មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញ ទើបសហការនឹងវិទ្យាស្ថានស្រាវជ្រាវ អភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍ក្រុងហូជីមិញ រៀបចំសិក្ខាសាលាជាមួយនឹងបធានបទ “ត្រាវិញ- បង្កើតផលិតផលទេសចរណ៍ ផ្សារភ្ជាប់នឹងកសាងជនបទថ្មី ដំណាក់កាល ២០២១-២០២៥”។
ភ្ញៀវទេសចរមកទស្សនាកម្សាន្តកោះជីម (ឃុំហ្វាមិញ ស្រុកចូវថាញ់)។
រូបថត៖ ថាញ់ហ្វា–TTXVN
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឡេថាញប៊ិញ ឱ្យដឹង៖ ស្ថិតនៅចន្លោះទន្លេតៀងនិងទន្លេហូវ ដោយមានឆ្នេរសមុទ្រប្រវែង ៦៥ គីឡូម៉ែត្រ ខេត្តត្រាវិញ មានប្រព័ន្ធជីវចម្រុះពិសេសប្លែក បើប្រៀបនឹងខេត្តនានានៅតំបន់វាលរាបទន្លេគឺវឡុង មានកោះតូចៗនិងចម្ការផ្លែឈើជាច្រើនដែលផ្តល់ផលទាំងប្រាំងវស្សា សមស្របអភិវឌ្ឍទម្រង់អេកូទេសចរណ៍តំបន់ចម្ការ។ ខេត្តត្រាវិញ បានកសាងទម្រង់ទេសចរណ៍មួយចំនួន ដោយផ្សារភ្ជាប់នឹងការកសាងជនបទថ្មីនៅតាមភូមិភាគ មានដូច៖ កោះចីម (ឃុំហ្វាមិញ ស្រុកចូវថាញ់) កោះហូ (ឃុំឌឹកមី ស្រុកកាងឡុង) ភូមិវប្បធម៌-ទេសចរណ៍ខ្មែរខេត្តត្រាវិញ (ឃុំលឿងហ្វា ស្រុកចូវថាញ់) និងទីតាំងទេសចរណ៍កសិកម្ម Sokfarm (ទីប្រជុំជនទីវកឹង ស្រុកទីវកឹង)។ល។ ទម្រង់ទាំងនេះ ត្រូវបានអាជីវកម្មទេសចរណ៍ជាច្រើនជ្រើសជាទីតាំងមកទស្សនាខណៈពេលមកដល់តំបន់វាលរាបទន្លេគឺវឡុង។
សកម្មភាពទេសចរណ៍បានធ្វើឱ្យផ្លាស់ប្ដូរមុខមាត់ជនបទ ជំរុញសេដ្ឋកិច្ចអភិវឌ្ឍ លើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជននៅភូមិភាគ រួមចំណែកកសាងជនបទថ្មី។ មកដល់ដើមឆ្នាំ ២០២២ ទូទាំងខេត្តមាន ៧៧/៨៥ ឃុំសម្រេចបទដ្ឋានជនបទថ្មី មាន ២១ ឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតកម្ពស់។ ខេត្តមាន ៥/៩ អង្គភាពថ្នាក់ស្រុក បានទទួលសម្រេចបទដ្ឋាន និងសម្រេចការកសាងជនបទថ្មី។ អាស្រ័យហេតុនោះ ផ្នត់រស់នៅ ទិដ្ឋភាពនិងមូលដ្ឋានសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគមានការវិវឌ្ឍយ៉ាងសកម្ម រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កបង្កើត លើកកម្ពស់គុណភាពនៃការផ្គត់ផ្គង់សេវាកម្ម ផលិតផល និងឆ្លងកាត់បទពិសោធន៍ទេសចរណ៍នៅភូមិភាគ។
នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញ យឿងហ្វាងស៊ុម ឱ្យដឹង ផលិតផលទេសចរណ៍នានានៅខេត្តត្រាវិញ មានដូច៖ ទម្រង់ទេសចរណ៍សម្របនឹងធម្មជាតិនៅកោះជីម និងទម្រង់ទេសចរណ៍ខ្លួនទីពឹងខ្លួននៅកោះហូ ជាមួយនឹងជើងទេសចរណ៍ចង្កៀងប្រេងកាត បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករទាំងក្នុងនិងក្រៅប្រទេសមកកម្សាន្ត ឆ្លងកាត់បទពិសោធន៍។ ផ្នែកទេសចរណ៍ខេត្តកំពុងកសាងទម្រង់ទេសចរណ៍គួបផ្សំទីតាំងខូវឡូវ។ ព្រមជាមួយនឹងការកសាងផលិតផលទេសចរណ៍ពិសេសដោយឡែក ខេត្តយកចិត្តទុកដាក់ជំរុញមាំការផ្សព្វផ្សាយផលិតផល OCOP ដើម្បីឧទ្ទេសនាមផលិតផលក្នុងតំបន់ដល់ភ្ញៀវទេសចរណ៍ជិតឆ្ងាយ។
ក្នុងអង្គសិក្ខាសាលា អ្នកវិទ្យាសាស្រ្ត អ្នកឯកទេស អាជីវកម្មទេសចរណ៍ទាំងឡាយ បានចូលរួមមតិយោបល់និងលើកឡើងនូវដំណោះស្រាយជាច្រើន ជួយដល់ផ្នែកទេសចរណ៍ខេត្តត្រាវិញអភិវឌ្ឍន៍ប្រកបដោយចីរភាព; មានផលិតផលទេសចរណ៍ពិសេសដោយឡែកជាច្រើនបន្ថែមទៀត ផ្សារភ្ជាប់នឹងការកសាងជនបទថ្មី រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ខេត្តត្រាវិញ កំណត់ទិសដៅដល់ឆ្នាំ ២០៣០ ទេសចរណ៍ក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញ៕
យោង៖ dantocmiennui.vn- ថាច់ធី