បងលីហឿង នៅភូមិសាបូវ ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានមាមីងខ្មែរនៅភូមិភាគកោតសរសើរពីស្មារតីជម្នះការលំបាក ឈានឡើងធ្វើមាន។
បងលីហឿង កំពុងថែទាំសួនច្បារ។
តាមប្រសាសន៍បងហឿង មុននេះ ជីវភាពជួបលំបាកខ្លាំង ប្តីប្រពន្ធបងទៅស៊ីឈ្នួលនៅគ្រប់ខេត្តក្រុងក្នុងតំបន់វាលរាបទន្លេគឺវឡុង។ ការលំបាកនឿយហត់ធ្វើការសុីឈ្នួល បានត្រឹមតែទប់ទល់ជីវភាពប្រចាំថ្ងៃ បងក៏ត្រឡប់មកស្រុកដោយបាតដៃទទេ ហើយសង់ខ្ទមនៅលើដីអ្នកស្គាល់ម្នាក់។ ឃើញដីឪពុកម្តាយនៅចោលទំនេរ បងសុំលើករង ២ កុងដើម្បីដាំបន្លែយកទៅលក់នៅឯផ្សារតាឃ្វិច (ទីរួមស្រុកចូវថាញ់)។ បងហឿង រៀបរាប់៖ “នៅលើផ្ទៃដី ២ កុង ខ្ញុំដាំបន្លែគ្រប់មុខ ដូចជា៖ សាឡាត ជី ស្ពៃចង្កឹះ ស្ពៃខៀវ ត្រកួន ខ្ទឹមស្លឹកជារៀងរាល់ឆ្នាំ។ ពេលឃើញបន្លែ ដងវែកលក់បានថ្លៃ មិនសូវមានអ្នកណាដាំ ទើបខ្ញុំបែរមកដាំវាវិញ។ ក្រោយពីដាំបានមួយ ឆ្នាំ ដងវែកដុះលូតលាស់ពេញផ្ទៃដីជិតមួយកុង ផ្តើមពីនោះ ជីវភាពគ្រួសារធូរធារបណ្តើរៗ” ។
នៅពេលមានគេដាំបន្លែច្រើន ការលក់ដូរនៅផ្សារតាឃ្វិចមិនអំណោយផល បងហឿង ក៏ទៅផ្សារខេត្តសុកត្រាំង ខេត្តបាកលីវ កាម៉ាវ ក្រុងហូជីមិញ។ល។ ដើម្បីស្វែងរកទីផ្សារនាំចេញ។ ក្នុងពេលជាមួយគ្នានោះ បងក៏បានជួលដី ៣ កុងដាំបន្ថែមដើម្បីផ្គត់ផ្គង់ឱ្យគ្រប់តាមតម្រូវការទីផ្សារដែលរកច្រកចេញបាន។
ឆ្នាំ ២០១៤ បងហឿង បានចំណាយដី ២ កុង ដែលដាំដំណាំនេះ សង់រោងស្បៃដាំតាមបច្ចេកវិទ្យាទំនើប។ អាស្រ័យប្រើប្រាស់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ទើបបងហឿង ប្រមូលផលបន្លែបានខួបឆ្នាំ។ តាមប្រសាសន៍ បងហឿង ការដាំបន្លែក្នុងរោងស្បៃ ចំណេញជាង ចំណាយដើមទុនតិច ដោយសារគ្មានសត្វល្អិតបំផ្លាញ គ្មានជំងឺ ហើយដំណាំមិនប៉ះពាល់ភ្លៀងខ្យល់ ទើបដាំដុះលូតលាស់បានល្អ។ បងហឿង ឱ្យដឹងបន្ថែម៖ “ប្តីប្រពន្ធខ្ញុំ ដាំដំណាំ ៥ កុង មិនជួលអ្នកណាម្នាក់ តាំងពីការដាំ ការថែទាំ និងប្រមូលផលក៏ធ្វើដោយខ្លួនឯង ដូច្នេះទើបសល់ប្រាក់ទិញបានដីសង់ផ្ទះថ្ម និងចិញ្ចឹមកូនបីនាក់រៀនសូត្រ។ មានបទពិសោធន៍ច្រើនឆ្នាំក្នុងការដាំដុះ និងលក់ដូរ ដូច្នេះ ខ្ញុំជ្រើសរើសដាំដុះតាមតម្រូវការទីផ្សារ សមស្របទៅតាមរដូវកាល ដូច្នេះ បន្លែអំណោយផល និងលក់បានថ្លៃ”។
ឆ្នាំ ២០១៧ នៅពេលសុខភាពចុះខ្សោយ បងហឿង ក៏ប្តូរមកចិញ្ចឹមជ្រូកមេនិងជ្រូកសាច់។ ដំបូងឡើយ បងហឿង ចិញ្ចឹមជ្រូកមេ ១ ក្បាល នៅពេលជ្រូកកើតបានកូន បងទុកចិញ្ចឹមជាជ្រូកសាច់ទាំងអស់។ ឃើញចិញ្ចឹមសមប្រកប បងហឿង ក៏ទៅរៀនសូត្របច្ចេកទេសចិញ្ចឹមជ្រូកមេ ជ្រូកកូន និងជ្រូកសាច់បន្ថែមទៀត ដើម្បីថែទាំជ្រូកឱ្យបានល្អ។ ផ្តើមពីនោះ បងពង្រីកទ្រុងចិញ្ចឹមពី ១៥ ដល់ ៣០ ក្បាល និងជ្រូកសាច់ចំនួន ១០០ ក្បាល។ បងហឿង ចែករំលែក៖ “ខ្ញុំចាក់ថ្នាំបង្ការតាមការណែនាំរបស់បុគ្គលិកបសុពេទ្យ ដូច្នេះជ្រូកមានការធំធាត់ល្អ។ បំផុតគឺជំងឺប៉េស្តជ្រូកអាហ្រ្វិកកន្លងហើយ ប៉ុន្តែជ្រូកសាច់ជាង ១០០ ក្បាល និងជ្រូកមេ ៣០ ក្បាលនៅតែសុខស្រួលជាធម្មតា។ ជាច្រើនឆ្នាំបន្តបន្ទាប់ ខ្ញុំបានលក់កូនជ្រូក និងជ្រូកសាច់ ប្រមូលផលបានប្រាក់ចំណេញជាមធ្យមជិត ១ ពាន់លានដុងក្នុងមួយឆ្នាំ”។
លោកស្រី ទ្រឿងធីគឹមឡាញ អនុប្រធានសមាគមកសិករឃុំថ្វឹងហ្វា មានប្រសាសន៍៖ “បងលីហឿង ជាមនុស្សជម្នះលំបាក ប្រឹងប្រែងប្រកបការងាររកស៊ីនិងសន្សំសំចៃ ផ្ដើមពីបាតដៃទទេ ឥឡូវសង់បានលំនៅឋានយ៉ាងសមរម្យ។ ចិញ្ចឹមកូន ២ នាក់រៀនចប់មហាវិទ្យាល័យផ្នែកសន្តិសុខ មានការងារធ្វើលំនឹង។ បងលីហឿង ជាកសិករម្នាក់ពោរពេញទៅដោយសេចក្តីស្វាហាប់ ជម្នះវាសនា ក្លាយជាអ្នកមានផ្ដើមពីបាតដៃទទេ”៕
លីធាន-ត្រឺងហ្គោន