លោកថាច់ណាង នៅភូមិតាមោង ឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង ជាយុទ្ធជនពិការ ១/៤ ។ ទោះបីជួបការលំបាកច្រើនដោយសាររាងកាយមិនបានមាំមួនក៏ពិតមែន ប៉ុន្តែ លោកថាច់ណាង តែងរក្សានិងពង្រីកចរិយាសម្បត្តិជាកងទ័ពអ៊ំហូជានិច្ច។
លោកថាច់ណាង។
លោកថាច់ណាង រៀបរាប់៖ “ពេលដែលទើបវិលត្រឡប់មកភូមិស្រុករស់នៅ ខ្ញុំជួបការលំបាកខ្លាំងណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ប៉ុន្តែខ្លួនខ្ញុំធ្លាប់ជាកងទ័ព ម្ល៉ោះហើយខ្ញុំតែងតែខិតខំឆ្លងកាត់លំបាកដើម្បីមានជីវភាពលំនឹង។ ការខិតខំខ្លួនខ្ញុំផ្ទាល់គឺពិបាកជោគជ័យណាស់ ប្រសិនបើគ្មានការឧបត្ថម្ភទាន់ពេលរបស់រដ្ឋ។ ខ្ញុំបានសង់ផ្ទះឧបការគុណ បានទទួលការឧបត្ថម្ភរបររកស៊ីផងដែរ ៘ ផ្តើមពីនោះ ខ្ញុំរឹតតែខិតខំឈានឡើងដើម្បីមិនឱ្យខកបំណងរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់”។ អត្តចរិតក្នុងនាមជាកងទ័ពធ្វើឱ្យលោកណាងឆ្លងកាត់រាល់ឧបសគ្គ លោកដាំផ្កាលម្អ និងចិញ្ចឹមសត្វ៘ ដើម្បីមានប្រាក់ចំណូលលំនឹង។
លោកង៉ោវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ឱ្យដឹង៖ “ប្រការដែលគួរឱ្យកោតសរសើរសម្រាប់លោកណាង មិនត្រឹមតែខិតខំឆ្លងកាត់ការលំបាកដោយខ្លួនឯងប៉ុណ្ណោះទេ ខណៈពេលលក្ខណៈគ្រួសារបានលំនឹង លោកថែមទាំងសកម្មចូលរួមសកម្មភាពសង្គមដើម្បីកសាងភូមិស្រុកទៀតផង”។ ដោយភាពប្រជាប្រិយរបស់ខ្លួន លោកថាច់ណាង ចលនាមាមីងរួមវិភាគទានជាមួយភូមិភាគកសាងជនបទថ្មី។ ពិសេសគាត់ចលនាគ្រួសារជាច្រើនបរិច្ចាគដី ដំណាំរួមផ្សំ កម្លាំងពលកម្មដើម្បីធ្វើផ្លូវបេតុងជាចំណែកផ្លូវដ៏សំខាន់មួយនៅភូមិតាមោង និងចាក់ក្រួសល្អិតតាមដងផ្លូវជាច្រើនដើម្បីមាមីងងាយស្រួលធ្វើដំណើរទៅមក ដោះដូរពាណិជ្ជកម្មមុខទំនិញល្អប្រសើរ។
ជាអ្នករស់នៅក្នុងភូមិស្រុក ណាមួយផ្តើមសាងជីវភាពពីចំណុចក្រលំបាក ម្ល៉ោះហើយ លោកណាង មានការយល់ពីជីវភាពក្រខ្សត់ ហើយតែងជួយឧបត្ថមដល់អ្នកដែលមានជីវភាពក្រលំបាកដូចគ្នា។ អ្នកមីងថាច់ធីសេន នៅភូមិជាមួយ ឱ្យដឹង៖ “ខ្ញុំបានរដ្ឋជំនួយជាទឹកប្រាក់ ៤០ លានដុង បងថាច់ណាង បានឱ្យស៊ីម៉ងត៍ចំនួន ៣០ បាវ និងចលនាអ្នករាល់គ្នាឧបត្ថម្ភបន្ថែម ដើម្បីផ្ទះខ្ញុំសង់បានសម្រេចជាស្ថាពរ និងរឹងមាំ។ បងណាងជាមនុស្សចិត្តល្អ ខ្ញុំនិងមាមីងជាច្រើនក្នុងភូមិតែងដឹងគុណបងណាងជានិច្ច”។
មាមីងជាច្រើនឃើញលោកថាច់ណាង អស់ពីចិត្តចំពោះការងារសង្គម ម្ល៉ោះហើយមាមីងតែងគាំទ្រគាត់ជានិច្ច។ ផ្តើមពីនោះ លោកថាច់ណាង កាន់តែមានភាពងាយស្រួលក្នុងការចលនាសប្បុរសជនក្នុងការកសាងស្ពានថ្នល់ ក៏ដូចជាជួយឧបត្ថម្ភអ្នកមានជីវភាពក្រលំបាក។ លោកថាច់ណាង ឱ្យដឹង៖ “ខ្ញុំនៅដើរបានគឺ ខ្ញុំនៅចូលរួមការងារសង្គម ដើម្បីរួមចំណែកជាមួយរដ្ឋគិតគូរជីវភាពរបស់ប្រជាជនបានល្អប្រសើរ”៕
ទ្រុកម៉ាយ-លីសៀ