខួប​អនុស្សាវ​រីយ៍ ២២ ឆ្នាំ​សហប្រតិ​បត្តិ​ការ​រវាង​ខេត្ត​សុក​ត្រាំង​និង​កា​ណា​ដា​; បូក​សរុប​គម្រោង​អា​ជីវ​កម្ម​ខ្នាត​តូច​និង​ខ្នាត​ល្មម​ អា​ស្រ័យ​កា​ណា​ដា​ ធ្វើ​ហិរញ្ញប្ប​ទាន​នៅ​ខេត្ត​សុក​ត្រាំង​។​

 ​ លោក​ Shawn Steil ឯក​អគ្គ​រដ្ឋ​ទូត​កា​ណាដា​ប្រ​ចាំ​នៅ​វៀត​ណាម​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​កម្មា​ភិបាល​អនុវត្ត​គម្រោង​នៅ​ខេត្ត​សុក​ត្រាំង​។​

ផ្តើម​ពី​គម្រោង​ឧបត្ថម្ភ​របស់​រដ្ឋា​ភិបាល​កា​ណាដា សុក​ត្រាំង​បាន​ទទួល​ប្រាក់​ជាង​ ២២ លាន​ដុល្លារ​កា​ណា​ដា​ ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​សេវា​កម្ម​ទ្រង់​ទ្រាយ​តូច បង្កើន​សមត្ថ​ភាព​និង​កែ​លម្អ​ បរិស្ថាន​ជីវ​ភាព​ជន​បទ​ គុណ​ភាព​ឈើ​ដំណាំ​ សត្វ​ចិញ្ចឹម​និង​អភិវឌ្ឍ​អា​ជីវ​កម្ម​ខ្នាត​តូច​និង​ខ្នាត​ល្មម​នៃ​ខេត្ត​សុក​ត្រាំង​។​ គម្រោង​ជោគ​ជ័យ​ ផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​គ្រួ​សារ​ចិញ្ចឹម​គោ​ទឹក​ដោះ​ជិត​ ២.០០០ គ្រួ​សារ​; បង្កើន​កម្រិត​និង​ស្តារ​ឡើង​វិញ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ទ្រង់​ទ្រាយ​តូច​នៅ​ ១៦ សហគមន៍; កែលម្អ​គួរ​ឱ្យ​កត់​សម្គាល់​នូវ​គុណ​ភាព​ និង​តម្លៃ​នៃ​ផលិត​ផល​កសិកម្ម​មួយ​ចំ​នួន​ លេច​ធ្លោ​បំ​ផុត​គឺ​ពូជ​ស្រូវ​ ST របស់​សុក​ត្រាំង​ ត្រូវ​បាន​ទីផ្សារ​វាយ​តម្លៃ​ខ្ពស់​…៕​

                                       យ្វីអាញ-មុនី​    

ចែករំលែកអត្ថបទ