មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ទើបសហការជាមួយនឹងគណៈជនជាតិខេត្តហូវយ៉ាង ប្រារព្ធពិធីបូកសរុបសមោសរសិល្បៈបណ្ដាជនជាតិឆ្នាំ ២០២២ និងប្រកាសទទួលស្គាល់សិល្បៈប្រជាប្រិយចម្រៀងអាយ៉ៃរបស់ជនជាតិខ្មែរនៅឃុំសាភៀង ស្រុកឡុងមី ជាបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
ចម្រៀងអាយ៉ៃបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
តាមប្រសាសន៍លោកស្រី ហូធូអាញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ចម្រៀងអាយ៉ៃរបស់ជនជាតិខ្មែរ គឺជាទម្រង់សិល្បៈដ៏ពិសេសមួយ។ ចម្រៀងអាយ៉ៃបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបី គឺជាកម្លាំងចលករជួយឱ្យជនរួមជាតិខ្មែរព្រួតដៃជាមួយនឹងរដ្ឋអំណាចបន្តការអភិរក្សនិងពង្រីកទម្រង់វប្បធម៌ប្រវេណីនេះតទៅអនាគត៕
យ្វីអាញ - ថាច់ធី