ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/05/2022 - 12:39

ខេត្ត​ ក្រុង​ទាំង ១៣ តំ​បន់​វារាប​ទ​ន្លេ​គឺ​វឡុង​ ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហការ​អនុវត្ត​ក្រម​លក្ខឋាន​វប្ប​ធម៌​ធុរកិច្ច​វៀត​ណាម​

គណៈ​កម្ម​ការ​រៀប​ចំ​អនុ​វត្ត​កិច្ច​ចលនា​ “កសាង​វប្ប​ធម៌​អា​ជីវ​កម្ម​វៀត​ណាម​” (គណៈ​កម្ម​ការ​រៀប​ចំ​) ទើប​រៀប​ចំ​សន្និ​សីទ​អនុវត្ត​ក្រម​លក្ខឋាន​វប្ប​ធម៌​ធុរ​កិច្ច​វៀត​ណាម​ សម្រាប់​ខេត្ត​ ក្រុង​ទាំង​ ១៣ តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ នៅ​ខេត្ត​ដុង​ថាប។​

គណៈ​កម្ម​ការ​រៀប​ចំ​ និង​ថ្នាក់​ដឹក​នាំ​ទាំង​ ១៣ ខេត្ត​ ក្រុង​នៅ​តំ​បន់​វារាប​ទ​ន្លេ​គឺ​វឡុង​ បាន​ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហការ​អនុវត្ត​ក្រម​លក្ខឋាន​វប្ប​ធម៌​ធុរកិច្ច​វៀត​ណាម​។​ រូប​ថត​៖ យ្វីខូយ

ក្រម​លក្ខឋាន​វប្ប​ធម៌​ធុរកិច្ច​វៀត​ណាម​ គឺ​ជា​ក្រម​បទ​ដ្ឋាន​ដំបូង​ស្តីពី​វប្ប​ធម៌​ ធុរ​កិច្ច​ត្រូវ​បាន​នាយក​រដ្ឋ​មន្ត្រី​ចង្អុល​ការ​អនុ​វត្ត​ ដោយ​មាន​ក្រសួង​ ផ្នែក​នានា​ចូល​រួម​កសាង​។​ ក្រម​លក្ខឋាន​រួម​មាន ២ ផ្នែក​ ដោយ​មាន​ ១៦ លក្ខឋាន​ និង​ ៤០ សន្ទស្សន៍​ វាយ​តម្លៃ​និង​វាស់​វែង​។​ នេះ​គឺ​ជា​មូល​ដ្ឋាន​សម្រាប់​ពិនិត្យ​ និង​ទទួល​ស្គាល់​ “អា​ជីវ​កម្ម​សម្រេច​បទ​ដ្ឋាន​ វប្ប​ធម៌​ធុរ​កិច្ច​វៀត​ណាម​” ត្រូវ​បាន​លើក​សរ​សើរ​នៅ​ទិវា​វប្ប​ធម៌​អា​ជីវ​កម្ម​វៀត​ណាម​ (ថ្ងៃ​ទី ១០ វិច្ឆិកា​) ជារៀង​រាល់​ឆ្នាំ​។​

ក្នុង​អង្គ​សន្និ​សីទ គណៈ​កម្ម​ការ​រៀប​ចំ​បាន​ផ្សព្វ​ផ្សាយ​បទ​ប្បញ្ញត្តិ​ស្តីពី​ការ​ពិនិត្យ​ និង​ទទួល​ស្គាល់​ “អា​ជីវ​កម្ម​សម្រេច​បទ​ដ្ឋាន​វប្ប​ធម៌​ធុរកិច្ច​វៀត​ណាម​”។​ បទ​ប្បញ្ញត្តិ​មាន​ ៦ ជំពូក​ និង​ ១៤ មាត្រា​។​ នេះ​រូប​ភាព​លើក​តម្កើង​ និង​ស្ងើច​សរ​សើរ​អា​ជីវ​កម្ម​ដែល​អនុវត្ត​ល្អ​វប្ប​ធម៌​ធុរ​កិច្ច​ ឆ្លើយ​តប​បាន​បទ​ដ្ឋាន​ និង​លក្ខ​ឋាន​វប្ប​ធម៌​ធុរ​កិច្ច​វៀត​ណាម​ មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ចូល​រួម​កិច្ច​ចលនា​ “កសាង​វប្ប​ធម៌​អា​ជីវ​កម្ម​វៀត​ណាម​” អា​ស្រ័យ​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​បំ​ផុស​ចលនា​។​

នៅ​ក្នុង​សន្និ​សីទ​នេះ​ក៏​មាន​ពិធី​ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហការ​អនុ​វត្ត​ក្រម​លក្ខឋាន​វប្ប​ធម៌​ធុរកិច្ច​វៀត​ណាម​ រវាង​គណៈ​កម្ម​ការ​រៀប​ចំ​ និង​ខេត្ត​ ក្រុង​ ទាំង​ ១៣ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ។​ ខ្លឹម​សារ​លេច​ធ្លោ​នៃ​កិច្ច​សហការ​គឺ​ការ​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​វប្ប​ធម៌​ធុរកិច្ច​ វប្ប​ធម៌​ អា​ជីវ​កម្ម​; កិច្ច​សហការ​បណ្តុះ​បណ្តាល​ បំ​ប៉ន​ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​អនុវត្ត​ក្រម​លក្ខឋាន​វប្ប​ធម៌​ធុរ​កិច្ច​វៀត​ណាម​; សហការ​ចលនា​សហគមន៍​អា​ជីវ​កម្ម​ដែល​កំ​ពុង​សកម្ម​ភាព​ផលិត​កម្ម​ និង​ធ្វើ​ធុរ​កិច្ច​នៅ​លើ​ភូមិ​សាស្រ្ត​ សកម្ម​ចូល​រួម​អនុវត្ត​ និង​ចុះ​ឈ្មោះ​ចូល​រួម​ “អា​ជីវ​កម្ម​សម្រេច​បទ​ដ្ឋាន​វប្ប​ធម៌​ធុរ​កិច្ច​វៀត​ណាម​” ជារៀង​រាល់​ឆ្នាំ​ ៕

                                 យ្វីខូយ

ចែករំលែកអត្ថបទ