18/04/2022 - 14:52

កង​ K៩៣ ទទួល​មេដាយ​យុទ្ធ​ជ័យ​ថ្នាក់​លេខ​ ៣

នៅ​ស្រុក​តិញបៀង​ បញ្ជា​ការ​យោធា​ខេត្ត​អាង​យ៉ាង​ បាន​រៀប​ចំ​យ៉ាង​មហោ​ឡារិក​ ពិធី​ទទួល​មេ​ដាយ​យុទ្ធ​ជ័យ​ថ្នាក់​លេខ​ ៣ របស់​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​ដល់​សមូហ​ភាព​កង​ K៩៣ និង​បុគ្គ​ល ២ រូប​ ដែល​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ភារកិច្ច​។​

 ​ ឧត្តមសេនីយ៍​ត្រី​ ហូមិញ​ភឿង អនុ​ប្រ​ធាន​ស្នង​ការ​នយោ​បាយ​យោធ​ភូមិ​ភាគ​ ៩ ប្រ​ទាន​មេដាយ​យុទ្ធ​ជ័យ​ថ្នាក់​លេខ ​៣ ដល់​កង ​K៩៣។​

កង​ K៩៣ (បញ្ជា​ការ​យោធា​ខេត្ត​អាង​យ៉ាង​) បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ ២៣/១១/២០០០ មាន​ភារកិច្ច​ស្វែង​រកប្រ​មូល​ និង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​នៃ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​និង​អ្នក​ជំនាញ​ការ​វៀត​ណាម​ ពលី​ជីវិត​នៅ​ប្រ​ទេស​កម្ពុជា​និង​ក្នុង​ប្រ​ទេស​។​ អស់​រយៈ​ពេល​ ២២ ឆ្នាំ​អនុវត្ត​ភារ​កិច្ច​កម្មា​ភិបាល ​យុទ្ធ​ជន​កង​ K៩៣ តែង​បញ្ជ្រាប​ស៊ី​ជម្រៅ​ភារ​កិច្ច​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ជម្នះ​គ្រប់​ឧបសគ្គ​។​ ម្ចាស់​ការ​ស្វះ​ស្វែង​រកធ្វើ​ការ​ទំ​នាក់​ទំ​នង​ វិនិច្ឆ័យ​រាល់​ប្រ​ភព​ព័ត៌​មាន​អំ​ពី​យុទ្ធ​ជន​ពលី​ ផ្នូរយុទ្ធ​ជន​ពលី​។​ ចលនា​កង​កម្លាំង​ មធ្យោ​បាយ​ជាច្រើន​ចូល​រួម​ស្ទង់​មើល​ ស្វែង​រក​អដ្ឋិ​ធាតុ​លើ​ភូមិ​សាស្រ្ត​ជា​ច្រើន​ ទីតាំង​ផ្សេង​ៗ​គ្នា​។​ កង​ទ័ព​ស៊ូ​ទ្រាំ​នូវ​ការ​លំ​បាក​ ភាព​តឹង​តែង​នៃ​អា​កាស​ធាតុ​ លក្ខណៈ​នៃ​ការ​ប្រ​ជុំ​ជីវ​ភាព​បាន​ជះ​ឥទ្ធិ​ពល​ដល់​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ភារ​កិច្ច​ និង​សុខ​ភាព​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​។​ ជម្នះ​នូវ​ការ​លំ​បាក​ កង​ K៩៣ បាន​ស្វែង​រកប្រ​មូល​និង​ទទួល​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​ជាង​ ៣.២០០ អដ្ឋិធាតុ​។​ អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​ទាំង​អស់​នេះ​ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​នៅ​តាម​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ ឬ​ក៏​ប្រ​គល់​ជូន​គ្រួ​សារ​ដោយ​ត្រឹម​ត្រូវ​ សម​រម្យ​បំ​ផុត​ ដើម្បី​សម្ដែង​នូវ​ការ​គោ​រព​ដឹង​គុណ​ចំ​ពោះ​វីរ​យុទ្ធ​ជន​ពលី​ បង្ក​នូវ​ភាព​សាយ​ភាយ ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ដល់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ និង​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ បំ​ផុត​គឺ​ស្រទាប់​យុវ​ជន​។​

នៅ​ក្នុង​ឱកាស​នៃ​ពិធី​នេះ​ ទទួល​ការ​ផ្ដល់​សិទ្ធិ​របស់​ប្រ​ធាន​រដ្ឋ​ ឧត្តមសេនីយ៍​ត្រី​ ហូមិញ​ភឿង បាន​ប្រ​ទាន​មេដាយ​យុទ្ធ​ជ័យ​ថ្នាក់​លេខ​ ៣ ដល់​កង​ K៩៣ និង​បុគ្គ​ល ២ រូប​ រួម​មា​ន៖ វរសេនីយ៍​ឯក​ ផាម​ក្វាង​ត្រុង អតីត​ប្រ​ធាន​កង​ K៩៣ និង​អនុសេនីយ៍​ឯក​ ហ្វិញ​វ៉ាន់​កិត​ ប្រ​ធាន​កង​សើុប​ការណ៍​នៃ​កង​ K៩៣ ដែល​សម្រេច​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ភារកិច្ច​ស្វែង​រក ប្រ​មូល​និង​កំ​ណត់​ឈ្មោះ​ច្បាស់​លាស់​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ដំណាក់​កាល​ ២០១៣-២០២០៕​

  ប្រ​ភពៈ www.angiang.dcs.vn-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ