ផ្តើមពីប្រភពប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម សាខាស្រុកទីវកឹង ខេត្តត្រាវិញ គ្រួសារជនរួមជាតិភាគតិចជាច្រើនបានអភិវឌ្ឍទម្រង់ផលិតកម្មមានប្រសិទ្ធភាព ចាកផុតពីភាពក្រីក្រដោយចីរភាព។
លោកកាវតៀងដង នាយកធនាគារគោលនយោបាយសង្គមស្រុកទីវកឹង (ខាងស្តាំ) ចុះទៅសួរសុខទុក្ខគ្រួសារបងថាច់រ៉ូន។
គ្រួសារបងថាច់រ៉ូន នៅភូមិចុងបង្រៃ ឃុំហ៊ីវទ្រុង ស្រុកទីវកឹង ជាគ្រួសារក្រីក្រមួយ បានរដ្ឋអំណាចភូមិភាគឧទ្ទេសនាមបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកទីវកឹង។ បងរ៉ូន ឱ្យដឹង៖ “ពីមុន ដោយសារស្ថានភាពគ្រួសារក្រលំបាក ពីរនាក់ប្តីប្រពន្ធខ្ញុំតែងដើរធ្វើការឈ្នួលជានិច្ច។ ដោយសារបានរដ្ឋឧបត្ថម្ភសង់ផ្ទះ បន្ទាប់មកបានឧបត្ថម្ភឱ្យបុលទុន ៣០ លានដុងដើម្បីចិញ្ចឹមគោ។ ផ្តើមពីនោះ ខ្ញុំក៏ពង្រីកសេដ្ឋកិច្ចគ្រួសារបន្ដិតម្ដងៗ។ អាស្រ័យប្រិតសំចៃក្នុងការចាយវាយ ហេតុនោះគ្រួសារខ្ញុំទិញបានម៉ាស៊ីនភ្ជួររាស់ ១ គ្រឿង និងដីស្រែ ៥ កុង។ បច្ចុប្បន្ន ប្រាក់ចំណូលពីការចិញ្ចឹមគោ ធ្វើស្រែ ភ្ជួររាស់ស៊ីឈ្នួល គ្រួសារខ្ញុំនៅសេសសល់បានជាង ១០០ លានដុងក្នុងមួយឆ្នាំ។ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យ៉ាងក្រៃលែង ពិសេសគឺសមាគមអតីតយុទ្ធជនឃុំ បានបង្កលក្ខណៈឱ្យខ្ញុំបានបុលទុនពីធនាគារគោលនយោបាយសង្គម ដើម្បីធ្វើការរកស៊ី ឈានឡើងចាកផុតពីភាពក្រីក្រ”។
លោកកាវតៀងដង នាយកធនាគារគោលនយោបាយសង្គមស្រុកទីវកឹង (ខាងស្តាំ) កំពុងពិនិត្យម៉ាស៊ីនភ្ជួររាស់របស់គ្រួសារបងថាច់រ៉ូន។
បងស្រីង្វៀងធីកឹម ប្រធានក្រុមប្រិតសំចៃភូមិចុងបង្រៃ ឱ្យដឹង៖ “សមាជិកភាគច្រើនបានបុលប្រាក់កម្ចីអនុគ្រោះដោយប្រាក់ការទាប ដើម្បីប្រើប្រាស់ក្នុងការវិនិយោគអភិវឌ្ឍដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វតាមការណែនាំបង្វែររចនាសម្ព័ន្ធផលិកម្មសមស្របរបស់រដ្ឋអំណាច ម្ល៉ោះហើយ បរិមាណផលចិញ្ចឹមនិងដាំដុះសម្រេចបានគុណភាពល្អ និងទិន្នផលស្រូវកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ចំនួនគ្រួសារចិញ្ចឹមគោសាច់ គោបន្តពូជ ដាំដំណាំរួមផ្សំ កាន់តែកើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទម្រង់អភិវឌ្ឍសេដ្ឋកិច្ចក្នុងភូមិបាននាំមកនូវប្រភពប្រាក់ចំណូលគួរឱ្យកត់សម្គាល់ គ្រួសារបុលទុនក្នុងក្រុមប្រិតសំចៃ ភាគច្រើនបានចាកផុតពីភាពក្រីក្រដោយចីរភាព”។
លោកកាវតៀងដង នាយកធនាគារគោលនយោបាយសង្គមស្រុកទីវកឹង ឱ្យដឹង៖ “ធនាគារគោលនយោបាយសង្គម បន្តអនុវត្តការពិនិត្យសម្រេច រួចរួមនឹងរដ្ឋអំណាចភូមិភាគធ្វើការរំសាយថវិកាជូនគ្រួសារខ្មែរជាច្រើនដែលនៅលំបាក ដើម្បីជួយគ្រួសារទាំងនេះ មានលក្ខណៈប្រកបការងាររកស៊ីឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព”៕
សើុងម៉ាល័យ-វិមាន