14/06/2022 - 09:40

រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​ដល់​ភូមិ​ស្រុក​

គណៈ​កម្ម​ការ​អា​ចារ្យ​វត្ត​នៅ​តាម​វត្ត​ខ្មែរ​នានា​លើ​ភូមិ​សាស្រ្ត​ខេត្ត​បាក​លីវ​ បាន​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ និង​កម្លាំង​នគរ​បាល​ រក្សា​លំ​នឹង​សន្តិ​សុខ​ ដើម្បី​ភូមិ​ស្រុក​អភិវឌ្ឍ។​

នគរ​បាល​ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ ជូន​អំ​ណោយ​ដល់​មាមីង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ត្រា​ខា សង្កាត់​៩ ក្រុង​បាក​លីវ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០២២។ 

លោក​ចូវ​ផាក ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​យ៉ា​រ៉ាយ​ថ្មី​ បាន​មាមីង​ពុទ្ធ​បរិស័ទ​នៅ​អនុសង្កាត់​ ៤ សង្កាត់​ ១ ទីរួម​ខេត្ត​យ៉ា​រ៉ាយ​ ពិនិត្យ​ជម្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។​ លោក​ចូវ​ផាក ឱ្យ​ដឹង​៖ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​ រដ្ឋ​យើង​រយៈ​ពេល​កន្លង​ តែង​នាំ​មក​ភាព​លំ​នឹង​ខាង​នយោ​បាយ​ សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ ភូមិ​ស្រុក​ មាន​ភាព​សុខ​សាន្ត​។​ ខ្លួន​ខ្ញុំ​ផ្ទាល់​តែង​ចេញ​កម្លាំង​ផ្សព្វ​ផ្សាយ​ ចលនា​ពុទ្ធ​បរិស័ទ​កសាង​គ្រួ​សារ​វប្បធម៌​នៅ​រាល់​ឱកាស​បុណ្យ​ទាន​។​  ក្រៅ​ពី​ព្រះ​សង្ឃ​ទេ​សនា​ពន្យល់​ពី​ធម៌​អាថ៌ លោក​ចូវ​ផាក នៅ​ទាំង​ចលនា​ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​ ថែរក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ ប្រ​វេណី​ ផ្សារភ្ជាប់​ជាមួយ​នឹង​ “កសាង​ផ្នត់​រស់​នៅ​ស៊ី​វិល័យ​ក្នុង​ពិធីអា​ពាហ៍​ពិពាហ៍​ បុណ្យ​សព និង​បុណ្យ​ទាន​ផ្សេង​ៗ​”។​ ពិសេស​ គាត់​បាន​ផ្សព្វ​ផ្សាយ​ ចលនា​ពុទ្ធ​បរិស័ទ​លុប​បំ​បាត់​នូវ​ទម្លាប់​ឱន​ថយ​ អបិយ​ជំ​នឿ​ជា​ដើម​។​

សម្ដី​វោហារ​ក៏​ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ប៉ិន​ប្រ​សប់​របស់​លោក​យ័ញ​សាង​ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ក្បាល​ក្រពើ ឃុំ​ឡុក​និញ ស្រុក​ហុង​យ៉ឹង បាន​រួម​ចំ​ណែក​មិន​តិច​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ក្ដី​ជំ​នឿ​របស់​ជន​រួម​ជាតិ​ទៅ​លើ​បក្ស​ រដ្ឋ​។​ ជំ​រុញ​លើក​ទឹក​ចិត្ត​មាមីង​ខិត​ខំ​ប្រ​កប​ការ​ងារ​ រក​ស៊ី​ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ សាម​គ្គី​រួម​គ្នា​ រក្សា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​ភូមិ​ស្រុក​។​ 

ក្នុង​ឱកាស​ចុះ​សាក​សួរ​សុខ​ទុក្ខ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០២២ ឧត្តម​សេនីយ៍​ត្រី​ ឡេ​តឹង​តើយ សមាជិក​មជ្ឈិម​បក្ស​ សមាជិក​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋ​សភា​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ការ​ពារ​ប្រ​ទេស​-សន្ដិសុខ​ បាន​វាយ​តម្លៃ​ខ្ពស់​តួនា​ទីរបស់​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ និង​ចំ​ពោះ​ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវហិន​ ដែល​ជាប្រ​ធាន​សមាគម​។​ ឧត្តមសេនីយ៍ត្រី​ បាន​គូស​បញ្ជាក់​ សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​រក្សា​លំ​នឹង​សន្ដិសុខ​នយោ​បាយ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ ទូទាំង​ខេត្ត​ សព្វ​ថ្ងៃ​មាន​មន្រ្តី​សង្ឃ​រា​ប់​រយ​ព្រះ​អង្គ​ ក្នុង​នោះ​មាន​ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហិន​ បាន​និង​កំ​ពុង​តែរួម​កម្លាំង​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុវត្ត​ល្អ​ការ​ងារ​ ផ្សព្វ​ផ្សាយ​ចលនា​ពុទ្ធ​បរិស័ទ​ខ្មែរ​ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មា​តុភូមិ​ រួម​ចំ​ណែក​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ភូមិ​ស្រុក​ស្រស់​ស្អាត​ សម្បូរ​សប្បាយ​ និង​សុខ​សាន្ត​៕​

              យោ​ងតាម​កាសែត​បាក​លីវ​ - ថាច់់ធី

ចែករំលែកអត្ថបទ