09/05/2022 - 14:25

អាង​យ៉ាង​ផ្សព្វ​ផ្សាយ​ច្បាប់​ការ​ពារ​ព្រំ​ដែន​និង​ជូន​អំ​ណោយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ទិញ​បៀង​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញើុង​ហឹង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ ទើប​ចាត់​កង​កម្លាំង​ចែក​ខិត្ត​ប័ណ្ណ​ចំ​នួន​ ១៥០ សន្លឹក​ និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ ឆ្នាំ ​២០២០ ដល់​ប្រ​ជា​ជន​ ១៥០ នាក់​ដែល​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​អាង​ភូ ស្រុក​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​។​ ស្រប​ក្នុង​ឱកាស​នេះ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ក៏​បាន​ចលនា​សប្បុរ​ស​ជន​និង​ជូន​អំ​ណោយ​ ១៥០ ចំ​ណែក​ (មួយ​ចំ​ណែក​ៗ​អង្ករ​ ១០ គីឡូ​ក្រាម​) ដល់​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ចំ​នួន​ ១៥០ គ្រួ​សារ​។​

កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញើុង​ហឹង​ផ្សព្វ​ផ្សាយ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ឆ្នាំ​ ២០២០ និង​ជូន​អំ​ណោយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​អាង​ភូ ស្រុក​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​។​

សកម្ម​ភាព​ជាក់​ស្តែង​ពោរ​ពេញ​ដោយ​អត្ថន័យ​ខាង​លើ​ សំ​ដៅ​ជួយ​ឧបត្ថម្ភ​ លើក​ទឹក​ចិត្ត​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រនៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ឆ្លង​កាត់​ការ​លំ​បាក​ ក្រោយ​ពីជំងឺ​ COVID-១៩។​ ផ្តើម​ពីនោះ​ ផ្ដល់​ជា​កម្លាំង​ចលករ​ដើម្បី​ពួក​គាត់​ខិត​ខំ​ពលកម្ម​ផលិត​ ប្រឹង​ប្រែង​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ ធ្វើ​មាន​ដោយ​សុចរិត​ និង​ជួយ​ដល់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កាន់​តែច្រើន​ថែម​ទៀត​ក្នុង​ភារកិច្ច​កសាង​ គ្រប់​គ្រង​ ការ​ពារ​អធិ​បតេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​របស់​មាតុ​ភូមិ​៕​

យោង​៖ baodantoc.vn - វិមាន​

 ​ 

ចែករំលែកអត្ថបទ