16/05/2022 - 14:23

បេក្ខ​សិស្ស​ F0 ធ្វើ​ចត្តា​ឡីស័ក​នៅ​ផ្ទះ​ អនុញ្ញាត​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ ឆ្នាំ​២០២២

ក្រសួង​សុខា​ភិបាល​ ទើប​ផ្តល់​ព័ត៌​មាន​ចូល​រួម​យោបល់​​ជា​មួយ​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​អំ​ពី​គ្រោង​ការ​រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ ឆ្នាំ​ ២០២២ សម្រាប់​សិស្ស​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩។​

បេក្ខ​សិស្ស​ចូល​ប្រ​ឡង​នៅ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​២០២១។​

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ខាង​លើ​ ក្រសួង​សុខា​ភិបាល​ ទើប​ទទួល​បាន​សារ​លិខិត​លេខ​ ១៦១១/BGDĐT-QLCL របស់​ក្រសួង​អប់រំ និង​បណ្តុះ​បណ្តាល​ ស្តីពី​ការ​ចូល​រួម​យោបល់​លើ​គ្រោង​ការ​រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​ ២០២២ ដល់​សិស្ស​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩។​ បន្ទាប់​ពីសិក្សា​ស្រាវ​ជ្រាវ​ ក្រសួង​សុខា​ភិបាល​បាន​ចូល​រួម​យោ​បល់​អំ​ពី​វិធាន​ការ​មួយ​ចំ​នួន​ធានា​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

ជាក់​ស្តែង​ បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ជួប​ប្រ​ស្រ័យ​ជិត​ដិត (F1) បាន​ចូល​រួម​ប្រ​ឡង​ជា​មួយ​នឹង​បេក្ខ​សិស្ស​ដែល​មិន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩។​

បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ជា​ករណី​ជំងឺ​ត្រូវ​តាម​ដាន​ (ករណី​សង្ស័យ​មាន​ជំងឺ​) អាច​ចូល​រួម​ប្រ​ឡង​បាន​។​ ក្រុម​ប្រឹក្សា​ប្រ​ឡង​ រៀប​ចំ​ឱ្យ​បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ជាករណី​សង្ស័យ​មាន​ជំងឺ​ ប្រ​ឡង​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

 បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​វិជ្ជមាន​ជំងឺ​ (F0) បើ​កំពុង​តែតាម​ដាន​ សម្រាក​ព្យា​បាល​ជំងឺ​នៅ​មូល​ដ្ឋាន​សុខា​ភិបាល​ក្នុង​អំ​ឡុង​ពេល​ប្រ​ឡង​ តែមិន​អាច​ចូល​រួម​ប្រ​ឡង​បាន​ នឹង​បាន​អា​ទិភាព​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​; ករណី​បេក្ខ​សិស្ស​មាន​បំ​ណង​ចូល​រួម​ប្រ​ឡង​ នឹង​រៀប​ចំ​ឱ្យ​ប្រ​ឡង​នៅ​សម័យ​ប្រ​ឡង​លើក​ក្រោយ​។​

បើ​សិន​បេក្ខ​សិស្ស​វិជ្ជមាន​ជំងឺ​ (F0) កំ​ពុង​តែ​តាម​ដាន​ធ្វើ​ចត្តា​ឡីស័ក​នៅ​ផ្ទះ​ ឬ​នៅ​កន្លែង​ណា​មួយ​នៅ​ភូមិ​ស្រុក​ក្នុង​អំ​ឡុង​ពេល​ប្រ​ឡង​នឹង​បាន​ពិនិត្យ​អា​ទិភាព​បញ្ចប់​កម្រិត​វិទ្យា​ល័យ​។​ ក្នុង​ករណី​បេក្ខ​សិស្ស​មាន​បំ​ណង​ចូល​រួម​ប្រ​ឡង​ ត្រូវ​មាន​លិខិត​សូម​ចុះ​ឈ្មោះ​ប្រ​ឡង​របស់​បេក្ខ​សិស្ស​និង​មាន​ការ​ចុះ​ហត្ថ​លេខា​បញ្ជាក់​យល់​ព្រម​ពីឪ​ពុក​ម្តាយ​សិស្ស​ ឬ​អា​ណាព្យា​បាល​សិស្ស​ ក្នុង​នោះ​ មាន​ខ្លឹម​សារ​បេក្ខ​សិស្ស​ចុះ​ខសន្យា​អនុវត្ត​ម៉ឺង​ម៉ាត់​រាល់​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

ក្រុម​ប្រឹក្សា​ប្រ​ឡង​ រៀប​ចំ​ឱ្យ​បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​វិជ្ជ​មាន​ជំងឺ​ (F0) ដូច​ពោល​ខាង​លើ​ ប្រ​ឡង​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ ទាំង​បេក្ខ​សិស្ស​ និង​កម្មា​ភិបាល​ អនុរក្ស​ក្រុម​កែ​វិញ្ញា​សា គណៈ​មេប្រ​យោគ ត្រូវ​អនុវត្ត​ម៉ឺង​ម៉ាត់តាម​សេច​ក្តី​កំ​ណត់​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​

អំ​ពី​ការ​សំ​ណូម​ពរ​ចំ​ពោះ​បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ជួប​ប្រ​ស្រ័យ​ជិត​ដិត (F1) ករណី​សង្ស័យ​មាន​ជំងឺ​ ករណី​វិជ្ជ​មាន​ជំងឺ​ (F0) ចូល​រួម​ក្នុង​សម័យ​ប្រ​ឡង​ ក្រសួង​សុខា​ភិបាល​បាន​បញ្ជាក់​ច្បាស់​៖ ត្រូវ​អនុ​វត្ត​ម៉ឺង​ម៉ាត់​រាល់​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ពេល​ទៅ​កាន់​មណ្ឌល​ប្រ​ឡង​ និង​ក្នុង​ការ​ធ្វើ​ដំណើរ​ ពីកន្លែង​ស្នាក់​នៅ​ទៅ​កាន់​មណ្ឌល​ប្រ​ឡង​និង​ផ្ទុយ​មក​វិញ​ មាន​ដូច​៖ ពាក់​ម៉ាស់ លាង​ដៃ​ ដោយ​សាប៊ូ ទឹក​ស្អាត​ ឬ​ទឹក​អាល់​កុល​ឱ្យ​បាន​ ញឹក​ញាប់​ កាត់​បន្ថយ​ជួប​ប្រ​ស្រ័យ​នឹង​អ្នក​ដទៃ​ ប្រ​សិន​បើ​អាច​ធ្វើ​ទៅ​បាន​ (អនុ​ញ្ញាត​ឱ្យ​បើក​ម៉ាស់​ក្នុង​ពេល​ធ្វើ​វិញ្ញា​សា​ប្រ​ឡង​ ពេល​មាន​យោ​បល់​ត្រូវ​ពាក់​ម៉ាស់)។​

ចំ​ពោះ​កម្មា​ភិបាល​មេប្រ​យោគ អនុរក្ស​ប្រ​ចាំ​នៅ​បន្ទប់​ប្រ​ឡង​សម្រាប់​បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ជា​ករណី​សង្ស័យ​មាន​ជំងឺ​ បន្ទប់​ប្រ​ឡង​សម្រាប់​បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ វិជ្ជមាន​ជំងឺ​ ក្រសួង​សុខា​ភិបាល​សំ​ណូម​ពរយោង​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ រៀប​ចំ​កម្មា​ភិបាល​មេប្រ​យោគ អនុរក្ស​ទាំង​នេះ​ ប្រ​ចាំ​បន្ទប់​ប្រ​ឡង​រហូត​ដល់​ចប់​ (ប្រ​សិន​អាច​ធ្វើ​​ទៅ​បាន​) នៅ​បន្ទប់​ប្រ​ឡង​សម្រាប់​បេក្ខ​សិស្ស​ ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ជា​ករណី​សង្ស័យ​មាន​ជំងឺ​ និង​បន្ទប់​ប្រ​ឡង​សម្រាប់​បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​វិជ្ជ​មាន​ជំងឺ​។​

ចំ​ពោះ​កម្មា​ភិបាល​ធ្វើ​បែប​បទ​ប្រ​ឡង​ អនុរក្ស​ត្រូវ​អនុវត្ត​ម៉ឺង​ម៉ាត់​រាល់​វិធាន​ការ​ការ​ពារ​ខ្លួន​ក្នុង​អំ​ឡុង​ពេល​ធ្វើ​បែប​បទ​និង​មើល​ការ​ប្រ​ឡង ត្រូវ​លាង​ដៃ​ដោយ​សាប៊ូ ទឹក​ស្អាត​ ឬ​ក៏​ទឹក​អាល់​កុល​ឱ្យ​បាន​ញឹក​ញាប់​; រៀប​ចំ​បុគ្គ​លិក​ពេទ្យ​ប្រ​ចាំ​ការ​នៅ​មណ្ឌល​ប្រ​ឡង​ ដើម្បី​សង្គ្រោះ​បឋម​និង​ដោះ​ស្រាយ​ស្ថាន​ភាព​ដែល​កើត​ឡើង​ឱ្យ​បាន​ទាន់​ពេល​។​

កម្មា​ភិបាល​កាត់​ក្បាល​ក្រដាស​ប្រ​ឡង​ ក្រុម​កែវិញ្ញា​សារបស់​បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ ជា​ករណី​សង្ស័យ​មាន​ជំងឺ​ ករណី​វិជ្ជមាន​ជំងឺ​ ត្រូវ​ប្រើ​ប្រាស់​មធ្យោ​បាយ​ការ​ពារ​ខ្លួន​ ហើយ​បោះ​ចោល​នៅ​កន្លែង​ដែល​បាន​កំ​ណត់​ លាង​ដៃ​ដោយ​សាប៊ូ ទឹក​ស្អាត​ ឬ​ក៏​ទឹក​អាល់​កុល​ ឱ្យ​បាន​ញឹក​ញាប់​។​

ក្រសួង​សុខា​ភិបាល​ក៏​លើក​ឡើង​យ៉ាង​ច្បាស់​៖ ការ​បញ្ជាក់​ពីករណី​សង្ស័យ​មាន​ជំងឺ​ ករណី​វិជ្ជមាន​ជំងឺ​ (F0) អ្នក​ជួប​ប្រ​ស្រ័យ​ជិត​ដិត(F1) អនុវត្ត​តាម​ការ​ណែនាំ​នៅ​ក្នុង​សារ​លិខិត​លេខ​ ១៩០៩/BYT-DP ចុះ​ថ្ងៃ​ទី ១៥/៤/ ២០២២ ស្តីពី​ការ​កែ​ស​ម្រួលនិយម​ន័យ​ករណី​ជំងឺ​ COVID-១៩ និង​វិធាន​ការ​សុខា​ភិបាល​ចំ​ពោះ​ករណី​ជំងឺ​ COVID-១៩ និង​អ្នក​ជួប​ប្រ​ស្រ័យ​ជិត​ដិត (F1)៕​

     យោង​៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-ប្រែសម្រួល​៖ មុនី​

 

ចែករំលែកអត្ថបទ